[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass - សេចក្តីរាយការណ៍សង្ខេប] យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្រី Mariangela Simao ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ត្រូវបានចាត់ទុកថា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ។
លោកស្រី Mariangela Simao បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីដើមសប្ដាហ៍នេះថា ៖ «យើងមានទិន្នន័យគ្រប់គ្រាន់ដែលបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះពិតប្រាកដមែន ។ វ៉ាក់សាំងនេះត្រូវបានគេប្រើប្រាស់ច្រើនណាស់ នៅទូទាំងពិភពលោក។ ខ្ញុំគិតថាវ៉ាក់សាំងចំនួន ៦២លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។ វាត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ» ។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រកាសកាលពីសប្តាហ៍មុនថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ ដែលនេះគឺជាវ៉ាក់សាំងចិនដំបូងបង្អស់ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការ WHO ។
លោកស្រី Mariangela Simao បាននិយាយបន្ថែមថា ការអនុម័តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ ពីក្រុមទីប្រឹក្សាបច្ចេកទេស ដោយបានពិនិត្យមើលលើទិន្នន័យខុសៗគ្នា។ លោកស្រី Mariangela Simao ក៏បានកត់សម្គាល់ថា ៖«យើងបានចុះត្រួតពិនិត្យទីតាំងនៅប្រទេសចិន កាលពីខែមករា និងកុម្ភៈ (ឆ្នាំ២០២១) រួចមកហើយ។ យើងបានពិនិត្យមើលទិន្នន័យធ្វើតេស្ត របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm ផងដែរ។ វាក៏ត្រូវបានគេចាត់ទុកថា សមរម្យ រួមជាមួយប្រសិទ្ធភាព និងសុវត្ថិភាព នៅក្នុងការអនុវត្តផលិតកម្មដ៏ល្អផងដែរ»។
គួរបញ្ជាក់ថា អង្គការ WHO កំពុងជំរុញយ៉ាងខ្លាំងក្នុងកម្រិតខ្ពស់បំផុត សម្រាប់ប្រទេសនានាដែលកំពុងផលិតវ៉ាក់សាំង ដើម្បីពិចារណាដាក់វ៉ាក់សាំងទាំងនោះ ទៅក្នុងយន្តការប្រើប្រាស់ថ្នាក់ពិភពលោក ដោយធានាថា ប្រទេសទាំងអស់អាចទទួលបានវា មិនត្រឹមតែសម្រាប់ប្រទេសអ្នកប៉ុណ្ណោះទេ តែគឺសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ ៕
អ្នកនិពន្ធ ៖ Samnang , ប្រធានផ្នែកនិពន្ធ ៖ Sunnie, និពន្ធនាយក / ផលិតករ ៖ Nicole
កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ Cambodia丨Laos | Myanmar | Singapore丨Philippines丨Thailand丨UAE
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)