ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមហ៊ុន OCIC បើកសម្ពោធខុនដូ «គជ់នៃរាជធានីភ្នំពេញ» គឺខុនដូរ Diamond Bay Garden

ក្រុមហ៊ុន OCIC បើកសម្ពោធខុនដូ «គជ់នៃរាជធានីភ្នំពេញ» គឺខុនដូរ Diamond Bay Garden

2022-05-18
2479
0
សង្ខេប:នៅថ្ងៃទី ១៧ ឧសភានេះ បានប្រកាសបើកសម្ពោធជាផ្លូវការនូវ ខុនដូរទំនើបថ្មីមួយ គឺខុនដូរ Diamond Bay Garden (DBG) ដែលជាខុនដូរដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅដ៏ស៊ីវីល័យ ស្ថិតនៅតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ និង សម្រាប់ការវិនិយោគ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន- ក្រុមហ៊ុន OCIC ដែលសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា គ្រុប និង ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យធំជាងគេ និង ឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ១៧ ឧសភានេះ បានប្រកាសបើកសម្ពោធជាផ្លូវការនូវ ខុនដូរទំនើបថ្មីមួយ គឺខុនដូរ Diamond Bay Garden (DBG) ដែលជាខុនដូរដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅដ៏ស៊ីវីល័យ ស្ថិតនៅតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ និង សម្រាប់ការវិនិយោគ។

news/2022-05-18/1652837647652360.jpeg

ខុនដូ ក្រុមហ៊ុន ដឹ ដាយអឹម៉ិន បេ ហ្គាដិន ឯ.ក (THE DIAMOND BAY GARDEN CO., LTD. )ស្ថិតនៅមាត់ទន្លេមេគង្គ នៃទីក្រុងរណបកោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាតំបន់ស្នាក់នៅបែបអភិជន និង តំបន់បណ្តុំទៅដោយទីតាំងពាណិជ្ជកម្មចម្រុះជាច្រើនដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១, សាលាអន្តរជាតិ CIS, ធគារកាណាឌីយ៉ា, មន្ទីរពេទ្យអកឃីត, សាលមហោស្រពកោះពេជ្រ, ស្ថានទូតកូរ៉េ។ចំណែកទីតាំងជុំវិញ គឺជំនុំទៅដោយសណ្ឋាគារ, កាស៊ីណូណាហ្គាវើល, ស្ថានទូតអូស្ត្រាលី, ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំទៀត ហើយ ភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបទំនើបថ្មី NOREA CITY ដែលនឹងលេចចេញជារូបរាងនូវការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះ។

news/2022-05-18/1652837667319072.jpeg

លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងកាណាឌីយ៉ាគ្រុប តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានបង្ហាញពីមោទនភាពចំពោះក្រុមហ៊ុន OCIC បានសម្រេចលើសពីគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសម្រេចបាននូវខុនដូរទំនើបថ្មីមួយនេះ ។លោកឧកញ៉ា ចាត់ទុកខុនដូនេះ ជាការបង្កើតឱកាសហិរញ្ញវត្ថុជាច្រើនសម្រាប់ប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមដ៏យូរអង្វែង នៅពេលដែលប្រទេសសេដ្ឋកិច្ចធំៗភាគច្រើននៅលើពិភពលោកកំពុងវិលវល់ពីភាពមិនប្រាកដប្រជា និង ការភ័យខ្លាចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់នៃក្រុមហ៊ុន OCIC និង The Diamond Bay Garden ចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលដ៏ធំធេងនេះ។ថ្លែងអំណរគុណដល់អតិថិជន ដៃគូបណ្តាក់ទុន និង ដៃគូអាជីវកម្មទាំងអស់ចំពោះការបន្តគាំទ្រ និងជឿជាក់លើគម្រោង និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។

គួរបញ្ជាក់ថា អគាខុនដូ Diamond Bay Garden សាងសង់ឡើងដោយផ្ដោតលើការរស់នៅដ៏មានផាសុកភាពអតិថិជនជាសំខាន់ដោយមានចំណតរថយន្ត និង ម៉ូតូធំទូលាយដល់ទៅជាង១ពាន់ចំណត,ជណ្ដើរយន្តចំនួន ៥ សម្រាប់ប្រើប្រាស់ក្នុងអគារ,មានហាងពាណិជ្ជកម្មសម្រាប់បើកជាភោជនីយដ្ឋាន និងហាងនានា ទំនើបទាន់សម័យនៅជាន់ផ្ទាល់ដី និងជាន់ឡៅតឺ។

អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ ផ្លូវរត់ហាត់ប្រាណដ៏វែងតាមដងទន្លេនៅខាងមុខអគារ, នៅជាន់ទី២គឺមានក្លឹបហាត់ប្រាណដែលបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណទំនើបៗ,បន្ទប់យូហ្កាកន្លែងសម្រាប់កូនៗរបស់លោកអ្នកលេងកំសាន្ត,អាងហែលទឹកពីរមើលឃើញទន្លេសម្រាប់មនុស្សធំ និង ក្មេងៗសួនលើអាកាសនិងភោជនីយដ្ឋានលើវេហា។ដូច្នេះហើយទើបយើងប្រសិទ្ធនាមថា ខុនដូ Diamond Bay Garden គឺជាខុនដូ «គជ់នៃរាជធានីភ្នំពេញ»៕

news/2022-05-18/1652837692199037.jpeg

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)