ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អចលនទ្រព្យនៅតំបន់ផ្លូវជាតិលេខ៤ ឬផ្លូវសេដ្ឋកិច្ចកំពុងរីកចម្រើនស្ងាត់ៗ

អចលនទ្រព្យនៅតំបន់ផ្លូវជាតិលេខ៤ ឬផ្លូវសេដ្ឋកិច្ចកំពុងរីកចម្រើនស្ងាត់ៗ

2021-03-05
198
0

អចលនទ្រព្យបានរីកចម្រើនស្ងាត់ៗ តែចេះតែបន្តទៅមុខឥតឈប់ បើទោះបីគម្រោងធំៗនៅមិនទាន់មានវត្តមានដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្តី។ ស្របពេលដែលផ្លូវជាតិលេខ៤ ជាផ្លូវចរន្តឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីភ្នំពេញទៅកាន់កំពង់ផែព្រះសីហនុ ដែលនឹងត្រូវពង្រីកឱ្យកាន់តែធំជាង ដើម្បីឆ្លើយតបកំណើននៃការធ្វើចរាចរណ៍ ជាពិសេសការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងបានលឿនជាងមុន។


បើយើងពិនិត្រមើលតំបន់ផ្សារបែកចាន ស្រុកអង្គស្រួលខេត្តកណ្តាល ប្រហែលជា ៤ ទៅ៥ឆ្នាំមុន គេសង្កេតឃើញថា វិស័យអចលនទ្រព្យមានសូវជាផុសផុលប៉ុន្មាននោះទេ មានត្រឹមជារោងចក្រ ឬឃ្លាំងជួល ។

មួយរយៈចុងក្រោយនេះសន្ទុះនៃការអភិវឌ្ឍនវិស័យចលនទ្រព្យកំពុងកើតឡើងគួរឲ្យកត់សំគាល់ ដោយសារសំណង់ផ្ទះល្វេង សួនឧស្សហកម្ម ទីក្រុងចិន និងភាពរីកចម្រើននៃអគាររោងចក្រ ត្រូវបានរីកដុះដាលយ៉ាងខ្លាំង។

១០ឆ្នាំទៅមុនទៀត តំបន់ផ្សារបែកចាន និងក្លាយជាសហគមន៍រីកចម្រើនខាងវិស័យអចលនទ្រព្យ ព្រោះទីនោះជាទិសដៅសំខាន់នៃទំនោររស់នៅ និងអភិវឌ្ឍន៍ ជាពិសេសតំបន់ដីធ្លីបច្ចុប្បន្ននៅមានតម្លៃទាប ងាយស្រួលអភិវឌ្ឍន៍នៅពេលអនាគត។

ទោះបីជាមិនទាន់មានគម្រោងធំៗណាក្តី តែអចលនទ្រព្យ ឬសក្តានុពលតំបន់ផ្លូវលេខ៤ តម្រូវឲ្យមានការកែលម្អផ្លូវជាតិលេខ៤ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដោយកាលនៅដើមឆ្នាំ២០១៩បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានកម្ចីពីធនាគារពិភពលោកចំនួន១១០លានដុល្លារ។

វិស័យអចលនទ្រព្យកាន់តែមានការរីកចម្រើនបន្តិចម្តងៗ តាមរយៈការលេចឡើងនៅរោងចក្រវាយភ័ណ្ឌ ផ្សារទំនើប តំបន់សេដ្ឋកិច្ច លំនៅឋានរាប់ពាន់ល្វែង និងកំណើនប្រជាជនចេះតែច្រើនឡើងៗ រឹងរឺតធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)