ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Buy and Sell Policy > ​ចំណុចដែលត្រូវស្វែងយល់ នៅពេលទិញផ្ទះជជុះ

​ចំណុចដែលត្រូវស្វែងយល់ នៅពេលទិញផ្ទះជជុះ

266
2022-12-29
សង្ខេប:ការទិញផ្ទះ មិនថាថ្មី ឬ ចាស់នោះទេ តែងតែទាមទារការពិនិត្យឲ្យបានល្អិតល្អន់ ជាពិសេសគុណភាពរបស់ផ្ទះ។ ថ្ងៃនេះ ខមភើសនឹងធ្វើការបង្ហាញជូនថា ប្រសិនបើលោកអ្នកសម្រេចចិត្តចង់ទិញផ្ទះជជុះ តើគួរមើលចំណុចអ្វីខ្លះ?

ជាមួយនឹងតម្លៃអចលនទ្រព្យកើនឡើងយ៉ាងគំហុក បើសម្រាប់ប្រជាជនដែលមានចំណូលជាទាបនិងមធ្យមនៅសព្វថ្ងៃពិបាករកណាស់។ នេះគឺជាកន្លែងដែលអ្នកទិញផ្ទះ អាចស្វែងរកជម្រើសផ្សេងទៀត។ និយាយដល់ចំណុចនេះ អ្នកស្វែងរកទិញអចលនទ្រព្យ តែងតែស្ទាក់ស្ទើរនៅពេលទិញផ្ទះជជុះ។

ខណៈពេលដែលដល់វគ្គ ជ្រើសរើសរវាងផ្ទះថ្មីនិងចាស់ ភាគច្រើនជាកម្មសិទ្ធិពេញលេញ ហើយមានលក្ខណៈលក់បន្តដោយមានគុណសម្បត្តិផ្ទាល់ខ្លួន។ ឧទាហរណ៍អ្នកមិនចាំបាច់បង់ពន្ធសេវាកម្មឬអាករ (អាករលើតម្លៃបន្ថែម) ទេ។ ដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហានេះ ខាងក្រោមនេះគឺជាចំណុចដែលអ្នកត្រូវពិចារណាមុននឹងទិញផ្ទះជជុះ។

ទីតាំង

How to Turn On Location Services on iPhone or Android

ជំនួសឱ្យការផ្លាស់ប្តូរទៅគម្រោងថ្មីនៅជាយក្រុង ដែលនឹងរុញច្រានអ្នកឱ្យឆ្ងាយពីកន្លែងធ្វើការឬក៏ហាងអាជីវកម្មរបស់អ្នក អ្នកគួរពិចារណាលើការទិញផ្ទះជជុះមួយដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្មកណ្តាល។ ការវិនិយោគលើផ្ទះជជុះ នៅក្នុងតំបន់ដែលបានបង្កើតឡើង គឺជាជម្រើសល្អប្រសើរជាងគម្រោងដែលទទួលបានបុព្វលាភ នៅក្នុងទីតាំងដែលកំពុងអភិវឌ្ឍជារឿយៗ។ ការសម្រេចចិត្តទិញផ្ទះរបស់អ្នក គួរតែផ្អែកលើកត្តាដូចជាទីតាំងដែលតភ្ជាប់ទៅតំបន់សំខាន់ៗដូចជា ស្ថាប័នអប់រំ ផ្សារសម្រាប់ទិញទំនិញ និងកន្លែងកម្សាន្តជាដើម។

ផ្ទៀងផ្ទាត់លើឯកសារសំខាន់

ដោយវាជាផ្នែកសំខាន់មួយដែរ សម្រាប់ត្រួតពិនិត្យនៅពេលអ្នកសម្រេចចិត្តទិញផ្ទះជជុះនោះ គឺអ្នកត្រូវប្រាកដចិត្តថាបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើ ប្លង់កម្មសិទ្ធិ, លិខិតមិនជំទាស់, បង្កាន់ដៃបង់ពន្ធ។ល។ ពិតជាចាំបាច់ណាស់ក្នុងការស្នើសុំប្លង់កម្មសិទ្ធិ ព្រោះប្លង់កម្មសិទ្ធិនេះមិនត្រឹមតែប្រាប់អ្នកថា ទ្រព្យសម្បត្តិនោះមានអាយុប៉ុន្មាននោះទេ ប៉ុន្តែវានឹងអនុញ្ញាតឱ្យអ្នកទិញដឹងផងដែរ ប្រសិនបើផ្ទះនោះមានសង្វាក់ម្ចាស់ពីមុន។

ការវាយតម្លៃលើអចលនទ្រព្យ

What is a property valuation?

ប្រសិនបើអ្នកមានពេលវលាគ្រប់គ្រាន់ អ្នកអាចស៊ើបអំពីប្រវត្តិខ្លះៗនិងពិនិត្យមើលតម្លៃទីផ្សារ ដោយឆ្លងកាត់និន្នាការនៃតម្លៃបច្ចុប្បន្ន និងការប៉ាន់ស្មានតម្លៃ ឬស្វែងរកអ្នកជំនាញដើម្បីជួយអ្នក ក្នុងការវាយតម្លៃផ្ទះជជុះ។ ធ្វើការតាមដាន ROI របស់ទ្រព្យ (ចំណេញលើការវិនិយោគ) ហើយពិនិត្យមើលថា តើអចលនទ្រព្យនៅតែអាចទទួលបានអត្ថប្រយោជន៍នៅពេលអនាគត ឬក៏អត់។ ទោះបីជាអ្នកបានទាក់ទងជាមួយអន្តរការីដោយក្ដីប៉ុន្តែក៏គួរតែព្យាយាមទាក់ទងជាមួយម្ចាស់ផ្ទាល់ដែរ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់។

ធ្វើការត្រួតពិនិត្យផ្ទាល់

4 Rental Inspection Types Every Landlord Should Conduct

នៅពេលដែលម្ចាស់ផ្ទះបានសន្យានឹងអ្នកនូវរឿងមួយនៅថ្ងៃនេះ ហើយអ្នកអាចទទួលបានអ្វីផ្សេងទៀតទាំងអស់នៅពេលក្រោយ វាក៏ជារឿងល្អប្រសើរជាងមុន ក្នុងការជ្រើសរើសអ្វីដែលអ្នកឃើញនៅចំពោះមុខអ្នក។ នៅពេលទិញផ្ទះប្រភេទនេះ អ្នកអាចមើលឃើញផ្ទះនៅក្នុងរូបរាងដើម ដូច្នេះអ្នកពិតជាអាចពិនិត្យមើលគ្រឹះរបស់វាថា តើផ្ទះនោះមានអាយុប៉ុន្មាន។ ប្រសិនបើអចលនទ្រព្យមានបញ្ហាលើការសាងសង់មួយចំនួន អ្នកអាចនឹងចំណាយច្រើន ដូច្នេះសូមធ្វើការប៉ាន់ស្មានលើអ្វីដែលត្រូវការកែលម្អឡើងវិញ ហើយបន្ទាប់មកធ្វើការសម្រេចចិត្តជាក្រោយ។

តថ្លៃ

How to negotiate with property sellers during the Coronavirus pandemic

ពេលខ្លះ ម្ចាស់ផ្ទះដែលកំពុងប្រញ៉ាប់លក់ផ្ទះនោះ ក៏អាចមានហេតុផលត្រូវការលុយបន្ទាន់ ដូច្នេះ វាក៏ជាឱកាសល្អមួយសម្រាប់ធ្វើការតថ្លៃលើតម្លៃរបស់ផ្ទះ។ ប្រសិនបើអ្នកធ្វើការពិនិត្យច្បាស់លាស់ទៅលើចំណុចខ្វះខាត ឬ កន្លែងដែលបាក់បែក បាន នោះអ្នកក៏អាចបញ្ចូលទៅក្នុងរឿងតថ្លៃតម្លៃផងដែរ។ ប្រសិនបើមានការជួសជុលច្រើនត្រូវកែលម្អនោះ សូមដកស្រង់ហេតុផលទាំងនេះដើម្បីទទួលបានកិច្ចព្រមព្រៀងល្អ។

ស្វែងរកជំនួយពីអ្នកជំនាញ (ទិញសេវាកម្ម)

Benefits of hiring a slip and fall lawyer | DiCindio Law

អ្នកនឹងកាន់តែមានភាពងាយស្រួល ប្រសិនបើមានមេធាវីដើម្បីបញ្ចប់ដំណើរការទិញផ្ទះលឿនជាងមុន ដោយធ្វើសេចក្តីព្រាងច្បាប់ស្តីពីការលក់និងទិញ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយជាមួយដំណើរការចរចានោះសូមជ្រើសរើសអ្នកត្រួតពិនិត្យអ្នកជំនាញផ្នែកអចលនទ្រព្យ ឬឈ្មួញកណ្តាលដើម្បីជួយអ្នកពិនិត្យមើលអចលនទ្រព្យនិងជួយអ្នកក្នុងការចរចាជាមួយម្ចាស់។ អ្នកជំនាញទាំងនេះអាចណែនាំនិងបង្ហាញអំពីផ្លូវច្បាប់ ទាំងក្នុងការវិនិយោគលើអចលនទ្រព្យដែលសន្យាថា នឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លី។

កំណត់ចំនួនប្រាក់តម្កល់(ប្រាក់កក់)

Free Rent Receipt Template | Zillow Rental Manager

វាពិតជាសំខាន់ក្នុងការកំណត់ ចំនួនប្រាក់កក់របស់អ្នកឱ្យបានច្រើនតាម ដែលអ្នកអាចធ្វើបាន ព្រោះនៅទីបញ្ចប់ភ្នាក់ងារនិងឈ្មួញកណ្តាលអាចបោកប្រាស់អ្នកបាន។ ដូច្នេះកក់ប្រាក់ប្រហែល ៣% នៃចំនួនទឹកប្រាក់ឬ ក៏មានមេធាវីដើម្បីដោះស្រាយការទូទាត់ទាំងអស់។ ប្រសិនបើអ្នកចង់ធ្វើការទូទាត់ដោយផ្ទាល់ សូមប្រើមូលប្បទានប័ត្រ ឬbank draft ជាជាងប្រើសាច់ប្រាក់សុទ្ធ។ ហើយកុំភ្លេចទុកបង្កាន់ដៃបង់ប្រាក់ជាភស្តុតាងផង។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)