ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ដីក្នុងខណ្ឌធំៗចំនួន៣ក្នុងរាជធានីភ្នំពេញដែលមានតម្លៃថ្លៃជាងគេបំផុត

ដីក្នុងខណ្ឌធំៗចំនួន៣ក្នុងរាជធានីភ្នំពេញដែលមានតម្លៃថ្លៃជាងគេបំផុត

2021-03-05
165
0

បច្ចុប្បន្នគេសង្កេតឃើញថា សំណង់លំនៅដ្ឋាន និងអគារខ្ពស់ៗបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខាងក្រោមនេះជាតម្លៃដីដែលថ្លៃជាងគេបំផុតក្នុងរាជធានីភ្នំពេញ ៖

ទី១-ខ័ណ្ឌដូនពេញ

ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលដីមានតម្លៃថ្លៃបំផុតដោយដីលំនៅដ្ឋានត្រូវបានលក់ក្នុងតម្លៃ 3500ដុល្លារក្នុងម៉ែត្រការ៉េ និងដីសម្រាប់ធ្វើពាណិជ្ជកម្មមានតម្លៃជាមធ្យមគឺ 6100ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ក្នុងនោះសង្កាត់ផ្សារថ្មី1 ផ្សារថ្មី2 និងផ្សារថ្មី3 ក្នុងខ័ណ្ឌដូនពេញដែលជាដីពាណិជ្ជកម្មមានតម្លៃថ្លៃបំផុតដែលអាចលក់បានដល់ទៅ 9000ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯដីលំនៅដ្ឋានក្នុងសង្កាត់ផ្សារចាស់វិញមានតម្លៃ 4000ដុល្លារក្នុងម៉ែត្រការ៉េ ។

ទី២-ខ័ណ្ឌ7មករា

ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀតដែលដីមានតម្លៃថ្លៃបំផុតលំដាប់លេខ2 នៅរាជធានីភ្នំពេញ គឺដីសម្រាប់សង់លំនៅដ្ឋានក្នុងតំបន់នេះត្រូវបានលក់ក្នុងតម្លៃ 3300ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពេលដែលដីពាណិជ្ជកម្មមានតម្លៃ 5400ដុល្លារក្នុងម៉ែត្រការ៉េ ។ តំបន់ដែលដីមានតម្លៃថ្លៃជាងគេនៅក្នុងខ័ណ្ឌមួយនេះមានដូចជាសង្កាត់អូរឫស្សី1,2,3 និង4 គឺជាដីពាណិជ្ជកម្មដែលមានតម្លៃ 6000ដុល្លារក្នុង1ម៉ែត្រការ៉េ និងសង្កាត់បឹងព្រលិត ដីមានតម្លៃប្រមាណជា4000ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

ទី៣-ខ័ណ្ឌចំការមន

ជាប់ចំណាត់ថ្នាក់លេខ3ជាខ័ណ្ឌដែលដីមានតម្លៃថ្លៃមធ្យមគឺ 3000ដុល្លារក្នុង1ម៉ែត្រការ៉េសម្រាប់ដីលំនៅដ្ឋាន និងដីពាណិជ្ជកម្មមានតម្លៃ 5100ដុល្លារក្នុង1ម៉ែត្រការ៉េ ៕

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)