ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ការធ្វើដំណើរក្នុងភ្នំពេញ នឹងកាន់តែងាយស្រួល ព្រោះផ្លូវក្រោមដីចំនួន៣ខែ្សទៀត គ្រោងនឹងសាងសង់

ការធ្វើដំណើរក្នុងភ្នំពេញ នឹងកាន់តែងាយស្រួល ព្រោះផ្លូវក្រោមដីចំនួន៣ខែ្សទៀត គ្រោងនឹងសាងសង់

2020-05-21
814
0
សង្ខេប:ដើម្បីជួយសម្រួលដល់ចរាចរណ៍ក្នុងក្រុងភ្នំពេញនាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្ស។

/public/uploads/us/image/20200521/1590029649351430.jpg

ដើម្បីជួយសម្រួលដល់ចរាចរណ៍ក្នុងក្រុងភ្នំពេញនាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្ស ដែលស្ថិតនៅតំបន់ចំណុចផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP) កាលពីថ្ងៃទី១៩ ឧសភា ២០២០។

គម្រោងទី១ គឺ) គម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)  តភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ទាល់ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត(បឹងស្នោរ) ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋក្នុងបុរី ក៏ដូចជាអ្នកធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស រត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្តង។ ផ្លូវនេះ នឹងបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូល មិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។

គម្រោងទី៣ មានទីតាំងស្ថិតនៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ ដោយរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីតភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។ នេះបើយោងតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)