ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Lifestyle Guides > Travel > ​មុននឹងជួលផ្ទះក្នុងប្រទេសកម្ពុជា តើត្រូវស្វែងយល់ពីលក្ខខណ្ឌណាខ្លះ?

​មុននឹងជួលផ្ទះក្នុងប្រទេសកម្ពុជា តើត្រូវស្វែងយល់ពីលក្ខខណ្ឌណាខ្លះ?

261
2022-12-29
សង្ខេប:​គំនិតរបស់មនុស្សទូទៅ មានចំនួនច្រើនគួរសមតែងតែគិតថា គ្រាន់តែរឿងជួលផ្ទះ វារឿងអ្វីដែលត្រូវគិតនាំតែឈឺក្បាលនោះ គ្រាន់តែថាបើពេញចិត្ត ហើយជួលតែម្ដងជាការស្រេច មុននិងក្រោយគង់តែរើចេញដដែរ។ ប៉ុន្តែគំនិតបែបនេះ គឺពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះលុយមានតម្លៃណាស់ ប្រសិនបើយើងមិនយកចិត្តទុកដាក់នូវចំណុចតូចៗ មួយចំនួនទេ នោះអ្នកប្រាកដជាត្រូវខ្ជះខ្ជាយទៅលើរឿងដែលគ្មានប្រយោជន៍ហើយ។ ថ្ងៃនេះ ខមភើសសូមលើកយក ចំណុចខ្លះសម្រាប់ចែកជូនដល់អ្នកអាន ក៏ដូចជាអ្នកប្រើប្រាស់ដែលមានគោលបំណងជួលលំនៅឋាន មិនថាជាប្រភេទណាក៏ដោយ។

គំនិតរបស់មនុស្សទូទៅ មានចំនួនច្រើនគួរសមតែងតែគិតថា គ្រាន់តែរឿងជួលផ្ទះ វារឿងអ្វីដែលត្រូវគិតនាំតែឈឺក្បាលនោះ គ្រាន់តែថាបើពេញចិត្ត ហើយជួលតែម្ដងជាការស្រេច មុននិងក្រោយគង់តែរើចេញដដែរ។ ប៉ុន្តែគំនិតបែបនេះ គឺពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះលុយមានតម្លៃណាស់ ប្រសិនបើយើងមិនយកចិត្តទុកដាក់នូវចំណុចតូចៗ មួយចំនួនទេ នោះអ្នកប្រាកដជាត្រូវខ្ជះខ្ជាយទៅលើរឿងដែលគ្មានប្រយោជន៍ហើយ។ ថ្ងៃនេះ ខមភើសសូមលើកយក ចំណុចខ្លះសម្រាប់ចែកជូនដល់អ្នកអាន ក៏ដូចជាអ្នកប្រើប្រាស់ដែលមានគោលបំណងជួលលំនៅឋាន មិនថាជាប្រភេទណាក៏ដោយ។

គួរចៀសវាងចំពោះតម្លៃបន្ថែម

Property Management Fees - Part I

ដោយបន្ថែមពីលើថ្លៃជួលប្រចាំខែ អ្នកក៏ត្រូវបង់ថ្លៃបន្ថែមប្រចាំខែ ដូចជាសម្រាប់ថ្លៃទឹកភ្លើនិងសេវាកម្មផ្សេងទៀត។ ការចំណាយបន្ថែម អាចរាប់បញ្ចូលទាំងថ្លៃប្រមូលសំរាម ថ្លៃហ្គាស ថ្លៃទឹកនិងអគ្គិសនី ថ្លៃសន្តិសុខ ថ្លៃបណ្តាញអ៉ីនធើណេត និងថ្លៃចំណត។ ល។ ជាធម្មតា ការចំណាយទាំងនេះ គឺអាស្រ័យទៅលើប្រភេទនៃអចលនទ្រព្យសម្រាប់ជួលនោះ។ ប៉ុន្តែថ្លៃដើមទាំងនេះ ខ្លះបានរួមបញ្ចូលរួចហើយនៅក្នុងថ្លៃជួលប្រចាំខែរបស់អ្នក ប៉ុន្តែក៏មានករណីខ្លះដែលសេវាកម្មទាំងនេះ អាចរកបានដោយឥតគិតថ្លៃ។ ដូច្នេះមុននឹងឈានដល់កិច្ចព្រមព្រៀងជួល អ្នកគួរតែទាក់ទងជាមួយម្ចាស់ផ្ទះឬភ្នាក់ងារ ហើយពិនិត្យមើលដោយប្រុងប្រយ័ត្ននូវ ថ្លៃចំណាយបន្ថែមដែលអាចកើតមាន។

បើយើងក្រឡេកទៅមើលការជួលបូរីវិញ ការចំណាយបន្ថែមក៏មិនសូវខុសគ្នាប៉ុន្មានដែរ ដោយអ្នកប្រហែលជាត្រូវបង់ថ្លៃបន្ថែមដូចជា ថ្លៃគ្រប់គ្រងទ្រព្យសម្បត្តិ ថ្លៃប្រមូលសម្រាម និងថ្លៃសន្តិសុខ។ ថ្លៃចំណាយទាំងនេះជា ធម្មតាអាចមានចន្លោះពី ២០ ទៅ ៥០ ដុល្លារក្នុងមួយខែ អាស្រ័យលើចំនួនផ្ទះដែលអ្នកបានជ្រើសរើស។

ចំណែកឯថ្លៃគ្រប់គ្រងទ្រព្យសម្បត្តិ ប្រភេទអាផាតមិនជាទូទៅ ត្រូវបានគិតក្នុងតម្លៃ ០.៥០ ដុល្លារទៅ ២ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះអាផាតមិនខ្លះតម្រូវឱ្យអ្នកបង់ថ្លៃចំណតរថយន្តទៀតផង ដោយថ្លៃចំណតរថយន្តចាប់ពី ២០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ទោះយ៉ាងណាក៏ដោយដូចដែលបានរៀបរាប់រួចមកហើយ អគារអាផាតមិនខ្លះមិនត្រូវការបង់ថ្លៃទាំងនេះទេ ព្រោះវាត្រូវបានបញ្ចូលទៅក្នុងថ្លៃជួលប្រចាំខែរួចទៅហើយ ដែលនិយាយឲ្យស្រួលស្ដាប់ថា បង់ថ្លៃជួលតែប្រចាំខែ ចប់មិនចាំបាច់គិតរឿងផ្សេងទេ។

ការតថ្លៃគួរតែមាន

Tips On Negotiating Rent Increase With A Landlord

បើមើលទៅតាមស្ថានភាពជាក់ស្ដែង អ្នកគឺជាភតិកៈ ដូច្នេះហើយអ្នកប្រាកដជាមានសិទ្ធិចរចាលើថ្លៃជួលជាមួយម្ចាស់! ជាពិសេស អ្នកកុំខ្លាចក្នុងការចរចា ហើយកុំពឹងផ្អែកលើភ្នាក់ងារអចលនទ្រព្យ ដើម្បីធ្វើរឿងនេះសម្រាប់អ្នកទាំងស្រុងអី។

វាជារឿងល្អ ប្រសិនបើអ្នកមានគោលបំណងចង់ជួល រហូតទៅដល់មួយឆ្នាំ ឬយូរជាងនេះ អ្នកអាចប្រើក្នុងការចរចាបាន។ អ្នកក៏អាចសួរភ្នាក់ងារអចលទ្រព្យ ដើម្បីចរចាលើថ្លៃជួលរបស់អ្នកបាន។ ប្រសិនបើម្ចាស់ផ្ទះមិនចង់កាត់បន្ថយថ្លៃឈ្នួលទេ អ្នកអាចប្រើក្បាច់ផ្សេង ដោយសុំឱ្យម្ចាស់ផ្ទះ ផ្តល់សេវាកម្មបន្ថែមឬ បន្ថែមឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដោយឥតគិតថ្លៃ។ ហើយអ្វីដែលប្រសើរជាងនេះទៀត ប្រសិនបើអ្នកជួបម្ចាស់ផ្ទះដែលត្រូវការប្រាក់ជាបន្ទាន់ ដើម្បីកាត់បន្ថយថ្លៃជួល អ្នកអាចចរចាជាមួយម្ចាស់ផ្ទះ ដើម្បីបង់ថ្លៃជួលពីរឬបីខែដំបូងជាមុន ដែលនេះជាលក្ខខណ្ឌទាក់ទាញមួយដែរ។

អានកិច្ចសន្យាជួល(ភតិសន្យា)ឲ្យបានល្អិតល្អន់

Residential Tenancy Law Workshop - Jewish Family Services

អ្នកគួរពិនិត្យ មើលទៅលើការទទួលខុសត្រូវក្នុងកិច្ចសន្យាជួល ដូចជា ការចិញ្ចឹមសត្វ ឬអាចធ្វើពិធីជប់លៀងបានជាដើម។ អ្វីដែលគួរកត់សម្គាល់នោះគឺ តើអ្នកណាគួរបង់ថ្លៃសេវាកម្ម ឬថ្លៃថែទាំបន្ថែម? បញ្ហាផ្សេងទៀតដែលត្រូវការការយកចិត្តទុកដាក់រួមមានប្រាក់កក់ រយៈពេលនៃកិច្ចសន្យា ការបន្តកិច្ចសន្យា។ ល។ តើអ្នកណាដឹងថាមានអ្វីកើតឡើងចំពោះអ្នក?

ម្យ៉ាងទៀត មុននឹងចុះកិច្ចសន្យាយើងត្រូវគិតពី អ្វីដែលយើងត្រូវបន្ថែម។ រាល់បញ្ហាដែលបានព្រមព្រៀងគ្នា គួរតែត្រូវបានបញ្ចូលក្នុងកិច្ចសន្យាជាមុន ហើយអ្នកគួរតែដឹងថា កិច្ចព្រមព្រៀងផ្ទាល់មាត់ មិនអាចចាត់ទុកជាផ្លូវការបានទេ។

អ្នកអាចលើកឡើងនូវបញ្ហា ណាមួយដែលអ្នកមិនពេញចិត្ត

ពេលខ្លះ អ្នកគួរតែជំទាស់ទៅនឹងលក្ខខណ្ឌ ដែលអ្នកមិនពេញចិត្ត ប៉ុន្តែត្រូវធ្វើមុន ពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលឲ្យបានដាច់ខាត។

ចំណុចនេះក៏អាចអនុវត្តចំពោះកាតព្វកិច្ច លើការជួសជុលរបស់ម្ចាស់ផ្ទះផងដែរ (ឧទាហរណ៍ ជួសជុលទ្វារ ទូដែលខូច) ។ អ្នកជំនាញអចលនទ្រព្យនិយាយថា“ កាតព្វកិច្ចលើការជួសជុល ភាគច្រើនគឺជាតម្រូវការស្របច្បាប់ ប៉ុន្តែម្ចាស់ផ្ទះអាចយល់ព្រមលើការជួសជុលបន្ថែម ក្រោមកិច្ចព្រមព្រៀងជួលដែរ” ។

“ ប្រសិនបើម្ចាស់ផ្ទះនឹងមិនផ្លាស់ប្តូរលក្ខខណ្ឌឬ ស្ថានភាពទាំងនោះទេ អ្នកជួលមិនគួរជ្រើសរើសផ្ទះនេះឡើយ” ។

បញ្ហាបន្ទាប់បន្សំ

GE Appliances Kitchen Inspiration Photo Gallery | GE Appliances

អ្នកត្រូវតែពិនិត្យមើលដោយប្រុងប្រយ័ត្ននូវ ក្បាលរ៉ូប៊ីណេទឹក ទ្វារ សោរ ការផ្គត់ផ្គង់ថាមពល ប្រព័ន្ធទឹក ម៉ាស៊ីនកម្ដៅទឹក ចង្ក្រានជាដើម មុននឹងអ្នកចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះ។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)