ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ស្តាប់ហើយរំជួលចិត្ត ! សម្តីចាក់ដោតរបស់តារាចម្រៀង និងសម្តែងអាមេរិកដែលស្វះស្វែងជួយសត្វដំរី «ខាវ៉ាន់» ពីប្រទេសប៉ាគីស្ថានមកកាន់ទឹកដីកម្ពុជា

ស្តាប់ហើយរំជួលចិត្ត ! សម្តីចាក់ដោតរបស់តារាចម្រៀង និងសម្តែងអាមេរិកដែលស្វះស្វែងជួយសត្វដំរី «ខាវ៉ាន់» ពីប្រទេសប៉ាគីស្ថានមកកាន់ទឹកដីកម្ពុជា

2020-12-01
222
0
សង្ខេប:ស្ត្រីម្នាក់ដែលខំស្វះស្វែងជួយដល់សត្វដំរី «ខាវ៉ាន់» ដ៏សែនឯកោបំផុតពីប្រទេសប៉ាគីស្ថានមកកាន់ទឹកដីកម្ពុជាបានកំពុងអង្រួនទឹកចិត្តរបស់មហាជនទូទាំងពិភពលោក ដោយសារតែសត្វដំរី «ខាវ៉ាន់» ពេលនេះបានមកដល់ទឹកដីសៀមរាបអង្គរ ប្រទេសកម្ពុជា ដែលជាកន្លែងថ្មីលែងឯកោដូចពីមុនទៀតហើយ ។

ស្ត្រីម្នាក់ដែលខំស្វះស្វែងជួយដល់សត្វដំរី «ខាវ៉ាន់» ដ៏សែនឯកោបំផុតពីប្រទេសប៉ាគីស្ថានមកកាន់ទឹកដីកម្ពុជាបានកំពុងអង្រួនទឹកចិត្តរបស់មហាជនទូទាំងពិភពលោក ដោយសារតែសត្វដំរី «ខាវ៉ាន់» ពេលនេះបានមកដល់ទឹកដីសៀមរាបអង្គរ ប្រទេសកម្ពុជា ដែលជាកន្លែងថ្មីលែងឯកោដូចពីមុនទៀតហើយ ។

news/2020-12-01/1606811181549174.png

ស្រ្តីដែលបានជួយរំដោះជីវិតសត្វដំរី «ខាវ៉ាន់» គឺលោកស្រី «Cher» ដែលត្រូវបានគេស្គាល់ថា ជាតារាចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក ដែលមានចិត្តធម៌បំផុត ។ នៅពេលគាត់លោកស្រីបានដឹងថា សត្វដំរី «ខាវ៉ាន់» កំពុងរស់នៅក្នុងភាពឯកោម្នាក់ឯង នៅក្នុងប្រទេសប៉ាគីស្ថានភ្លាម គាត់ក៏បានធ្វើដំណើរទៅកាន់ប្រទេសនោះដើម្បីស្នើរសុំឱ្យសត្វដំរីនេះផ្លាស់លំនៅទៅកាន់កន្លែងថ្មី ។ 

news/2020-12-01/1606811208370376.png

ក្រោយពីបានឃើញសត្វដំរី «ខាវ៉ាន់» មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព តារាចម្រៀង Cher បាននិយាយពាក្យក្នុងចិត្តថា «ខ្ញុំពិតជាមានមោទនភាពណាស់ដែលគាត់ (ដំរី) រស់នៅទីនេះ ព្រោះកន្លែងថ្មីនេះ នឹងធ្វើឱ្យគាត់លែងឯកោទៀតហើយ ។ ខ្ញុំសង្ឃឹមថា ជម្រកថ្មីនេះនឹងផ្តល់ក្តីសង្ឃឹមថ្មី សម្រាប់គាត់ផងដែរ» ។ 

news/2020-12-01/1606811229562491.png

សូមបញ្ជាក់ផងដែរថា សត្វដំរី «ខាវ៉ាន់» ជាដំរីឈ្មោលមានអាយុ៣៥ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាការកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា ៕


អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)