ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ

សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ

2020-05-22
644
0
សង្ខេប:គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា។

/public/uploads/us/image/20200522/1590112166123651.jpg

គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ នឹងចាប់ដំណើរការសាងសង់ ក្នុងឆ្នាំ ២០២០ នេះ និងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ ខាងមុខ។

គម្រោងជាតិជាប្រវត្តិសាស្ត្រដ៏ពិសេសនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការ និង សិក្សាផលបះពាល់ ក្នុងការអនុវត្តគម្រោងនេះ ដោយសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសរុប ២៨ នាក់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម កែវ រតនៈ បានលើកឡើងអំពីគោលបំណងនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២៖ គឺទី១ ផ្ដល់ការចំណេះដឹងដល់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ តាមរយៈ ការបង្កើតឱ្យមានជាសមូហកម្មវ៉ារីអគ្គិសនី នៅមួយកន្លែងតែម្តង។  ពេលទេសចរទាំងនោះ មកកម្សាន្តនៅតំបន់ឧទ្យានជាតិ បូកគោ នឹងអាចយល់ដឹងពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ។

ចំពោះចំណុចនេះ លោកបានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹង បទពិសោធន៍នៅនឹងកន្លែង ដើម្បីជាការស្រាវជ្រាវ រៀនសូត្រ ស្វែងយល់ជាសាធារណជនទូទៅ ដូចស្រុកគេ នៅពុំទាន់មាននៅឡើយទេ។

ទី ២ ការបង្កើតឧទ្យានជាតិនេះ គឺដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់នេះកាន់តែច្រើន នៅខេត្តកំពតនេះ ដែលជាខេត្តមួយពោរពេញដោយសក្តានុពល ដោយសារមានសមិទ្ធផលធំៗថ្មីៗកាន់តែច្រើន។

សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ ឲ្យដឹងពីទំហំទឹកប្រាក់វិនិយោគលើគម្រោងនេះនៅឡើយទេ។

ចំណែកឯឈ្មោះសមិទ្ធផលវិញ ឯកឧត្តមកែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះ “គម្រោងសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត” ថាជាឈ្មោះ ដែលត្រូវបានប្រសិទ្ធនាម ក្នុងកិច្ចប្រជុំនេះ ជាបណ្ដោះអាសន្នសិនប៉ុណ្ណោះ។ បើថ្ងៃក្រោយ យើងមានថាមពលខ្យល់ ឬព្រះអាទិត្យបន្ថែមទៀត ឈ្មោះអាចនឹងត្រូវបានប្រសិទ្ធនាមជាថ្មីឡើងវិញ៕(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)

/public/uploads/us/image/20200522/1590112212269699.jpg/public/uploads/us/image/20200522/1590112214933815.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)