ក្រុងភ្នំពេញគម្រោងថ្មីសម្រាប់លក់
រកឃើញ 69 គម្រោងថ្មីសម្រាប់លក់នៅក្រុងភ្នំពេញ
តើទិញផ្ទះនៅកម្ពុជាមានការកំណត់ទេ?
សួស្តី! ការទិញផ្ទះនៅកម្ពុជាគឺគ្មានដែនកំណត់ទេ ហើយមានកម្មសិទ្ធិជាអចិន្ត្រៃយ៍។
តើតម្រូវអោយមានប្រាក់កក់ប៉ុន្មាននៅពេលទិញផ្ទះនៅកម្ពុជា?
សួស្តី! នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជ្រើសរើសផ្ទះរួច អ្នកនឹងត្រូវបង់ប្រាក់កក់មួយចំនួន ជាធម្មតាគឺ 3,000 ដុល្លារ។
តើការទិញផ្ទះថ្មីនៅកម្ពុជាតម្រូវអោយមានប្រាក់ចូលរួមមុនប៉ុន្មាន?
សួស្តី! នៅកម្ពុជាមានផ្ដល់ការបង់រំលស់ ហើយជាធម្មតាតម្រូវអោយមានការចូលរួមមុន10%-30% ប៉ុន្តែគោលការណ៍នៃគម្រោងនីមួយៗមានភាពខុសប្លែកគ្នា ហើយមានគម្រោងក៏មិនតម្រូវអោយមានប្រាក់ចូលរួមមុនផងដែរ។
តើអាចស្នើសុំកម្ចីជាមួយម្ចាស់គម្រោងដើម្បីទិញផ្ទះនៅកម្ពុជាបានទេ?
សួស្តី! ម្ចាស់គម្រាងមួយចំនួននៅក្នុងកម្ពុជាក៏មានផ្តល់ការកម្ចីទិញផ្ទះ វាមានភាពងាយស្រួលជាង ប៉ុន្តែអត្រាការប្រាក់ក៏ខ្ពស់គួរសម ដែលស្រដៀងទៅនឹងអត្រាការប្រាក់របស់ធនាគារចិន និងធនាគារខ្មែរមួយចំនួន គឺ9%-10% ហើយអាចខ្ចីបានត្រឹមតែ 40-50% ប៉ុណ្ណោះ។ ក៏មានធនាគារមួយចំនួនដែលមានអត្រាការប្រាក់ទាបជាង 9% ។ ដូច្នេះការចំណេញពីការវិនិយោគដោយកម្ចីជាមួយម្ចាស់គម្រាងគឺកម្រិតណាស់។ ជាមួយគ្នាផងដែរ ប្រសិនបើប្រើវិធីកម្ចីនេះ អ្នកគួរតែធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់លើម្ចាស់គម្រាងដែលអ្នកចង់ទិញ។ ទោះយ៉ាងណាក្ដី ការកម្ចីជាមួយធនាគារគឺជាជម្រើសដ៏ល្អបំផុត ដើម្បីសន្សំពេលវេលា កំលាំង និងសុវត្ថិភាពហិរញ្ញវត្ថុ ។
តើជនបរទេសអាចទិញអចលនទ្រព្យនៅកម្ពុជាបានទេ?
សួស្តី! ជនបរទេសអាចទិញអចលនទ្រព្យកម្ពុជាបាន ប៉ុន្តែមានការកំណត់។ ជនបរទេសអាចទិញសិទ្ធិអចលនទ្រព្យពីត្រឹមលើជាន់ទី 2 ឡើងទៅនៃអាគារខ្ពស់ៗក្នុងប្រទេសកម្ពុជា (មានលិខិតឆ្លងដែន ទិដ្ឋាការ លិខិតបញ្ជាក់លំនៅឋាន ឬលិខិតបញ្ជាក់ការងារ)។ប៉ុន្តែប្រសិនបើអ្នកមានគោលបំណងក្នុងការទិញអចលនទ្រព្យដែលជាប់ផ្ទាល់ដី អ្នកអាចពិចារណាវិធីសាស្រ្តទាំងនេះបាន៖ មានបេក្ខភាព បង្កើតក្រុមហ៊ុនវិនិយោគ ចូលជាសញ្ជាតិកម្ពុជា(ការស្នើសុំចូលសញ្ជាតិ/រៀបការជាមួយជនជាត់ខ្មែរ/ការបរិច្ចាគដល់រដ្ឋាភិបាលកម្ពុជា) ប្រើប្រាស់សេវាកម្មឈរឈ្មោះជំនួស កិច្ចសន្យាជួលដី ៥០ឆ្នាំ និងដីសម្បទាន ៥០ឆ្នាំ។
តើញុំត្រូវបង់ពន្ធអ្វីខ្លះនៅពេលទិញផ្ទះនៅកម្ពុជា?
សួស្តី! ពន្ធលើអចលនទ្រព្យនៅកម្ពុជាមាន៤ប្រភេទ៖ ១,ពន្ធប្រថាប់ត្រា ជាពន្ធដែលត្រូវបង់ក្នុងការសម្គាល់សិទ្ធិជាម្ចាស់នៃអចលនទ្រព្យ។ ពន្ធនេះគឺបង់តែម្ដងតែប៉ុណ្ណោះ គឺសម្រាប់ផ្ទេរ ក្រោយពីធ្វើកិច្ចសន្យាទិញលក់និងប្រគល់លុយរួចរាល់។ អត្រាពន្ធមានចំនួន ៤% និងជាបន្ទុករបស់អ្នកទិញ។ ២,ពន្ធលើអចលនទ្រព្យ ជាពន្ធដែលត្រូវបង់ប្រចាំឆ្នាំ ជាមួយអត្រាចំនួន ០.១% នៃអចលនទ្រព្យដែលមានតម្លៃលើសពី ១០០ លានរៀល ឬស្មើនឹង ២៥,០០០ ដុល្លារ (អត្រាការប្រាក់ ១ ដុល្លារ= ៤០០០ រៀល)។ ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យជាអ្នកទទួលបន្ទុកបង់ពន្ធ។ ៣,ពន្ធលើចំណេញមូលធន ជាប្រភេទពន្ធដែលត្រូវបង់ជូនរដ្ឋរាល់ពេលមានប្រតិបត្តិការលក់អចលនទ្រព្យ ជាមួយអត្រាពន្ធចំនួន ២០% ហើយអ្នកលក់ជាអ្នកទទួលបន្ទុកក្នុងការបង់ពន្ធ។ (ចាប់ផ្តើមពីីឆ្នាំ ២០២៤ទៅ។) ៤,ពន្ធឈ្នួលផ្ទះ និងដី: អត្រាពន្ធគឺ10%-14% នៃប្រាក់ចំណូលប្រចាំឆ្នាំ ម្ចាស់ផ្ទះជាអ្នកទទួលបន្ទុកបង់ពន្ធ។ ជនជាតិខ្មែរត្រូវបង់ពន្ធ 10% ចំណែកជនបរទេសត្រូវបង់រហូតដល់ 14% ក្នុងមួយឆ្នាំ លើប្រាក់ចំណូលដែលពួកគេបានពីការជួលអចលនទ្រព្យនៅកម្ពុជា។
តើមានផ្ទះថ្មី ផ្ទះអាជីវកម្ម ប៉ុន្មានសម្រាប់លក់ក្នុងប្រទេសកម្ពុជា?
សួស្តី! មានគម្រោងផ្ទះថ្មី ផ្ទះអាជីវកម្មចំនួន 69 សម្រាប់លក់នៅលើ Compass Real Estate។
Read disclaimer:Disclaimer:All the housing information, housing prices and rental data display on Compass are provided by the developer/agent/landlord. The price may be subject to fluctuations due to property market. The final price and other information are subject to the final announcement of the developer and the landlord. Compass website does not represent or warrant the accuracy or completeness of the information provided. The content and data are only for reference. If the housing information is incorrect, please email to cpassre@gmail.com. And Compass website will handle it in time.
1、Forwarded content on Compass website does not represent the opinions of Compass, it does not mean that Compass agrees with its opinions or guarantees the authenticity of its contents.
2、 The information about the floor plan of developments, complete date, and facility information in the property introduction is provided through the introduction of the developer and the real estate survey. Due to time and policy may change, the actual situation may be slightly deviated. The housing information is for reference only.