ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ស្វាយរៀងប្លែកហើយ !​ ស្ងាត់ៗដីប្រែហក់ឡើងថ្លៃគិតស្មានមិនដល់

ស្វាយរៀងប្លែកហើយ !​ ស្ងាត់ៗដីប្រែហក់ឡើងថ្លៃគិតស្មានមិនដល់

2021-03-03
17757
0

ខេត្តស្វាយរៀង គឺជាខេត្តមានសក្តានុពលពាណិជ្ជកម្មក្តី ប៉ុន្តែក្រឡេកទៅមើលវិស័យសំណង់និងអចលនទ្រព្យវិញ ឃើញថាខេត្តមានសញ្ញាវិជ្ជមានច្រើន និងមានសកម្មភាពអភិវឌ្ឍលើបណ្តាគម្រោងសាងសង់ដដែល ។ 

បច្ចុប្បន្នខេត្តស្វាយរៀង មានភាពរីកចម្រើនគួរឱ្យកត់សម្កាល់ និងមានភាពទាក់ទាញមិនចាញ់ខេត្តដទៃទៀតទេ ។ សំណង់លំនៅដ្ឋាន អគារខ្ពស់ៗសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម មិនមានការផ្អាកសកម្មភាពសាងសង់អ្វីទេ ។

news/2021-03-03/1614766816846549.jpg

ខេត្ដស្វាយរៀង ជាប់ព្រំប្រទល់ប្រទេសវៀតណាមដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះគឺច្រកព្រំដែនបាវិត ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ។ ជាមួយនឹងគ្នានេះ ខេត្តស្វាយរៀងក៏ទទួលបានគម្រោងមួយចំនួនដែលធ្វើអោយតម្លៃដីក្នុងខេត្តមួយនេះកាន់តែកើនឡើងជាបន្តបន្ទាប់ដូចជា ៖

ទី១- ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

news/2021-03-03/1614766556351969.jpg

គ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងសាងសង់ដែលសព្វថ្ងៃក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការពេលសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវចំនួន៣ មុននឹងធ្វើការសម្រេចថា តើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា?

គម្រោងនេះគឺជាកត្តាមួយ ដែលអាចទាក់ទាញវិនិយោគបន្ថែមដូចជា រោងចក្រ និងគម្រោងវិនិយោគផ្សេង ព្រោះបាវិតជាតំបន់សេដ្ឋកិច្ចពិសេស តំបន់រោងចក្រ តំបន់ផែស្ងួត ហើយចំពោះវិស័យដីធ្លីនិងតម្រូវការកាន់តែកើនឡើង ហើយវាថែមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជននៅក្នុងស្រុក ។

ទី២- តំបន់សេដ្ឋកិច្ចពិសេស៤៥០ហិកតា 

news/2021-03-03/1614766760338107.jpg

ក្រុមហ៊ុនចិនមួយគ្រោងនឹងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសបៃតងទំហំ ៤៥០ ហិកតា តម្លៃជាង ១ ពាន់លានដុល្លារ នៅក្រុងស្វាយរៀង ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតនៅចម្ងាយ ៤ គីឡូម៉ែត្រពីទីប្រជុំជនភាគខាងត្បូងនៃផ្លូវជាតិលេខ១ ដោយប្លង់មេនៃតំបន់ឧស្សាហកម្មបង្ហាញថា គម្រោងនេះស្ថិតនៅលើច្រាំងខាងជើងនៃទន្លេ ៕

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)