ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > មកស្វែងយល់អំពីអត្រារស់នៅពិតរបស់ខុនដូលំដាប់ខ្ពស់មួយចំនួនក្នុងរាជធានីភ្នំពេញ ​ត្រូវបានលាតត្រដាង

មកស្វែងយល់អំពីអត្រារស់នៅពិតរបស់ខុនដូលំដាប់ខ្ពស់មួយចំនួនក្នុងរាជធានីភ្នំពេញ ​ត្រូវបានលាតត្រដាង

2022-05-18
1598
0
សង្ខេប:អត្រាបើកភ្លើងក៏គឺជាទិន្នន័យសំខាន់ដែល លោកអ្នកអាចពិចារណានៅពេលជ្រើសរើសរស់នៅ ឬវិនិយោគ!

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រោយពីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩នេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាមានសភាពស្ងប់ស្ងាត់បន្តិចមែន តែយ៉ាងណាក៏នៅមានមនុស្សជាច្រើនដែលចង់វិនិយោគលើវិស័យអចលនទ្រព្យ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាហាក់ដូចជាផ្តោតទៅលើតម្លៃដូចជា តម្លៃដី តម្លៃផ្ទះ និងតម្លៃជួល ប៉ុន្តែមិនអើពើនឹងកត្តាដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងការរស់នៅ និងការវិនិយោគ ដែលជាទិន្នន័យសំខាន់ដូចជា អត្រារស់នៅ អត្រាបើកភ្លើងជាដើម!

នៅភ្នំពេញ ជារាជធានីនៃប្រទេសកម្ពុជា គម្រោងខុនដូដែលបានបញ្ចប់ការសាងសង់ និងអាចចូលស្នាក់នៅបានមានដូចខាងក្រោម៖

អគារកម្ពស់ ៥-៩ ជាន់មានចំនួន ៩២៦ អគារ

អគារដែលមានកម្ពស់ ១០ ដល់ ១៩ ជាន់ មានចំនួន ៤៥២ អគារ

អគារដែលមានកម្ពស់ ២០ ដល់ ២៩ ជាន់ មានចំនួន ១២០ អគារ

អគារដែលមានកម្ពស់ ៣០ ដល់ ៣៩ ជាន់ មានចំនួន ៦៥ អគារ

និងអគារខ្ពស់ៗចំនួន ៤០ អគារ ដែលមានកម្ពស់ជាង ៤០ ជាន់ឡើងទៅ

ក្នុងចំណោមនោះ មានគម្រោងខុនដូជាច្រើន អ្នកទិញខ្លះគឺទិញទុកគ្រាន់សម្រាប់តែវិនិយោគ និងចំនួនទៀតគឺសម្រាប់រស់នៅផ្ទាល់ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់រស់នៅក្នុងអគារទាំងនោះ?

ក្នុងវេលានេះ ក្រុមការងារ Compass Vision បានធ្វើការវាយតម្លៃលើអត្រាបើកភ្លើងសម្រាប់គម្រោងខុនដូមួយចំនួនក្នុងរាជធានីភ្នំពេញ។

ការកត់ចំណាំពិសេស៖ អត្រាបើកភ្លើង គឺផ្ទុយពី អត្រាកាន់កាប់ គម្រោងខុនដូដែលបានលើកឡើងនិងជ្រើសរើសជាគំរូទាំងនេះ បានប្រគល់ផ្ទះជូនចន្លោះពី ១-៥ ឆ្នាំមុន ដែលគ្របដណ្តប់លើខណ្ឌធំៗក្នុងរាជធានីភ្នំពេញ ដូចជា ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌមករា និងខណ្ឌមានជ័យ ហើយសម្រាប់ពេលវេលាស្ទង់មតិ គឺជាពេលវេលាដ៏សំខាន់ចាប់ពីម៉ោង ១៩:០០ដល់ ២១:០០ ជាពេលដែលមនុស្សត្រលប់មកផ្ទះវិញ ដែលអាចឆ្លុះបញ្ចាំងពីស្ថានភាពរស់នៅរបស់អ្នកនៅគម្រោងខុនដូទាំងនោះក្នុងកម្រិតជាក់លាក់មួយ។

ខាងក្រោមនេះគឺជាការស្ទង់មតិលើអត្រាបើកភ្លើងរបស់គម្រោងខុនដូ ដែលមានពិន្ទុពេញគឺទទួលបានផ្កាយប្រាំ តោះសូមអញ្ជើញពិនិត្យមើល (បញ្ជាក់៖ ការរៀបចំឈ្មោះមិនបានដាក់តម្រៀបតាមលំដាប់នោះទេ)

R&F City

* គម្រោង៖ R&F City

* អត្រាបើកភ្លើង៖ ★★

* អាស័យដ្ឋាន៖ មានចម្ងាយត្រឹមតែ៣០០ម៉ែត្រពី ខាងត្បូងចំណុចប្រសព្វមហាវិថីហ៊ុនសែន (60m) និងផ្លូវ ២៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

* កាលបរិច្ឆេទប្រគល់ផ្ទះ៖ ខែមិថុនា ឆ្នាំ២០២១

* ចំនួនយូនីតសរុប៖ មានអគារចំនួន  ៩ ដែលមានយូនីតទាំងអស់ ២,៣៧៦ យូនីត

* តម្លៃផ្ទះលក់បន្ត៖ ១២០,០០០ ដុល្លារ/យូនីត (បន្ទប់គេងមួយ) និង ១៤០,០០០ ដុល្លារ/យូនីត (បន្ទប់គេងពីរ)

* តម្លៃជួល៖ ចាប់ពី ៤៥០-៧០០ ដុល្លារ/ខែ

news/2022-05-18/1652859589312288.png

news/2022-05-18/1652859619235938.png

ពិពណ៌នាអំពីការស្ទង់មតិ៖ ចាប់ពីម៉ោង ៧:០០ យប់ដល់ម៉ោង ៩:០០ យប់ ម្ចាស់ខុនដូនីមួយៗ នៃគម្រោង R&F City បានត្រឡប់មកផ្ទះវិញម្តងមួយៗ ឬដោយសារពេលកាលបរិច្ឆេទប្រគល់ផ្ទះរហូតមកទល់ពេលនេះ មានពេលខ្លីនៅឡើយ ភ្លើងបំភ្លឺទូទៅរបស់សហគមន៍មិនសូវល្អ។ នៅមានគម្រោងលំនៅឋានជាច្រើននៅសងខាងមហាវិថីសម្តេច ហ៊ុន សែន ដែលគម្រោងនេះស្ថិតនៅ ក៏ដូចជាផ្សារទំនើប ជីប ម៉ុង និង អ៊ីអន៣ ដូច្នេះហើយផ្លូវធំនៅពេលយប់ស្ងាត់ណាស់ ហើយផ្លូវក៏ឆ្ងាយណាស់ ដូច្នេះហើយទើបអាចមិនមានសុវត្ថិភាព ប្រសិនបើធ្វើដំណើរតែម្នាក់ឯង។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះមានពន្លឺភ្លឺច្បាស់ និងមានប្រព័ន្ធសុវត្ថិភាព ២៤ ម៉ោង ដូច្នេះហើយគម្រោងនេះមានសុវត្ថិភាពគួរសមអាចទុកចិត្តបាន។

Urban Village Phase 1

* គម្រោង Urban Village Phase 1

* អត្រាបើកភ្លើង៖ ★★☆

* អាស័យដ្ឋាន៖ ស្ថិតនៅលើផ្លូវ ហ៊ុន សែន និងមហាវិថីព្រះនរោត្តម ខណ្ឌមានជ័យ

* កាលបរិច្ឆេទប្រគល់ផ្ទះ៖ ២០២០

* ចំនួនយូនីតសរុប៖ ៨២៨ យូនីត

* តម្លៃផ្ទះលក់បន្ត៖ ៨៥,០០០ដុល្លារ/យូនីត (បន្ទប់គេងមួយ), ៩៥,០០០ដុល្លារ/យូនីត (បន្ទប់គេងពីរ)

* តម្លៃជួល៖ ៣៨០ ដុល្លារ/ខែ (បន្ទប់ស្ទូឌីយ៉ូ), ៤៥០ដុល្លារ/ខែ (បន្ទប់គេងមួយ), ៥៥០ដុល្លារ/ខែ (បន្ទប់គេងពីរ)

news/2022-05-18/1652859422730024.png

news/2022-05-18/1652859392847034.png 

ពិពណ៌នាអំពីការស្ទង់មតិ៖ គម្រោង Urban Village Phase 1 មានទីតាំងនៅភាគខាងត្បូងនៃកណ្តាលទីក្រុងភ្នំពេញ។ គ្រឿងបរិក្ខារនិងកន្លែងដែលព័ទ្ធជុំវិញគឺដូចគ្នា ហើយតំបន់ជុំវិញគឺស្ងៀមស្ងាត់ណាស់ ប៉ុន្តែកាលបរិច្ឆេទប្រគល់ផ្ទះរបស់គម្រោងគឺនៅក្នុងឆ្នាំ ២០២០ ដូច្នេះអត្រាបើកភ្លើងគឺល្អជាងគម្រោង R&F City បន្តិច។

Sky Villa

* គម្រោង៖ ស្កាយវីឡា

* អត្រាបើកភ្លើង៖ ★★★☆

* អាស័យដ្ឋាន៖ ផ្ទះលេខ ១៩២ ផ្លូវ ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាប់នឹងពហុកីឡដ្ឋានអូឡាំពិក)

* កាលបរិច្ឆេទប្រគល់ផ្ទះ៖  ខែធ្នូ ឆ្នាំ ២០២០

* ចំនួនយូនីតសរុប៖ កម្ពស់ ៣៥ ជាន់ ប្រហែល ២៥៦ យូនីត

* ស្ថានភាពគម្រោង៖ កំពុងដាក់ជួល និងលក់

* តម្លៃផ្ទះលក់បន្ត៖ ៩៣០,០០០-១.៤៧ លានដុល្លារ/យូនីត (តម្លៃប្រែប្រួលទៅតាមប្រភេទផ្ទះ ជាន់ និងចំណូលចិត្តរបស់ម្ចាស់ផ្ទាល់)

* តម្លៃជួល៖ ៣,៨០០ ដុល្លារ/ខែ (បន្ទប់គេងពីរ) និង ៤,១០០ ដុល្លារ/ខែ (បន្ទប់គេងបី)

news/2022-05-18/1652859340802554.png

ពិពណ៌នាអំពីការស្ទង់មតិ៖ ជាគម្រោងដ៏លេចធ្លោមួយក្នុងរាជធានីភ្នំពេញ ស្កាយវីឡាបានឈរនៅចំនុចប្រសព្វ និងមានភាពទាក់ទាញខ្លាំង ប៉ុន្តែនៅពេលព្រឹក និងពេលល្ងាច ផ្លូវសំខាន់ៗនៅជុំវិញក៏ងាយនឹងមានការកកស្ទះចរាចរណ៍ផងដែរ។ គម្រោងនេះមិនត្រឹមតែមានលក់ផ្ទះថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្រាប់ជួលពិសេសដែរ ហើយអត្រាបន្ទប់ដែលបានបើកភ្លើងក៏ល្អគួរសម។

Silvertown Metropolitan

* គម្រោង៖ Silvertown Metropolitan

* អត្រាបើកភ្លើង៖ ★★☆

* អាស័យដ្ឋាន៖ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង

* កាលបរិច្ឆេទប្រគល់ផ្ទះ៖  ខែធ្នូ ឆ្នាំ ២០១៨

* ចំនួនយូនីតសរុប៖ ១៥ ជាន់ និង ១១០ យូនីត

* តម្លៃផ្ទះថ្មី៖  ២១០,០០០ ដុល្លារ/យូនីត

* តម្លៃជួល៖ ១,២០០ដុល្លារ/ខែ (បន្ទប់គេងពីរ)

news/2022-05-18/1652859255841771.png

news/2022-05-18/1652859288830657.png

ពិពណ៌នាអំពីការស្ទង់មតិ៖ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៩ យប់ ម្ចាស់បន្ទប់នឹងត្រឡប់ទៅផ្ទះវិញម្តងមួយៗ។ មានអ្នករស់នៅគ្រប់ជាន់ទាំងអស់ ប៉ុន្តែនៅតែមានបន្ទប់ជាច្រើនដែលមិនមានបើកភ្លើង។ Silvertown Metropolitan មានទីតាំងនៅសង្កាត់បឹងកេងកង។ តំបន់ជុំវិញមានភាពរស់រវើកណាស់ ហើយមធ្យោបាយធ្វើដំណើរក៏ងាយស្រួលផងដែរ។ មានផ្សារបឹងកេងកង ផ្សារណូរ៉ូម៉ល និងផ្សារទំនើបតូចៗផ្សេងទៀត ព្រមទាំងហាងសាច់អាំងចិន និងភោជនីយដ្ឋានផ្សេងៗទៀតក្នុងចម្ងាយ ៨០០ ម៉ែត្រពីតំបន់ជុំវិញ ដែលធ្វើអោយការរស់នៅមានភាពងាយស្រួល។ ម៉្យាងវិញទៀត បន្ទប់ដែលនៅជិតផ្លូវធំអាចនឹងរងផលប៉ះពាល់ដោយសំឡេងរំខាននៅពេលយប់។ ក្នុងពេលជាមួយគ្នានេះ មានអាផាតមិនជាច្រើនទៀតដែលមានតម្លៃដូចគ្នានៅក្នុងតំបន់ជុំវិញ ដែលផ្តល់ឱ្យអ្នកជួលនូវជម្រើសច្រើនក្នុងការពិចារណា។

The SkyLine

* គម្រោង៖ Sky Line

* អត្រាបើកភ្លើង៖ ★★★☆

* អាស័យដ្ឋាន៖ ផ្លូវ១៣៤ សង្កាត់ វាលវង់ ខណ្ឌ៧មករា

* កាលបរិច្ឆេទប្រគល់ផ្ទះ៖  ខែធ្នូ ឆ្នាំ២០១៨

* ចំនួនយូនីតសរុប៖ មាន ២ អគារ ប្រហែល ៧៩០ យូនីត

* តម្លៃជួល (មានបែងចែកតាមប្រភេទផ្សេងៗគ្នា)៖ ប្រហែល ៥០០ ដុល្លារ/ខែ (មួយបន្ទប់គេង)

news/2022-05-18/1652859155262376.png

Baoli Mansion

* គម្រោង៖ Baoli Mansion

* អត្រាបើកភ្លើង៖ ★★★

* អាស័យដ្ឋាន៖ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ

* កាលបរិច្ឆេទប្រគល់ផ្ទះ៖  ខែធ្នូ ឆ្នាំ ២០២០

* ចំនួនយូនីតសរុប៖ កម្ពស់២៨ជាន់ ស្មើនឹង ៦៤៤យូនីត

* ស្ថានភាពគម្រោង៖ កំពុងដាក់ជួល និងលក់

* តម្លៃផ្ទះថ្មី៖ ៩៤,០០០ ដុល្លារ/យូនីត

* តម្លៃជួល៖ ៣៥០-៤៥០ ដុល្លារ/ខែ សម្រាប់បន្ទប់គេងមួយ (តម្លៃជួលមានប្រែប្រួលបន្តិចបន្តួចទៅតាមជាន់ និងទំហំជាក់ស្ដែង)

ពិពណ៌នាអំពីការស្ទង់មតិ៖ Sky Line និង Baoli Mansion មានចម្ងាយត្រឹមតែប៉ុន្មានផ្លូវតែប៉ុណ្ណោះ ហើយកន្លែងបរិក្ខារព័ទ្ធជុំវិញគឺមានលក្ខណស្រដៀងគ្នាទៅនឹងបរិយាកាសរស់នៅក្នុងតំបន់នោះ។ គម្រោងទាំងពីរនេះមានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញ ដោយមានសម្ភារៈបរិក្ខារគាំទ្រច្រើន។ ទីស្ដីការគណរដ្ឋមន្ត្រី សាលា វិទ្យាល័យ សាកលវិទ្យាល័យ ផ្សារ និងមន្ទីរពេទ្យអាចធ្វើដំណើរថ្មើរជើងបាន ដែលធ្វើឱ្យគម្រោងមានភាពរស់រវើក។ ចាប់ពីម៉ោង ៧:០០ យប់ ដល់ម៉ោង ១១:០០យប់ ម្ចាស់បន្ទប់បានត្រឡប់មកវិញ ហើយស្ថានភាពទូទៅដូចជាការបើកភ្លើងគឺល្អ។ អគារនៅជុំវិញមានកម្ពស់ទាបជាង ដែលធ្វើឲ្យការរស់នៅក្នុងគម្រោងពីរ អាចឃើញទិដ្ឋភាពដ៏ត្រកាលនៃទីក្រុងកាន់តែប្រសើរ ហើយគម្រោងមានសន្តិសុខយាម ២៤ ម៉ោង។

The Peak

* គម្រោង៖ The Peak

* អត្រាបើកភ្លើង៖ ★★★

* អាស័យដ្ឋាន៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

* កាលបរិច្ឆេទប្រគល់ផ្ទះ៖  ២០២១

* ចំនួនយូនីតសរុប៖ កម្ពស់ ៥៥ ជាន់ ប្រហែល ១1,០១៤ យូនីត

* ស្ថានភាពគម្រោង៖ នៅមានតែបន្ទប់សម្រាប់ជួលប៉ុណ្ណោះ

* តម្លៃផ្ទះលក់បន្ត៖  ១៦០,០០០ ដុល្លារ/យូនីត (បន្ទប់ស្ទូឌីយ៉ូ), ១៨០,០០០- ២៦០,០០០ ដុល្លារ/យូនីត (មួយបន្ទប់គេង), ៣០០,០០០ ដុល្លារ/យូនីត (បន្ទប់គេងពីរ)

* តម្លៃជួល៖ ៦០០-៦៥០ ដុល្លារ /ខែ (បន្ទប់គេងមួយ) ១២៥០-១៥៥០ដុល្លារ/ខែ (បន្ទប់គេងពីរ) ១៧០០-២០០០ ដុល្លារ/ខែ (បន្ទប់គេងបី)

news/2022-05-18/1652859086993526.png

The Bridge

* គម្រោង៖ The Bridge

* អត្រាបើកភ្លើង៖ ★★★

* អាស័យដ្ឋាន៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

* កាលបរិច្ឆេទប្រគល់ផ្ទះ៖  ២០១៨

* ចំនួនយូនីតសរុប៖ មាន ៧៣៦ យូនីត (ចាប់ពីមួយបន្ទប់គេងដល់ ៣ បន្ទប់គេង និង ផេនហោស៍) និង ៩០០ យូនីតសម្រាប់ (SOHO)

* តម្លៃផ្ទះលក់បន្ត៖ ១៥០,០០០/យូនីត

* តម្លៃជួល៖ ៦០០ ដុល្លារ/ខែ (បន្ទប់គេងមួយ) ១០០០ ដុល្លារ/ខែ (បន្ទប់ពីរ) ៧០០ ដុល្លារ/ខែ (បន្ទប់ស្ទូឌីយ៉ូ មានគ្រឿងសង្ហារឹមពេញលេញ)

news/2022-05-18/1652859020691096.png

ពិពណ៌នាអំពីការស្ទង់មតិ៖ The Peak និង The Bridge ស្ថិតនៅចម្ងាយឆ្លងប៉ុន្មានផ្លូវដូចគ្នា។ មានមធ្យោបាយធ្វើដំណើរ ជីវិត កន្លែងលម្ហែ និងកន្លែងកម្សាន្តជាច្រើនដូចជា ណាហ្គា អ៊ីអន១ ផ្លូវហ្គោលដិនស្រ្ទីត ទីក្រុងកោះពេជ្រ ជាដើម។ ប្រជាជនរស់នៅតំបន់នេះមានចំនួនច្រើនគួរសម។ គម្រោងទាំងពីរនេះក៏ជាអគារសំខាន់ក្នុងតំបន់ផងដែរ ដោយមិនមានអគារខ្ពស់ៗ ដែលបាំងក្នុងការមើលទេសភាពតាមដងទន្លេ និងរាជធានីនោះទេ។ គម្រោងទាំងពីរនេះមានទំហំធំ ប៉ុន្តែអត្រាបើកភ្លើងតាមបន្ទប់មិនសូវជាខ្ពស់ប៉ុន្មានទេ ព្រោះថាចាប់ពីម៉ោង ៨:០០ ដល់ ៩:៣០ នៅពេលល្ងាចហើយ មើលទៅហាក់ដូចជានៅតិចតួច រាយប៉ាយតាមជាន់នៅឡើយ។ ទន្ទឹមនឹងនេះ ដោយសារផ្លូវដែលទើបសាងសង់ថ្មីធំទូលាយនៅតំបន់ជុំវិញនោះ ល្បឿននៃយានជំនិះក៏រាងលឿននៅពេលយប់ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ ប្រសិនបើអ្នកស្នាក់នៅទីនោះ។

Sky Tree Condo

* គម្រោង៖ ស្កាយទ្រី

* អត្រាបើកភ្លើង៖ ★★☆

* អាស័យដ្ឋាន៖ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ

* កាលបរិច្ឆេទប្រគល់ផ្ទះ ៖ ខែធ្នូ ឆ្នាំ ២០២០

* ចំនួនយូនីតសរុប៖ ប្រហែល ៦០០ យូនីត

* ស្ថានភាពគម្រោង៖ កំពុងដាក់ជួល និងលក់

* តម្លៃផ្ទះថ្មី៖ ចាប់ពី ១៥០,០០០ដុល្លារ/យូនីត

* តម្លៃជួល៖ ៦៥០-១,២០០ ដុល្លារ/ខែ (បន្ទប់គេងពីរ) និង ២០០០ ដុល្លារ/ខែ (បីបន្ទប់គេង)

news/2022-05-18/1652858961990842.png

ពិពណ៌នាអំពីការស្ទង់មតិ៖ គម្រោងខុនដូនេះនៅជិតស្ពានជ្រោយចង្វារ និងជាតំបន់លំនៅឋានបែបប្រពៃណី។ ផ្សារ សាលាមធ្យមសិក្សា គ្លីនីក និងកន្លែងសំខាន់ផ្សេងៗមាននៅជុំវិញទីតាំងនោះ នាំឲ្យជីវិតរស់នៅកាន់តែងាយស្រួល ប៉ុន្តែចរាចរណ៍មានការកកស្ទះបន្តិច។ នៅពេលយប់មានតែយូនីតពីរបីប៉ុណ្ណោះដែលបានបើកភ្លើង។

Picasso City Garden

* គម្រោង៖ Picasso City Garden

* អត្រាបើកភ្លើង៖ ★★☆

* អាស័យដ្ឋាន៖ បឹងកេងកង១

* កាលបរិច្ឆេទប្រគល់ផ្ទះ ៖  ២០២១

* ចំនួនយូនីតសរុប៖ ប្រហែល ១៤៤ យូនីត

* តម្លៃជួល៖ ១,៣៥០ដុល្លារ/ខែ (បន្ទប់គេងមួយ) និង ចាប់ពី ១,៥០០-២,១៥០ ដុល្លារ/ខែ (បន្ទប់គេងពីរ)

news/2022-05-18/1652858908538620.png

ពិពណ៌នាអំពីការស្ទង់មតិ៖ គម្រោងនេះមានទីតាំងនៅបឹងកេងកង១ ព័ទ្ធជុំវិញដោយផ្សារបឹងកេងកង និងផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល។ ជីវិតរស់នៅមានភាពងាយស្រួល និងស្ងប់ស្ងាត់។ នៅពេលដែលក្រុមការងារ Compass មកដល់គម្រោង ទិដ្ឋភាពរបស់បន្ទប់ក្នុងគឺមិនសូវបំភ្លឺភ្លើងនោះទេ។ ទោះយ៉ាងណាបើយោងតាមសន្តិសុខម្នាក់ គាត់បានឲ្យដឹងថា ម្ចាស់បន្ទប់ភាគច្រើនបានត្រឡប់មកផ្ទះចាប់ពីម៉ោង ៨ ដល់ ១០ យប់។ គម្រោងអាផាតមិនមួយនេះ ភាគច្រើនទទួលបានអតិថិជនថ្នាក់ខ្ពស់។ មិនត្រឹមតែមានសន្តិសុខការពារ ២៤ ម៉ោងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងមានសុវត្ថិភាពផងដែរ។

Prince Central Plaza

* ឈ្មោះគម្រោង៖ Prince Central Plaza

* អត្រាបើកភ្លើង៖ ★★★★

* អាស័យដ្ឋាន៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

* កាលបរិច្ឆេទប្រគល់ផ្ទះ៖ ២០១៧

* ចំនួនយូនីតសរុប៖ ប្រហែល ១៧៨៦ យូនីត

* តម្លៃផ្ទះលក់បន្ត៖ ៥០,០០០-៩០,០០០ដុល្លារ/យូនីត (បន្ទប់ស្ទូឌីយ៉ូ), ១២០,០០០-១៩០,០០០ដុល្លារ/យូនីត (បន្ទប់គេងមួយ) និងតម្លៃ ៣០០,០០០ដុល្លារ/យូនីត (បន្ទប់គេងបី)

* តម្លៃជួល៖ ៣៥០ ដុល្លារ/ខែ (បន្ទប់ស្ទូឌីយ៉ូ) ៤០០-៥៦០ ដុល្លារ/ខែ (មួយបន្ទប់គេង) ៧០០-៨០០ ដុល្លារ/ខែ (ពីរបន្ទប់គេង)

 news/2022-05-18/1652858830462434.png

news/2022-05-18/1652858809947180.png

ពិពណ៌នាអំពីការស្ទង់មតិ៖ គម្រោងនេះមានទីតាំងនៅជាប់ទន្លេបាសាក់។ គម្រោងត្រូវបានប្រគល់ផ្ទះជូនអតិថិជនអស់រយៈពេល ៥ ឆ្នាំមកហើយ។ ប្រភេទអាជីវកម្មខាងក្រោមមានលក្ខណៈចាស់ទុំ ជីវភាពរស់នៅប្រចាំថ្ងៃមានភាពងាយស្រួល មានអ្នករស់នៅច្រើន ហើយស្ថានភាពទូទៅ ដូចជាការបើកភ្លើងគឺល្អ។ បើនិយាយពីរចនាបថស្ថាបត្យកម្មវិញគឺទំនើបសមរម្យ ហើយសន្តិសុខការពារក៏មានទំនួលខុសត្រូវខ្ពស់ដែរ។ ទោះជាយ៉ាងណានៅពេលព្រឹកនិងពេលល្ងាច ដោយមានផ្លូវធំនៅខាងមុខគម្រោង ដូច្នេះធ្វើឲ្យមានការកកស្ទះគួរសម។

សេចក្ដីសង្ខេប 

ព្រោះតែគម្រោង Prince Central Plaza, Sky Line, Baoli Mansion, Sky Villa និងគម្រោងអាផាតមិនផ្សេងទៀត គឺមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៍ នឹងធ្វើឲ្យមានអ្នករស់នៅកាន់តែច្រើន។ សម្រាប់គម្រោង The Peak និង The Bridge វិញសុទ្ធតែមានភាពល្បីល្បាញ និងពេញនិយម ប៉ុន្តែដោយសារតែទំហំធំរបស់គម្រោង ក៏មានមនុស្សរស់នៅក៏មិនអន់ផងដែរ។ ម្យ៉ាងវិញទៀត អាចនិយាយបានថា វាមិនល្អដូចការគិតនោះទេ សម្រាប់គម្រោងថ្មីដែលនៅសងខាងនៃវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងស្ថិតក្នុងការសាងសង់នៅឡើយហើយអត្រាមានមនុស្សរស់នៅមានកម្រិតទាបនៅឡើយ។

ផ្អែកលើទស្សនៈនេះ លោកអ្នកអាចយល់បានថាតើគ្រឿងបរិក្ខារជាមូលដ្ឋានមានភាពសំខាន់ ជាកត្តាចំបងដែលប៉ះពាល់ដល់អត្រាស្នាក់នៅរបស់គម្រោងដែរឬទេ ដូច្នេះអ្នកគ្រប់គ្នាគួរតែផ្តោតលើការស៊ើបអង្កេតនៅពេលវិនិយោគលើអចលនទ្រព្យ។

លើសពីនេះ សូមបញ្ជាក់ផងដែរថា ដោយសារតែឥទ្ធិពលនៃកត្តាគោលបំណងដូចជាពេលវេលាប្រគល់ផ្ទះ និងការចេញទៅក្រៅរបស់ម្ចាស់ ការស្ទង់មតិនេះត្រូវបានវាយតម្លៃតាមរយៈការទៅមើលនៅពេលយប់ និងការត្រួតពិនិត្យមើលឃើញ ហើយអាចមានភាពមិនស្របគ្នាជាមួយនឹងទិន្នន័យជាក់ស្តែង ដែលគ្រាន់តែទុជាឯងសារយោងតែប៉ុណ្ណោះ។

……………………

គេហទំព័រខមភើស រៀលអ៊ីស្ទេត ជាវេទិកាស្វែងរកលំនៅឋានគុណភាពខ្ពស់នៅប្រទេសកម្ពុជា គម្រោងផ្ទះថ្មីត្រូវបានជ្រើសរើសយ៉ាងតឹងរ៉ឹង គ្របដណ្តប់គ្រប់ប្រភេទ អាផាតមិន ផ្ទះវីឡា ដី ទាំងការវិនិយោគដោយប្រជាជនក្នុងស្រុក និងការវិនិយោគនៅក្រៅប្រទេស ដែលអាចយកមកពិចារណាបាន។ លើសពីនេះទៀត ខមភើសបានរៀបចំបន្ទប់ពិសេស និងសកម្មភាពទិញជាក្រុមពីពេលមួយទៅពេលមួយ ដើម្បីផ្តល់នូវការបញ្ចុះតម្លៃផ្តាច់មុខសម្រាប់អ្នកទិញផ្ទះទៀតផង។

ជាមួយគ្នានេះ ខមភើសរៀលអ៊ីស្ទេត ក៏ផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ សម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជាផងដែរ។ មានរបៀបពីរនៃការជួល/លក់អចលនទ្រព្យ និងការធានាថែទាំអចលនទ្រព្យ ដែលដោះស្រាយបញ្ហា ការលក់បន្ត ការចុះហត្ថលេខាលើកិច្ចសន្យាយ៉ាងល្អឥតខ្ចោះ ការប្រមូលកម្រៃផ្សេងៗ ការប្តូរឈ្មោះសិទ្ធិលើអចលនទ្រព្យ បញ្ហាដោះស្រាយលំនៅដ្ឋាន។ល។

លេខទំនាក់ទំនង:+855 (0) 69373359 (ចិន/អង់គ្លេស/ខ្មែរ)

វិនិយោគអចលនទ្រព្យនៅកម្ពុជា សេវាភ្នាក់ងារអចលនទ្រព្យ ស្វែងរកលំនៅឋាន ទាំងអស់នេះមាននៅក្នុងCOMPASS !!

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)