ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ពិតជាស្មានមិនដល់មែន ! ដីនៅក្រុងបាវិតឡើងថ្លៃសាហាវកប់ពពកព្រោះតែ...

ពិតជាស្មានមិនដល់មែន ! ដីនៅក្រុងបាវិតឡើងថ្លៃសាហាវកប់ពពកព្រោះតែ...

2021-03-05
10819
0

តម្លៃដីធ្លី និងសំណង់អគារនានានៅក្រុងបាវិត កំពុងហក់ឡើងយ៉ាងលឿន ជាពិសេសតំបន់ទីប្រជុំជនក្នុងសង្កាត់បាវិតតែម្ដង ដោយមានជនជាតិចិនបានមកដេកចាំទិញដីសាងសង់អគារខ្ពស់ៗសម្រាប់ធ្វើអាជីវកម្ម ដូចជា ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លិបកម្សាន្ដ ផ្សារទំនើប និងតូបលក់ដូរជាដើម

សព្វថ្ងៃនេះ អាជីវកម្មជនជាតិចិនបានបើកដំណើរការជាបន្ដបន្ទាប់ ដោយលើកស្លាកយីហោជាអក្សរចិនព្រោងព្រាតនៅតាមដងផ្លូវតូចធំគួរឲ្យភ្ញាក់ផ្អើលជាប្រវត្តិសាស្ត្រ មិនធ្លាប់មានសម្រាប់ទឹកដីខេត្តស្វាយរៀង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងធ្វើដំណើរយ៉ាងមមាញឹកចេញចូលមិនដាច់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលធ្វើសកម្មភាពសេដ្ឋកិច្ចរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ

news/2021-03-05/1614936588987172.jpg

លោក សេង សិលា អភិបាលក្រុងបាវិត ធ្លាប់មានប្រសាសន៍កន្លងមកថា ការរីកចម្រើននៃក្រុងបាវិត ដោយសារតែមានជនជាតិចិនចូលមកច្រើន ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបហេងហេង ដែលជាគម្រោងរបស់លោកឧកញ៉ា លឹម ហួ លើផ្ទៃដីប្រមាណជិត១០ហិកតា ភាគច្រើនសាងសង់ជួលឲ្យជនជាតិចិន និងវិនិយោគឲ្យក្រុមហ៊ុនចិន ។ លោកថា «បើគ្មានចិនចូលមកវិនិយោគ ឬជួលនិងទិញទេ ក៏មិនអាចដំណើរការបានដែរ» 

លោកបញ្ជាក់ថា « ដីនិងអចលនទ្រព្យមានតម្លៃហក់ឡើងខ្ពស់ គឺដោយសារមានចិនមកប្រមូលទិញ ហើយចិនទិញតែក្នុងទីប្រជុំជនក្នុងសង្កាត់បាវិតទេ ជាពិសេសជិតកាស៊ីណូក្បែរព្រំដែន ដូចជា នៅបរិវេនកាស៊ីណូម៉ុកប៉ាយ តម្លៃចាប់ពី១លានដុល្លារទៅ៣លានដុល្លារក្នុង១ហិកតា, ដីជាប់កាស៊ីណូ ឡឺម៉ាកាវ តម្លៃ៤លានដុល្លារក្នុង១ហិកតា » 

news/2021-03-05/1614936864549018.jpg

លោកបញ្ជាក់បន្ថែមថា « សម្រាប់ដីទំនេរ ឬដីស្រែ ក៏កើនឡើងដែរ បើធៀបនឹងឆ្នាំមុនៗ ក្នុងនោះ បើដីមិនទាន់ចាក់បំពេញ ក្នុង១ម៉ែត្រការ៉េ តម្លៃ១០ទៅ២០ដុល្លារ, ដីក្រវាត់ក្រុងតាមដងផ្លូវវាង ផ្លូវកុងតឺន័រ តម្លៃ៣០ដុល្លារ ក្នុង១ម៉ែត្រការ៉េ, ដីជាប់ផ្លូវតាមបណ្តោយផ្លូវជាតិលេខ១ តម្លៃ៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ និងដីជាប់ថ្នល់ជាតិលេខ១ ក្នុងសង្កាត់បាទី សង្កាត់ច្រកម្ទេស ក្នុង១ម៉ែត្រការ៉េ តម្លៃ២០ដុល្លារ

ចំណែកសកម្មភាពអាជីវកម្មពុះដីឡូត៍ក៏កំពុងមានទីផ្សារដែរ គឺចាប់ផ្ដើមស្ទុះឡើង ក្រោយពីបោះឆ្នោតអាណត្តិទី៦នេះរួចមក ពិសេសបន្ទាប់ពីមានជនជាតិចិនចូលមកវិនិយោគនិងស្នាក់នៅរកស៊ីលក់ដូរ និងធ្វើការងារច្រើននៅទីនេះ

អត្ថបទដោយ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)