ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រសួងធ្វើសេចក្តីព្រាងចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ដំណាក់កាលនិងក្រោយវិបត្តិជំងឺឆ្លង

ក្រសួងធ្វើសេចក្តីព្រាងចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ដំណាក់កាលនិងក្រោយវិបត្តិជំងឺឆ្លង

2020-09-26
163
0
សង្ខេប:ក្រសួងកំពុងធ្វើសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺឆ្លងសកលកូវីដ ២០២០-២០២៥។

ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ចាប់ពីឆ្នាំ២០២០-២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អង្គប្រជុំបានឱ្យដឹងថា ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះផ្តោតលើការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ដោយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងចាប់យកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់មកវិញ និងធ្វើឱ្យប្រសើរឡើងវិញពីការចូលរួមរបស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ច និងសង្គម។
ក្នុងន័យនេះ ផែនទីចង្អុលផ្លូវនេះនឹងចង្អុលបង្ហាញនូវផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាដែលជាការងារអាទិភាព ហើយដែលគួរតែត្រូវបានចាប់ផ្តើមអនុវត្តពីឥឡូវនេះ សម្រាប់ទីផ្សារទេសចរណ៍ដែលមានសក្តានុពល និងទីផ្សារទេសចរណ៍សមស្របណាមួយក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ដាក់ចេញវិធានគោលនយោបាយអន្តរាគមន៍ ក្នុងរយៈពេលខ្លី មធ្យម និងវែង ជា៣ដំណាក់កាលសំខាន់ៗ៖
* ទី១៖ ដំណាក់កាលទី១ (Resilient & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (ឆមាសទី២ ឆ្នាំ២០២០ ដល់ឆមាសទី១ ឆ្នាំ២០២១)។
* ទី២៖ ដំណាក់កាលទី២ (Recovery)៖ ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (ឆមាសទី២ ឆ្នាំ២០២១-២០២២)។
* ទី៣៖ ដំណាក់កាលទី៣ (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៣-២០២៥)។
ក្រសួងទេសចរណ៍បានបន្តទៀតថា ក្នុងដំណាក់កាលនីមួយៗមានការដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តត្រូវអនុលោមទៅតាមសសរស្តម្ភ ៤៖ បេតិកភណ្ឌវប្បធម៌ ទេសចរណ៍តំបន់ឆ្នេរ អេកូទេសចរណ៍ និងភាពជាប្រជាជនខ្មែរ រួមទាំងគោលដៅយុទ្ធសាស្ត្រចំនួន ៣៖ សេដ្ឋកិច្ច និងការងារក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយ និងជម្រុញទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ និងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍។
បើតាមកិច្ចប្រជុំខាងលើ សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះនឹងបញ្ចូលនូវសកម្មភាពយុទ្ធសាស្ត្រចំនួន ៤៨ និងគម្រោងអភិវឌ្ឍគំរូធំៗសរុបចំនួន ១៦ ដែលសេចក្តីព្រាងនេះគ្រោងនឹងដាក់ឆ្លងគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)