ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Topics > ក្រោយពីបានសិក្សាទៅជាក្រុង តើអចលនទ្រព្យនៅតំបន់ល្វាឯមនឹងមានស្ថានភាពដូចម្ដេច?

ក្រោយពីបានសិក្សាទៅជាក្រុង តើអចលនទ្រព្យនៅតំបន់ល្វាឯមនឹងមានស្ថានភាពដូចម្ដេច?

2022-10-13
807
0
សង្ខេប:បន្ទាប់ពីមានការសិក្សាទៅជាក្រុង តើទិដ្ឋភាពអចលនទ្រព្យនៅតំបន់ល្វាឯមមានលទ្ធផលដូចម្ដេចនាពេលអនាគត?

        កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានព័ត៌មានល្បីរន្ទឺមួយ ជាពិសេសគឺលេចធ្លោនៅក្នុងវិស័យអចលនទ្រព្យតែម្ដងអំពីស្រុកល្វាឯម ខេត្តកណ្ដាល។  នាថ្ងៃដដែរនោះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ ដោយមានការអញ្ជើញចូលរួមពី សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាគណអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងអង្គពិធី។ ក្នុងអំឡុងពេល ថ្លែងសន្ទរកថា សម្ដេចតេជោបានមានប្រសាសន៍បង្ហើប ឲ្យដឹងថា នឹងមានកាត់ទឹកដីរបស់ខេត្តកណ្ដាលមួយចំនួន ចូលមកខាងរាជធានីភ្នំពេញ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនផ្នែកនគរូបនីយកម្មរបស់រាជធានីភ្នំពេញ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២២ នេះវិញ សម្ដេចតេជោបានបញ្ជាក់សាជាថ្មីម្ដងទៀតថា ស្រុកល្វាឯមនឹងធ្វើការដំឡើងខ្លួនទៅជាក្រុងមួយទៀតរបស់ខេត្តកណ្ដាលវិញ។
តើអ្វីទៅជាស្ថានភាពពិតប្រាកដរបស់ស្រុកល្វាឯម? បន្ទាប់ពីមានការសិក្សាទៅជាក្រុង តើទិដ្ឋភាពអចលនទ្រព្យនៅតំបន់នោះមានលទ្ធផលដូចម្ដេចនាពេលអនាគត?

(ឃុំ អរិយក្សត្រ ស្រុកល្វាឯម) 

 ការសិក្សាអំពីស្រុកល្វាឯមទៅជាក្រុង

តាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានធ្វើឡើង ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង ៣ ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងអង្គពិធី ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តទៀតថា នឹងមានការកាត់ទឹកដីឃុំអរិយក្សត្រ និងឃុំមួយចំនួននៅក្នុងស្រុកល្វាឯម មកជាខណ្ឌមួយទៀតរបស់រាជធានីភ្នំពេញ ដោយសារតែមានកំណើនប្រជាជនចំណាកស្រុកជាច្រើនមិនថាជនជាតិខ្មែរ ឬ បរទេសនោះទេ បានចូលមកតាំងទីលំនៅថ្មី ក៏ដូចជាប្រកបរបរ ធ្វើការងារនៅក្នុងរាជធានីភ្នំពេញ និង ការរីកចម្រើនផ្នែកនគររូបនីយកម្ម។ 

(សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) 

តែគ្រប់យ៉ាងបានមានការប្រែប្រួល បន្ទាប់សម្ដេចអគ្គមហាសេនាបតីតេជោ បានធ្វើការបញ្ជាក់សារជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២២ នេះ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅ សម្ដេចបានណែនាំឲ្យមន្ត្រីជំនាញសិក្សានៅតំបន់ល្វាឯម ដើម្បីបង្កើតឲ្យទៅជាក្រុងថ្មីមួយ ហើយចំណុះឲ្យខេត្តកណ្ដាលដដែល មិនមែនបញ្ចូលមករាជធានីភ្នំពេញ ទៀតនោះទេ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កន្លងទៅឲ្យសិក្សាបង្កើតតំបន់ល្វាឯម ឲ្យទៅជាក្រុងល្វាឯម កំពុងតែសិក្សា ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់ជាមួយសម្ដេចក្រឡាហោម ស ខេង ឲ្យបានច្បាស់ថា អត់ទេ លើកនេះមិនមែនសិក្សាហើយ ភ្ជាប់ឲ្យភ្នំពេញទេ លើកនេះសិក្សារួចហើយ ត្រូវប្រគល់ បង្កើតក្រុង តែក្រុងចំណុះឲ្យខេត្តកណ្ដាល អត់មានថែមឲ្យភ្នំពេញថែមទៀតទេ សុំទោស ទុកឲ្យកណ្ដាលគេមានពន្ធអាករអីរបស់គេផង ចឹងឲ្យតែដីណារីកចម្រើនគឺប្រគល់ឲ្យភ្នំពេញអស់ កណ្ដាលគ្នាចេះតែថយៗៗ»។

គួរបញ្ជាក់ផងដែរថា ស្រុកល្វាឯមស្ថិតនៅខេត្តកណ្ដាល ដែលមានឃុំចំនួន ១៥ ស្ថិតនៅក្រោមចំណុះ រួមមាន៖ ឃុំអរិយក្សត្រ, ឃុំបារុង, ឃុំបឹងគ្រំ, ឃុំកោះកែវ, ឃុំកោះរះ, ឃុំល្វាសរ, ឃុំពាមឧកញ៉ាអុង, ឃុំភូមិធំ, ឃុំព្រែកក្មេង, ឃុំព្រែករៃ, ឃុំព្រែកឫស្សី, ឃុំសំបួរ, ឃុំសារិកាកែវ, ឃុំថ្មគរ និងឃុំទឹកឃ្លាំង មានភូមិសរុបដល់ទៅ ៤៣ភូមិ។

 គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំដល់ ប្រធានាធិបតីកូរ៉េ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារ ទៅកាន់ ស្វាយជ្រុំ និងតំបន់អរិយក្សត្រ ខណៈកម្ពុជា និងកូរ៉េ នៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ។ ប្រសាសន៍ទាំងនេះ សម្ដេចតេជោ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ជាមួយនឹងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

(សម្ដេចតេជោ ហ៊ុន សែន និងលោក ផាក ហ៊ឹងឃ្យុង

រហូតដល់ដើមឆ្នាំ ២០២២ រដ្ឋាភិបាល ក៏ដូចជាប្រជាជននៅរាជធានីភ្នំពេញ និងតំបន់ល្វាឯម បានសាទរនឹងដំណឹងល្អពីរដ្ឋាភិបាលកូរ៉េ ក្នុងការយល់ព្រមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ។ រដ្ឋាភិបាលបានជ្រើសរើសទីតាំងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េរួចហើយ ដែលចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងបន្តទៅតំបន់អរិយក្សត្រ ដោយនឹងមានស្ពានសរុប ២ កន្លែង។ គម្រោងស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាផ្លូវការរួចហើយ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងចំនួន២ តភ្ជាប់ពីម្តុំផ្សាររាត្រីក្បែរផ្សារចាស់ឆ្ពោះទៅត្រើយសុខា ហើយបន្តទៅអរិយក្សត្រ។ បើគ្មានការប្រែប្រួលទេគម្រោងស្ពានឆ្លងទន្លេនេះអាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មួយរូបក្រសួងសាធារណការ និងដឹកជញ្ជូន។

621f331b44754.jpeg

(គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង)

 ស្ថានភាពអចលនទ្រព្យនៅតំបន់ល្វាឯម 

តំបន់ល្វាឯមជាពិសេស តំបន់អរិយក្សត្រធ្លាប់តែជាតំបន់ស្ងប់ស្ងាត់មួយ ទោះបីជាមានគម្រោងលំនៅឋានបានទៅដល់ទីនោះ ក៏ដោយក៏ទីផ្សារនៅតំបន់នោះហាក់មិនសូវរង្គើ។  ប៉ុន្តែក្រោយពីបែកធ្លាយនៅដំណឹងសាងសង់ស្ពានមិត្តភាពកម្ពុជា និងការសិក្សាតំបន់ល្វាឯមឲ្យក្លាយទៅជាក្រុង ស្ថិតក្រោមចំណុះខេត្តកណ្ដាល មិនថាជាអ្នកវិនិយោគ ឬអ្នកទិញធម្មតានោះទេ បាននាំគ្នាសម្រុកទៅទិញអចលនទ្រព្យនៅតំបន់ល្វាឯម ដោយប្រភេទអចលនទ្រព្យដែលល្បីជាងគេនោះគឹ ទីផ្សារដីធ្លីតែម្ដង។ ក្នុងស្ថានភាពមានអ្នកជំនាញជាច្រើនបានមានមតិយោបល់ជាច្រើនទៅលើទីផ្សារអចលនទ្រព្យនៅតំបន់នោះ។ ជាក់ស្ដែង លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានមានប្រសាសន៍ឲ្យដឹងថា អរិយក្សត្រជាតំបន់ជាយក្រុងនៃរាជធានីភ្នំពេញមួយ ប៉ុន្តែវានឹងមានសក្ដានុពលកាន់តែខ្លាំងឡើងៗ ក្រោយរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅកាន់តំបន់នេះផ្ទាល់តាមរយៈជំនួយរបស់សាធារណរដ្ឋកូរ៉េ។

(លោកឌឹត ចណ្ណា) 

លោកបន្តថា តម្លៃដីធ្លី និងសន្ទុះនៃការអភិវឌ្ឍនៅអរិយក្សត្រ នឹងមានការកំណើនឡើង នៅពេលស្ពានចាប់ផ្ដើមសាងសង់ ហើយវាកាន់តែរីកខ្លាំងបន្ថែមទៀត នៅពេលស្ពានសាងសង់រួចរាល់ ពីព្រោះថាអរិយក្សត្រជាតំបន់ដែលនៅជិតរាជធានីភ្នំពេញ ប៉ុន្តែមានឧបសគ្គដោយសារតែមិនមានស្ពានឆ្លងទន្លេ ។ ដូច្នេះបើសិនជាមានស្ពានឆ្លងទន្លេ តំបន់នោះនឹងអាចរីកចម្រើនបានលឿន ខណៈក្រុមហ៊ុនជាច្រើនក៏បាននិងកំពុងសម្លឹងមើលពីសក្ដានុពលនៃតំបន់នៃរួចរាល់ហើយផងដែរ។ 

ចំណែកឯ អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា នៅពេលរដ្ឋាភិបាលប្រកាសសាងសង់ស្ពានឆ្លងទន្លេ ទៅកាន់តំបន់អរិយក្សត្រនឹងធ្វើឱ្យតំបន់នោះមានសញ្ញាណវិជ្ជមាន កាន់តែខ្លាំងទៅលើការអភិវឌ្ឍ និងអាចជំរុញតម្លៃដីធ្លីនៅតំបន់កាន់តែមានកំនើន ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ អចលនទ្រព្យមួយកម្រិតទៀតផងដែរ ហើយក៏អាចប្រៀបធៀបទៅនឹងតំបន់នៃក្រុងរណបកោះនរាផងដែរ។

(អ្នកស្រីអាន សុធីតា)

តាមការសិក្សាតម្លៃដីធ្លី នៅតំបន់អរិយក្សត្រមិនទាន់មានសន្ទុះខ្លាំង គួរឱ្យកត់សម្គាល់នៅឡើយទេ ហើយតម្លៃដីនៅតាមបណ្ដោយផ្លូវធំៗ មានតម្លៃខ្ពស់ជាងនិងមានតម្រូវការខ្ពស់ជាង ដីធ្លីនៅខាងក្នុងផ្លូវធំៗ៕

ចំពោះលោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀល អុីស្ទេត វិញ លោកមានសង្ឃឹមថា តំបន់អរិយក្សត្រ អាចជាទិសដៅវិនិយោគបន្ទាប់សម្រាប់អ្នកអភិវឌ្ឍន៍បុរីធំៗនៅកម្ពុជា ដោយមានទីតាំងភូមិសាស្រ្តកៀកនឹងជួរមាត់ទន្លេទីក្រុងភ្នំពេញ ដែលមានតម្លៃដីរហូតដល់ទៅ៤,០០០ ទៅ ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ 

(លោក ស៊ន សៀប) 

លោកបានមានប្រសាសន៍ថា៖ «ដោយសារតម្លៃដីនៅអរិយក្សត្រនៅទាបជាងតម្លៃដីនៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍបុរីធំៗអាចនឹងពិចារណាទៅសាងសង់គម្រោងលំនៅដ្ឋាននៅទីនោះ។ បើប្រៀបធៀបនឹងតម្លៃដីនៅជួរមាត់ទន្លេទីក្រុងភ្នំពេញដែលមានតម្លៃរហូតដល់ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃដីនៅអរិយក្សត្រស្ថិតនៅចន្លោះពី៥០០ ទៅ ១,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។»

លោកបានបន្តទៀតថា ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងតម្លៃដីនៅទាបជាងរាជធានីភ្នំពេញ អរិយក្សត្រមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគអចលនទ្រព្យ។ បន្ទាប់ពីគម្រោងស្ពានដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ។

(ទីផ្សារអចលនទ្រព្យនៅតំបន់អរិយក្សត្រ)

         បន្ទាប់ពីមានដំណឹងរីករាយ នឹងកើតឡើងទៅលើតំបន់ល្វាឯម រួមមានការសាងសង់ស្ពានភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ និងការសិក្សាតំបន់ល្វាឯមឲ្យក្លាយទៅជាក្រុងថ្មីមួយទៀតរបស់ខេត្តកណ្ដាល នោះនឹងធ្វើឲ្យតំបន់ល្វាឯមនឹងក្លាយជាតំបន់ទីក្រុងរណបទំនើបនិងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់មួយទៀតរបស់ប្រទេសកម្ពុជា។ 

(ឯកសារយោង៖ MPWT, Construction-Property.com, property area asia, Khmerpost and Cambonomist)

ប្រសិនបើអ្នកចូលចិត្តអត្ថបទនេះ សូមកុំភ្លេច Like, Follow និង Share បន្ត~~

សម្រាប់ព័ត៌មានបន្ថែម សូមទាញយកកម្មវិធី Compass APP!

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
ព្រឹត្តិការណ៍ថ្មីៗ
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)