ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > របាយការណ៍ទីផ្សារអចលនទ្រព្យជួលនៅរាជធានីភ្នំពេញប្រចាំខែឧសភាឆ្នាំ ២០២១ ចំនួនផ្ទះជួលចុះបញ្ជីថ្មីនិង តម្លៃជួលកើនឡើងទ្វេដង

របាយការណ៍ទីផ្សារអចលនទ្រព្យជួលនៅរាជធានីភ្នំពេញប្រចាំខែឧសភាឆ្នាំ ២០២១ ចំនួនផ្ទះជួលចុះបញ្ជីថ្មីនិង តម្លៃជួលកើនឡើងទ្វេដង

2021-07-06
2708
0
សង្ខេប:នៅក្នុងខែឧសភា ស្ថានភាពកូវីដ១៩នៅរាជធានីភ្នំពេញបានចាប់ផ្តើមប្រសើរឡើងវិញដែលផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ នៅក្នុងខែឧសភា ស្ថានភាពកូវីដ១៩នៅរាជធានីភ្នំពេញបានចាប់ផ្តើមប្រសើរឡើងវិញដែលផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៣ ខែកន្លងមក វិស័យនានារបស់ប្រទេសកម្ពុជាត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង ហើយទីផ្សារអចលនទ្រព្យជួលក៏មិនមែនជាករណីលើកលែងដែរ។

ដោយសារតែការរីករាលដាលកូវីដ១៩មុននេះ អត្រានៃផ្ទះទំនេរបានកើនឡើង ហើយការបញ្ចុះតម្លៃនិងការកាត់បន្ថយតម្លៃបានក្លាយជាមធ្យោបាយធម្មតានៅលើទីផ្សារអចលនទ្រព្យ។ ទោះយ៉ាងណាក្តី នៅក្នុងទីផ្សារអចលនទ្រព្យជួល សេវាកម្មលំនៅដ្ឋានជាច្រើនបានបរាជ័យក្នុងការរក្សាជំហរនៅលើទីផ្សារ ហើយម្ចាស់ផ្ទះជាច្រើនបានបោះបង់ចោលការកាត់បន្ថយតម្លៃរបស់ពួកគេហើយរង់ចាំមើលលំនឹងលើទីផ្សារបន្តទៀត។

តាមពិតទៅ ទីផ្សារអចលនទ្រព្យជួលនៅរាជធានីភ្នំពេញបានបង្ហាញនូវសញ្ញានៃការងើបឡើងវិញក្នុងខែឧសភា ជាមួយនឹងការកើនឡើងបន្តិចនៃការផ្គត់ផ្គង់និងតម្រូវការ។

 

ចំនួនផ្ទះជួលចុះបញ្ជីថ្មីនិង តម្លៃជួលជាមធ្យមនៅភ្នំពេញកើនឡើងទ្វេដងនៅក្នុងខែឧសភា

យោងតាមទិន្នន័យចុងក្រោយរបស់ខមភើស នៅក្នុងខែឧសភាដោយសារតែភាពប្រសើរឡើងបន្តិចម្តងៗនៃស្ថានភាពកូវីដ១៩និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ ក្រុមហ៊ុនអន្តរការីបានចាប់ផ្តើមដំណើរការការងាររបស់ពួកគេឡើងវិញ ហើយចំនួនផ្ទះជួលថ្មីនៅភ្នំពេញបានកើនឡើងប្រមាណ ៤៦% ពីមួយខែទៅមួយខែ។ បើនិយាយពីប្រភេទអចលនទ្រព្យវិញ អាផាតមិននៅតែជាអចលនទ្រព្យដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យជួលដែលមានចំនួនដល់ទៅ ៤៦% ។

ចំណែកឯថ្លៃឈ្នួលវិញ តម្លៃជួលជាមធ្យមនៅរាជធានីភ្នំពេញក្នុងខែឧសភាគឺប្រហែល ៣៥០០ ដុល្លារដោយខ្ពស់ជាងថ្លៃឈ្នួលជាមធ្យមប៉ុន្មានខែមុន។ ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យទីផ្សារជួលចាប់ពីខែកុម្ភៈដល់ខែឧសភា ផ្ទះដែលមានចំនួនបន្ទប់គេង ១-២ ជាផ្ទះដែលពេញនិយមជាងគេ ដែលមានតម្លៃចន្លោះពី ១០០០ ទៅ ៥០០០ ដុល្លារ ហើយតម្លៃជាមធ្យមគឺប្រហែល ១២០០ ដុល្លារ។

 

អាផាតមិនគ្របដណ្តប់ទីផ្សារជួលនៅភ្នំពេញច្រើនបំផុត ដែលតម្លៃជាមធ្យមចាប់ពី ៧៣៤ ដុល្លារ

បើគិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ខមភើសអចលនទ្រព្យបានចុះបញ្ជីផ្ទះជួលចំនួន ១៦៦៩៨ ដែលចំនួនអាផាតមិនមានប្រមាណ ៦០% នៃចំនួនសរុប បន្ទាប់មកគឺ វីឡា ផ្ទះល្វែង និងឃ្លាំង។

news/2021-07-06/1625566146857843.png 

ខមភើសអចលនទ្រព្យបានប្រើការបែងចែកតំបន់និងតម្លៃនៃប្រភេទអចលនទ្រព្យផ្សេងៗគ្នា ដែលជាចំនុចឈានទៅរកការវិភាគទិន្នន័យ ដើម្បីជាឯកសារយោងសម្រាប់ម្ចាស់ផ្ទះ អ្នកជួល និងវិនិយោគិន។

អាផាតមិនបានយកចំណែកទីផ្សារជួលច្រើនជាងគេនៅភ្នំពេញ។ បើមើលពីការផ្គត់ផ្គង់អាផាតមិនជួល អាផាតមិនត្រូវបានបែកខ្ញែកជាចម្បងនៅក្នុងខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដែលជាតំបន់សំខាន់បំផុតរបស់រាជធានីភ្នំពេញ។ បើមើលពីតម្រូវការវិញ នៅលើខមភើសអចលនទ្រព្យវាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការផ្គត់ផ្គង់អាផាតមិនជួល ហើយខណ្ឌទាំងបួននេះនៅតែជាកន្លែងដែលមានអ្នកចូលមើលច្រើនបំផុត។

news/2021-07-06/1625566155729347.png 

បើនិយាយពីប្រភេទប្លង់អាផាតមិន អាផាតមិនមួយបន្ទប់គេងមានចំនួន ៥០% នៃចំនួនប្រភេទអាផាតមិនជួលទាំងអស់ ដោយតម្លៃជាមធ្យម ៧៣៤ ដុល្លារ/ខែ រីឯអាផាតមិនពីរបន្ទប់គេង មានតម្លៃជាមធ្យមគឺ ១៥៥៩ ដុល្លារ/ខែ ដែលមាន ៣១%។ អាផាតមិនបីបន្ទប់គេងមាន ១០% ដោយជួលជាមធ្យម ២០៥៤ ដុល្លារ/ខែ។


តម្រូវការជួលវីឡាកំពុងតែកើនឡើង

ការយល់ឃើញអំពីបរិបថនៃការរស់នៅរបស់មនុស្សទូទៅត្រូវបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសារតែការរីករាលដាលកូវីដ១៩ ធ្វើឲ្យមានការផ្លាស់ប្តូរដូចជា ការរក្សាគម្លាតជាទម្រង់រស់នៅដាច់ឆ្ងាយពីអ្នកផ្ទះ និងផ្លាស់ប្តូរពីធ្វើការនៅការិយាល័យមកធ្វើការនៅផ្ទះជាដើម។ បន្ទាប់ពីការរក្សាគម្លាតដោយនៅក្នុងផ្ទះអស់រយៈពេលជាយូរ ការរស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព ភាពរីករាយនិងផ្ទះមានគុណភាពខ្ពស់ បានក្លាយជាចំណុចសំខាន់សម្រាប់បរិយាកាសរស់នៅដ៏ល្អប្រសើរ។ នៅក្នុងខែឧសភា អត្រានៃវីឡាចុះបញ្ជីជួលបានកើនឡើងនៅក្នុងទីផ្សារជួលដែលមានប្រហែល ១៧% នៃអចលនទ្រព្យជួលសរុប ដែលជាលទ្ធផលនៃការកើនឡើងតម្រូវការ។

វីឡាជួលភាគច្រើនផ្តោតជាចម្បងនៅក្នុងខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងខណ្ឌសែនសុខ។ តម្រូវការរបស់អ្នកជួលភាគច្រើនប្រមូលផ្តុំនៅក្នុងខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។ ក្នុងចំណោមនោះ នៅខណ្ឌមានជ័យ ចំនួនវីឡាជួលមានតិចជាងតំរូវការ ដោយមានចំនួនវីឡាតិចនិងអ្នកសួររកច្រើន។

news/2021-07-06/1625566166793205.png 

សម្រាប់ទីផ្សារជួលវីឡានៅភ្នំពេញ តម្លៃជួលប្រចាំខែជាមធ្យមគឺប្រហែល ៤១៤៣ ដុល្លារ/ខែ។ វីឡាបន្ទប់ ៤ និង ៥ គឺជាប្រភេទវីឡាទូទៅបំផុតដែលមាន ២៥% និង ២៤% នៃវីឡាទាំងអស់រៀងគ្នា។

 

ចំនួនផ្ទះបែបសម័យចាស់បានធ្លាក់ចុះ

នៅពេលរបៀបរស់នៅរបស់មនុស្សមានការរីកចម្រើន អាផាតមិនថ្មីៗនិងវីឡាបន្តគ្របដណ្តប់លើទីផ្សារ ខណៈពេលដែលទីផ្សារលំនៅដ្ឋានបែបសម័យចាស់ធ្លាក់ចុះ។

ផ្ទះល្វែងមានប្រហែល ៤% នៃទីផ្សារជួលទូទៅនៅក្នុងរាជធានីភ្នំពេញក្នុងខែឧសភា។ នៅលើកម្មវិធីខមភើសអចលនទ្រព្យ ខណ្ឌចំការមន និងខណ្ឌសែនសុខ មានផ្ទះល្វែងទីប្រជុំជនកាន់តែច្រើនជាងខណ្ឌផ្សេងៗ ខណៈតម្រូវការនៅទីតាំងផ្សេងទៀតដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា មានតម្រូវការខ្ពស់ជាងនេះទៅទៀត។ បើនិយាយពីថ្លៃជួលវិញ តម្លៃជួលប្រចាំខែជាមធ្យមសម្រាប់ផ្ទះល្វែងនៅភ្នំពេញគឺប្រហែល ១៨៦០ ដុល្លារ ដោយ ៤៨% មានតម្លៃជួលប្រចាំខែតិចជាង ១០០០ ដុល្លារ។

news/2021-07-06/1625566175856155.png 

អត្រានៃផ្ទះហាងនៅក្នុងទីផ្សារជួលគឺប្រហាក់ប្រហែលនឹងផ្ទះល្វែង ដែលមានប្រហែល ៣% ។ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌដូនពេញ សុទ្ធតែមានផ្ទះជួលច្រើនជាងមុន នៅលើកម្មវិធីខមភើសអចលនទ្រព្យ។ តម្រូវការនិងចំនួនផ្ទះហាងគឺចាំបាច់ដូចគ្នា នៅលើកម្មវិធីខមភើសអចលនទ្រព្យ។ គួរបញ្ជាក់ផងដែរថា ផ្ទះហាងលក់ទំនិញនានា ក្នុងខណ្ឌជ្រោយចង្វារក៏មានលក្ខណៈទាក់ទាញជាពិសេស។ តម្លៃជួលជាមធ្យមសម្រាប់ផ្ទះហាងនៅភ្នំពេញគឺ ៦០៨៤ ដុល្លារ/ខែ ដោយ ៧៤,៧% នៃផ្ទះទាំងនោះមានតម្លៃជួលទាបជាងតម្លៃជួលជាមធ្យម។

 

តំរូវការសំរាប់ឃ្លាំងជួលកើនឡើងដោយសារស្ថានភាពកូវីដ១៩

ក្រៅពីអគារលំនៅដ្ឋាន ការផ្ទុះឡើងកូវីដ១៩មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអគារពាណិជ្ជកម្ម ដែលរួមមាន សណ្ឋាគារ ការិយាល័យ និងហាង។ រាល់ទម្រង់នៃប្រតិបត្តិការពាណិជ្ជកម្មទាំងអស់បានបញ្ឈប់ ជាពិសេសក្នុងកំឡុងពេលការបិទខ្ទប់ទីក្រុង ហើយតម្រូវការអគារពាណិជ្ជកម្មនៅក្នុងទីផ្សារជួលមានតិចតួចបំផុត ដូច្នេះហើយអត្រាទាំងមូលគឺតិចតួចណាស់។

សណ្ឋាគារមានប្រហែល ៣% នៃទីផ្សារជួល។ សម្រាប់ចំនួនផ្គត់ផ្គង់របស់ខមភើសអចលនទ្រព្យវិញ ចំនួនផ្គត់ផ្គង់សណ្ឋាគារនៅខណ្ឌចំការមន និងខណ្ឌដូនពេញមានចំនួនច្រើនបំផុត។ ចំណែកឯតម្រូវការទីផ្សារវិញ ខណ្ឌនីមួយៗមានតម្រូវការជាក់លាក់សម្រាប់ចំនួនសណ្ឋាគារនៅតាមខណ្ឌ។ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌសែនសុខ សុទ្ធតែកំពុងពេញនិយមខ្លាំង។ បើនិយាយពីថ្លៃឈ្នួលវិញ តម្លៃជួលជាមធ្យមរបស់សណ្ឋាគារនៅភ្នំពេញគឺ ២៧៩០៨ ដុល្លារ/ខែ។

news/2021-07-06/1625566183945590.png 

ជាលទ្ធផលនៃការផ្ទុះឡើងកូវីដ១៩ ពាណិជ្ជកម្មនិងការនាំចេញនាំចូលផលិតផលប្រើប្រាស់មួយចំនួនត្រូវបានបញ្ឈប់ ហើយតម្រូវការឃ្លាំងផ្ទុកទំនិញបានកើនឡើងជាលំដាប់។ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ មានការផ្គត់ផ្គង់ចំនួនឃ្លាំងច្រើនជាងខណ្ឌដ៏ទៃទៀត ដែលចំនួនប្រហាក់ប្រហែលនឹងតម្រូវការឃ្លាំងជួលនៅលើកម្មវិធីខមភើសអចលនទ្រព្យ។

នៅលើកម្មវិធីខមភើសអចលនទ្រព្យ ចំនួនផ្គត់ផ្គង់បន្ទប់ការិយាល័យនិងហាងមានចំនួន ២%។ ការផ្គត់ផ្គង់និងតំរូវការសំរាប់ការិយាល័យនិងហាងគឺភាគច្រើនប្រមូលផ្តុំនៅខណ្ឌចំការមន។ ហើយតម្លៃជួលបន្ទប់ការិយាល័យជាមធ្យមគឺ ៩២៩៥ ដុល្លារ/ខែ រីឯតម្លៃជួលហាងជាមធ្យមគឺ ៥៩៤២ ដុល្លារ/ខែ។

 

សរុបមក ទោះបីមានស្ថានភាពកូវីដ១៩រាតត្បាតក៏ដោយ ទីផ្សារជួលនៅរាជធានីភ្នំពេញនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់នៅខែឧសភា។

ម្ចាស់ផ្ទះជួល អ្នកជួលផ្ទះ និងវិនិយោគិននៅតែអាចមានជំនឿលើទីផ្សារជួលក្នុងស្ថានភាពនេះ។ ម្ចាស់ផ្ទះជាច្រើនបានជ្រើសរើសចាកចេញពីទីផ្សារជួលបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការមិនពេញចិត្តនឹងស្ថានភាពជួលឬស្ថានភាពអ្នកជួលផ្ទះ។ តំរូវការជួលផ្ទះនឹងបន្តកើនឡើង នៅពេលស្ថានភាពកូវីដ១៩ ត្រូវបានគ្រប់គ្រង។ ប្រសិនបើផ្ទះដែលពីមុន«ពិបាកជួល»ឬ«ជួលមិនបានក្នុងតម្លៃដ៏សមរម្យ»អាចត្រឡប់មកវិញនៅលើទីផ្សារ ពួកគេប្រហែលជាអាចទាក់ទាញអ្នកជួលកាន់តែប្រសើរ។

ក្នុងនោះមាន ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ជាពិសេស ដែលជាទីប្រជុំជននៃទីក្រុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាជាអាផាតមិន អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម អគារការិយាល័យ ឬអគារប្រភេទផ្សេងទៀតទេ វាសុទ្ធតែមានសក្តានុពលទីផ្សារខ្ពស់។


ប្រភព៖ ខមភើសដើម

និពន្ធដោយ ៖ លីវយាន, ហ្វាងពុអ៊ី        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole        ប្រែសម្រួលដោយ៖ Malinda

 

គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)