តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយក៏ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។
ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញស្ដីពីរបាយការណ៍ថ្មីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅថេរគឺដោយសារតែ លំហូរសាច់ប្រាក់របស់ម្ចាស់ដី ឬ អ្នកវិនិយោគដីធំៗ នៅមានស្ថេរភាព។
លោក Hodge បានឱ្យដឹងថា ៖ «ជាក់ស្ដែង ផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ (ខុនដូ ជាដើម) កំពុងរងផលប៉ះពាល់អវិជ្ជមាន ជាពិសេសតំបន់កណ្តាលក្រុង ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចនឹងមិនទទួលប្រាក់ចំណេញដូចមុនទេ ដូច្នេះពួកគេនឹងកាត់បន្ថយការទិញលក់ដី ដែលជាហេតុធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះ»។
«ប៉ុន្តែទោះជាចំនួនការទិញលក់ថមថយពិតមែន តែមិនបង្កឱ្យតម្លៃធ្លាក់នោះទេ។ អ្នកដែលមានដីនៅកណ្តាលក្រុង ភាគច្រើនជាអ្នកមាន ហើយពួកគាត់មានដីទំហំធំ។ ពួកគាត់មានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង្វិល ដូច្នេះ ពួកគាត់និងមិនលក់ដីក្នុងអំឡុងពេលនោះទេ ព្រោះទីផ្សារនឹងឱ្យតម្លៃទាប» លោកបានបន្ដ ។
ទោះយ៉ាងណាក្ដី លោក Hodge រំពឹងថា តម្លៃដីនៅតាមជាយក្រុងអាចនឹងធ្លាក់ចុះ ដែលមានផលល្អសម្រាប់អ្នកវិនិយោគខ្នាតតូច និងមធ្យម ដោយសារពួកគាត់ត្រូវការបង្វិលលុយ។
គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ដដែលនេះ ខណ្ឌដូនពេញ ចំការមន និង៧ មករា នៅតែជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ ចន្លោះពី ៥,០០០ ដុល្លារ ទៅ ៦,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយខណ្ឌ ទួលគោក ឫស្សីកែវ សែនសុខ និងជ្រោយចង្វារ ជាខណ្ឌដែលមានតម្លៃខ្ពស់បន្ទាប់ ចាប់ពី ១,០០០ ដុល្លារ ទៅ ៣,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)
1
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)