ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ពិតប្រាកដ > តើវាជាជម្រើសដ៏ឈ្លាសវៃទេក្នុងការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសបន្ទាប់ពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩?

តើវាជាជម្រើសដ៏ឈ្លាសវៃទេក្នុងការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសបន្ទាប់ពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩?

2021-06-02
568
0
សង្ខេប:នៅក្នុងយុគសម័យនៃអតិផរណានិងកំណើនតម្លៃអចលនទ្រព្យនៃសកលលោក វិនិយោគិនមកពីគ្រប់ទិសទីបានកំពុងតែស្វែងរកវិធីសាស្ត្រដែលល្អប្រសើរជាងមុនក្នុងការបែងចែកនូវមូលនិធិវិនិយោគរបស់ពួកគេ ហើយនៅពេលពិចារណាទៅដល់កម្រឹតសន្តិសុខនិងអត្រាកំណើនដែលអាចកើនឡើងនាពេលបន្ទាប់ អចលនទ្រព្យនៅតែជាជម្រើសដ៏ល្អបំផុតមួយនៃការវិនិយោគដដែល។

ថ្មីៗនេះខាងខមភើសបានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “ តម្លៃផ្ទះជាសកលមានតម្លៃខ្ពស់កប់ពពក! ប្រសិនបើអ្នកគ្រាន់តែត្រូវការផ្ទះរស់នៅផ្ទាល់ខ្លួន តើអ្នកគួរចាប់ផ្តើមពេលណា?” ហើយបន្ទាប់ពីមានការចែករំលែកជាបន្តបន្ទាប់ ខាងយើងក៏បានទទួលនូវសំណួរពីអ្នកដែលនិយមលេងអ៊ីនធឺណេតមួយចំនួនដោយសារតែតាមគំនិតរបស់ពួកគេការរីករាលដាលនៃជម្ងឺកូវីដ១៩មានសភាពធ្ងន់ ដែលបណ្តាលឱ្យមនុស្សជាច្រើនគ្មានប្រាក់នៅក្នុងដៃ ដូច្នេះតើតម្លៃផ្ទះអាចឡើងថ្លៃទៅបានយ៉ាងដូចម្តេច?!

ទាក់ទងទៅនឹងបញ្ហានេះខាងយើងបានត្រឹមអាចណែនាំអ្នកឱ្យអាននូវព័ត៌មានថ្មីៗឱ្យបានច្រើនពីគ្រប់មជ្ឈដ្ឋានទាំងអស់តែប៉ុណ្ណោះ។

ជាការពិតក្នុងពេលតែមួយនេះដែរក៏មានអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបានមើលឃើញពីចំណុចសំខាន់ៗនៃអត្ថបទដូចគ្នា។

news/2021-06-02/1622602565889755.jpg

យោងតាមទិន្នន័យរបស់សមាគមដែកថែបពិភពលោកដែលដកស្រង់ដោយខាងទូរទស្សន៍ CCTV បានអោយដឹងថា សន្ទស្សន៍តម្លៃដែកថែបរបស់ប្រទេសចិនបានកើនឡើងដល់ 23.95% ចាប់តាំងពីពេលដើមឆ្នាំនេះ ខណៈនោះដូចគ្នាសន្ទស្សន៍តម្លៃដែកថែបអន្តរជាតិបានកើនឡើងប្រហែល 57.8% ក្នុងរយៈពេលដូចគ្នា

ជាជាក់ស្តែង ដោយសារតែសម្ពាធអតិផរណា ក្រៅពីតម្លៃនៃដែកថែបហើយនោះ គ្រាប់ធញ្ញជាតិ ប្រេងឆៅ មាស រ៉ែដែក ទង់ដែង អាលុយមីញ៉ូម និងវត្ថុធាតុដើមផលិតកម្មផ្សេងៗក៏មានការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខែកុម្ភៈនេះដូចគ្នា។

ដូចយើងបានដឹងស្រាប់ ដែកថែបគឺជាវត្ថុធាតុដើមសំខាន់មួយនៅក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ ហេតុនេះបន្ទាប់ពីតម្លៃដែកថែបឡើងថ្លៃហើយនោះ អចលនទ្រព្យក៏បានមានការឡើងថ្លៃដូចគ្នា នេះជាការរំពឹងទុកដែលសមហេតុផលបំផុត។

news/2021-06-02/1622602650793840.jpg

តាមពិតទៅ មូលហេតុដែលយើងបានលើកឡើងអំពីតម្លៃផ្ទះដែលកំពុងតែឡើងថ្លៃនាពេលបច្ចុប្បន្ននេះ វាមិនមែនដើម្បីត្រឹមជាការផ្សព្វផ្សាយនោះទេ ប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ដែលបានធ្វើការនៅក្នុងវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងគ្រាន់តែចង់ចែករំលែកនូវអ្វីដែលយើងដឹងអំពីពីព័ត៌មានថ្មីៗតែប៉ុណ្ណោះ ។

តែនាពេលនេះ យើងក៏នឹងធ្វើការត្រលប់ទៅរកចំណុចដើមវិញ គោលបំណងនៃអត្ថបទ ថ្ងៃនេះគឺដើម្បីធ្វើការវិភាគអំពីអចលនទ្រព្យក្រៅប្រទេសនាសម័យ បន្ទាប់ពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩។


តើការវិនិយោគលើអចលនទ្រព្យបរទេសមានគុណសម្បត្តិអ្វីខ្លះ?

news/2021-06-02/1622602785449645.jpg

នៅក្នុងយុគសម័យនៃអតិផរណា និងកំណើនតម្លៃអចលនទ្រព្យនៃសកលលោក វិនិយោគិនមកពីគ្រប់ទិសទីបានកំពុងតែស្វែងរកវិធីសាស្ត្រដែលល្អប្រសើរជាងមុនក្នុងការបែងចែកនូវមូលនិធិវិនិយោគរបស់ពួកគេ ហើយនៅពេលពិចារណាទៅដល់កម្រឹតសន្តិសុខ និងអត្រាកំណើនដែលអាចកើនឡើងនាពេលបន្ទាប់ អចលនទ្រព្យនៅតែជាជម្រើសដ៏ល្អបំផុតមួយនៃការវិនិយោគដដែល។ តែទោះជាល្អយ៉ាងណាក៏ដោយ វិនិយោគិនក៏មិនបាននឹងវិនិយោគទ្រព្យសម្បត្តិទាំងអស់របស់ពួកគេលើអចលនទ្រព្យតែមួយប្រភេទនោះទេ

ជាក់ស្តែង អចលនទ្រព្យនៅក្រៅប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាពិតជាកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងមិនត្រឹមតែលើកត្តាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលទ្ធផលនៃសកម្មភាពរួមគ្នានៃកត្តាផ្សេងៗទៀតជាច្រើនផងដែរ។

ទីមួយ វិនិយោគិនទាំងអស់គឺសុទ្ធសឹងមានបញ្ហាទាក់ទងនឹងកំរឹតអត្រាកំណើនជួលត្រលប់

ជាទូទៅអត្រាកំណើនជួលត្រលប់នៃអចនលទ្រព្យនៅបរទេសគឺមានកំរឹតខ្ពស់ណាស់។ យោងទៅតាមការស្ទង់មតិពីខាងយើង ប្រទេសខ្លះថែមទាំងមានចំណូលជួលសរុបច្រើនហួសលើស១០% ទៅទៀត។

ដូចនេះហើយ នៅពេលប្រទះទៅនឹងអត្រាខ្ពស់បែបនេះហើយ តើវិនិយោគិនណាដែលមិនចូលចិត្តនោះ។

ទីពីរ គុណសម្បត្តិខាងផ្នែកធនធាន

news/2021-06-02/1622602906894095.jpg

ការបែងចែកអចលនទ្រព្យនៅក្រៅប្រទេសដូចជា កន្លែងអប់រំថែទាំសុខភាព វប្បធម៌គឺសុទ្ធមានតុល្យភាពជាខ្លាំងដែលវាអាចបំពេញទៅតាមតម្រូវការរបស់មនុស្សគ្រប់យ៉ាង។

ឧទាហរណ៍នៅក្នុងវិស័យអប់រំ មនុស្សគ្រប់រូបភាគច្រើនបានទទួលយកនូវពហុវប្បធម៌តាំងពីពេលកុមារភាពក្រោមលក្ខខណ្ឌនៃការអប់រំអន្តរជាតិ ជាហេតុធ្វើឱ្យចក្ខុវិស័យរបស់ពួកគេកាន់តែមានភាពទូលាយ ហើយបូកជាមួយនឹងនឹងតម្រូវការខាងសម្ភារៈនិងខាងសតិទៀតនោះ ឪពុកម្តាយជាច្រើនក៏បានបញ្ជូនកូន ៗ របស់ពួកគេទៅបរទេសដើម្បីទទួលបានការអប់រំបែបអន្តរជាតិដែលប្រកបទៅដោយគុណភាពខ្ពស់។

យោងតាមហេតុផលខាងលើនេះដូចគ្នា ការវិនិយោគអចនលទ្រព្យនៅបរទេសបានក្លាយជាជម្រើសប្រសើរខ្លាំងសម្រាប់ឪពុកម្តាយជាច្រើន។

ឪពុកម្តាយធ្វើការវិនិយោគលើអចលនទ្រព្យនៅពេលកូនៗទៅក្រៅប្រទេស ឬទិញផ្ទះនៅបរទេសជាមុនដើម្បីត្រួសត្រាយផ្លូវសម្រាប់កូនៗ។

តាមរយៈការប្រើប្រាស់គុណប្រយោជន៍នៃអត្រាកំណើនជួលត្រលប់ ឬតម្លៃបានពីការជួលផ្ទះ ឪពុកម្តាយអាចកាត់បន្ថយការចំណាយថ្លៃសាលាដ៏ច្រើនរបស់កូនៗបានយ៉ាងងាយស្រួល ហើយអ្នកខ្លះថែមទាំងអាចទទួលបានប្រាក់ចំណូលខ្ពស់ជំនួសមកវិញទៀត។

ក្រៅពីនេះ អចនលទ្រព្យនៅបរទេសភាគច្រើនមានគុណសម្បត្តិដ៏ប្រសើរមួយគឺសិទ្ធិជាអចិន្ត្រៃយ៍។ បន្ថែមពីនេះគឺការទូទាត់តម្លៃប្រាក់កក់ដំបូងដែលជាទូទៅទាបខ្លាំងត្រឹម ១០% ឬសូម្បីតែអត្រាបង់រំលោះ ០%ប៉ុណ្ណោះ ។ លើសពីនេះទៅទៀតដំណើរការទាំងមូលនៃការទិញផ្ទះនៅក្រៅប្រទេសគឺមានមេធាវីដែលផ្តល់នូវការការពារផ្នែកច្បាប់ដែលធ្វើអោយការវិនិយោគកាន់តែមានភាពប្រសើរឡើង។

មិនថាវាជាគុណសម្បត្តិនៃលក្ខណៈពិសេសដែលត្រូវបានផ្តល់ឱ្យដោយបរិយាកាសវិនិយោគក្រៅប្រទេស ឬក៏គុណសម្បត្តិផ្ទះនៅបរទេសនោះទេ វាគឺសុទ្ធតែជាបុព្វហេតុដែលធ្វើឱ្យអចលនទ្រព្យនៅក្រៅប្រទេសទទួលបានការពេញនិយមទាំងអស់។


តើការផ្លាស់ប្តូរទីផ្សារអចលនទ្រព្យនៅក្រៅប្រទេសនៅក្រោយការរីករាលដាលនៃជម្ងឺមានលក្ខណៈយ៉ាងដូចម្តេច?

news/2021-06-02/1622603005163691.jpg

(អចលនទ្រព្យដែលពេញនិយមនៅភ្នំពេញ~Romduol City)

ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីមានការរាលដាលនៃជម្ងឺ វាបានធ្វើអោយគំនិតរបស់វិនិយោគមុនពេលមានការផ្ទុះឡើងនៃជម្ងឺមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ 

ពីមុនមានការរាលដាលនៃជម្ងឺ ប្រជាជនភាគច្រើនទៅក្រៅប្រទេសជាចម្បងដើម្បីផ្តោតលើការធ្វើអន្តោប្រវេសន៍ ការសិក្សាឬក៏វិស្សមកាល។

តែបន្ទាប់ពីមានការផ្ទុះឡើងនៃជម្ងឺ មនុស្សជាច្រើនបានរកឃើញថាការកាន់កាប់ផ្ទះនៅក្រៅប្រទេសគឺជាជម្រើសមួយដើម្បីការពារការផ្លាស់ប្តូរដែលនឹកស្មានមិនដល់ ហើយការទិញអចនលទ្រព្យក៏អាចត្រូវបានប្រើជាកន្លែងសម្រាប់រស់នៅបន្ទាប់ពីគេឈានចូលដល់វ័យចំណាស់ដូចគ្នា។

ទន្ទឹមនឹងនេះ អចលនទ្រព្យនៅក្រៅប្រទេសបានផ្លាស់ប្តូរបន្តិចម្តងៗពីការវិនិយោគប្រាក់ចំណេញក្នុងរយៈពេលខ្លីនិងហួសប្រមាណអោយទៅជាការវិនិយោគរយៈពេលវែងដែលមានហេតុផលច្រើនជាងមុន ដែលវាក៏ក្លាយជាគោលបំណងនៃការកាន់កាប់ និងការប្រមូលប្រាក់ចំណូលពីការជួលក្នុងរយៈពេលវែងដូចគ្នា។

នៅក្រោយការផ្លាស់ប្តូរបែបនេះ ទ្រព្យសម្បត្តិនៅក្រៅប្រទេសទទួលបាននូវភាពបន្ធូរបន្ថយដែលធ្វើអោយទីផ្សារអចលនទ្រព្យក៏មានស្ថេរភាពជាងមុន ។

ក្រៅពីនេះទៀតនោះគឺតំបន់វិនិយោគសំខាន់ៗផ្សេងៗក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដូចគ្នា។

news/2021-06-02/1622603050676575.jpg

ពីដើមឡើង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដានិងបណ្តាប្រទេសនានាបែកអ៊ឺរ៉ុបគឺជាប្រទេសដែលពេញចិត្តសម្រាប់វិនិយោគិន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពនិយមនៃប្រទេសទាំងនេះក៏បានរសាត់បន្តិចម្តងៗ ហើយអ្នកវិនិយោគបានចាប់ផ្តើមផ្តោតលើបណ្តាប្រទេសខាងអាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី និងថៃជំនួសវិញ

តើអ្វីទៅជាបុព្វហេតុនៃការផ្លាស់ប្តូរបែបនេះ? យោងតាមវេទិកាអចលនៈទ្រព្យខមភើស បង្ហាញថា ទាំងនេះគឺដោយសារបណ្តាប្រទេសអ៊ឺរ៉ុបនិងអាមេរិកភាគច្រើនគឺសុទ្ធជាប្រទេសអភិវឌ្ឍដែលជាលទ្ធផលធ្វើអោយអចលនទ្រព្យរបស់ពួកគេមានភាពចាស់ទុំហើយបានឆ្លងកាត់រយៈពេលនៃការបន្ថែមតម្លៃសំខាន់ៗហួសអស់ហើយ ដូច្នេះអចលនទ្រព្យនៅទីនោះគឺសំខាន់តែលើការរក្សាតម្លៃរបស់វាជាចម្បងនោះទេ ។ តែម៉្យាងវិញ ប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនជាប្រទេសដែលកំពុងអភិវឌ្ឍន៍។ ភាពចាស់ទុំនៃការអភិវឌ្ឍអចលនទ្រព្យក៏នៅមិនទាន់គ្រប់គ្រាន់ទេ ដូច្នេះទំហំនៃកំណើនខាងតម្លៃក៏នូវមានភាពទូលំទូលាយ ហើយវាក៏ជាមូលហេតុដែលធ្វើឱ្យទីផ្សារអចលនៈទ្រព្យនៅអាស៊ីអាគ្នេយ៍ឈានមុខគេដូចគ្នា។

លើសពីនេះទៀតការផ្លាស់ប្តូរចុងក្រោយដែលមានភាពជាក់ស្តែងគឺពីមុនទីផ្សារអចលនទ្រព្យនៅក្រៅប្រទេសគឺជាពិភពនៃពាណិជ្ជករល្បីៗតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញនាពេលនេះ មនុស្សវណ្ណៈកណ្តាលកាន់តែច្រើនឡើងៗកំពុងចាប់អារម្មណ៍លើវាហើយអាយុជាមធ្យមរបស់វិនិយោគិនទាំងនោះគឺក្មេងជាងសម័យមុនទៅទៀត ជាពិសេសគឺទីផ្សារអចលនទ្រព្យរបស់ខាងអាស៊ីអាគ្នេយ៍។ ទីផ្សារអចលនទ្រព្យរបស់ខាងអាស៊ីអាគ្នេយ៍ជាទូទៅមានតម្លៃសរុបទាប ដូចនេះកម្រិតវិនិយោគនៅទីនេះក៏ទាបដូចគ្នាដែលធ្វើឱ្យវាកាន់តែសមស្របសម្រាប់អ្នកវណ្ណៈកណ្តាល។

តើវាសមស្របទេក្នុងការវិនិយោគអចនលទ្រព្យក្រៅប្រទេសនៅពេលនេះទេ?

news/2021-06-02/1622603144394983.jpg

(កំណើនប្រជាជនប្រទេសកម្ពុជារ)

ដោយសារអចលនទ្រព្យនៅក្រៅប្រទេសមានគុណសម្បត្តិនិងការអភិវឌ្ឍន៍ច្រើន ហើយបច្ចុប្បន្ននេះវាក៏កាន់តែមានស្ថេរភាពដូចគ្នាដែរ តើវាសមស្របទេក្នុងការវិនិយោគអចនលទ្រព្យក្រៅប្រទេសនៅពេលនេះទេ?

មុននឹងឆ្លើយតបនូវសំនួរ យើងសង្ឃឹមថាអ្នកអាចយល់ច្បាស់ពីគោលដៅចុងក្រោយនៃការវិនិយោគអចលនទ្រព្យនៅបរទេសជាមុនសិន។

នៅក្នុងវិស័យអចលនទ្រព្យដើម្បីដឹងថាអចលនទ្រព្យសាកសមសម្រាប់វិនិយោគទេនោះ យើងត្រូវដឹងច្បាស់ជាមុនសិនថាតើនាពេលបន្ទាប់នឹងលក់ឬជួលវាសម្រាប់នរណា?

អត្រាតម្លៃជួលត្រលប់ខ្ពស់នៃការជួលអចលនទ្រព្យនៅក្រៅប្រទេសគឺជាចំណុចសំខាន់បំផុតនៃការវិនិយោគទុន។ យើងត្រូវតែមានការយល់ដឹងអោយជាក់អំពីទីផ្សារអចលនទ្រព្យនៃតំបន់ជាមុន ជាពិសេសគឺលើទីផ្សារអចលនទ្រព្យជួលតែម្តង។

ឧទាហរណ៍ការរៀនសូត្រពីស្ថានភាពប្រជាជនខាងក្រៅនិងសមាមាត្រនៃនិយោជិកទីក្រុង វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការកំណត់ថាតើអ្នកជួលនៅតំបន់នោះមានស្ថេរភាពនិងមានសក្តានុពលប្រកបដោយនិរន្តរភាពក្នុងការផ្តល់តម្លៃផ្ទះជួលដែរឬទេ។

លក់សម្រាប់អ្នកណាសំណួរនេះគឺជាវិធីដើម្បីពិចារណាថាអ្នកណានឹងទទួលបានការផ្តល់ជូននាពេលអនាគត។

ចំពោះសំណួរនេះប្រជាជននៅតែជាកត្តាមួយដែលត្រូវពិចារណា។ ឧទាហរណ៍ប្រសិនបើតំបន់មួយមានប្រជាជនវ័យក្មេងច្រើននោះអនាគតនៃទីផ្សារលំនៅដ្ឋានក៏នឹងមានការអភិវឌ្ឍជាសក្តានុពលជាក់លាក់ដួចគ្នា។

ការពិចារណាមួយទៀតគឺលើកំរិតសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍នៃតំបន់។

ប្រសិនបើមានចម្លើយច្បាស់លាស់រួចហើយចំពោះសំណួរថាតើអ្នកណាត្រូវជួលនិងលក់នោះ អចលនទ្រព្យអស់នេះគឺសុទ្ធមានភាពសក្ដិសមក្នុងការវិនិយោគទុនហើយ ដូចនេះចំពោះសំនូរ"នៅពេលណា"  វាលែងជាកត្តាសំខាន់ដែលរារាំងក្នុងការវិនិយោគអចលនទ្រព្យហើយ។

ការវិនិយោគខុសគ្នាពីការពឹងផ្អែកលើខ្លួនឯង។ ការវិនិយោគគឺជាដំណើរការយូរអង្វែងហើយក៏នឹងមានឥទ្ធិពលខាងទីផ្សារភ្ជាប់គ្នាផងដែរ។ សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគក្រៅប្រទេស វាពិតជាវិធីដែលមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ដូចនេះថាតើគួរត្រូវជ្រើសរើសតំបន់អភិរក្សតម្លៃឬតំបន់បន្ថែមតម្លៃវាយោងទៅតាមគំនិតផ្ទាល់ខ្លួនរបស់អ្នករវិនិយោគនោះទេ។

 

ប្រភព៖ Compass

និពន្ធដោយ ៖ Sunnie         ប្រែសម្រួលដោយ៖ Thangnyth         នាយក / ផលិតករ ៖ Nicole

 

គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)