ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > មើលឱ្យច្បាស់នេះជាល្បិចមនោគមន៍របស់អ្នកលក់អចលនទ្រព្យហេងស័យ

មើលឱ្យច្បាស់នេះជាល្បិចមនោគមន៍របស់អ្នកលក់អចលនទ្រព្យហេងស័យ

2021-05-12
71
0
សង្ខេប:មើលប៉ុន្មានចំណុចខាងក្រោមនេះដែលជនទាំងនោះតែងតែប្រតិបត្តិការបោកប្រាស់ ៖


[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass - សេចក្តីរាយការណ៍សង្ខេប] ក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា មានអ្នកចាញ់បោកគេមិនតិចនោះទេ ដែលបានជឿលង់ស្ទើរអស់ទ្រព្យសម្បត្តិពីខ្លួន ដោយបានទុកចិត្តទៅលើជនខិលខូចដោយមិនបានពិចារណាច្បាស់លាស់ ឬមិនបានពិនិត្យគ្រប់ជ្រុងជ្រោយ ដោយសារតែយុទ្ធសាស្រ្តក្នុងការបោកបញ្ឆោតតែងតែមានថ្មីៗ ហើយឆក់បានអតិថិជន បានដោយគ្មានហានិភ័យ ។ មើលប៉ុន្មានចំណុចខាងក្រោមនេះដែលជនទាំងនោះតែងតែប្រតិបត្តិការបោកប្រាស់ ៖


1) ដើរចង្អុលតែផ្ដេសតែផ្ដាស ៖ ការលក់អចលនទ្រព្យរបៀបនេះ វាហាក់កើនឡើងញឹកញាប់នាប៉ុន្មានមុន ដោយអ្នករកស៊ីអចលនទ្រព្យទាំងនោះ ចេះតែដើរចង្អុលបង្ហាញផ្ដេសផ្ដាស តាមផ្លាកដែលគេដាក់លក់អចលនទ្រព្យ ហើយពួកគេដាក់បន្ទាបតម្លៃ និយាយបញ្ចុះបញ្ចូលអ្នកទិញ តាមដែលអាចធ្វើបាន ហើយអ្នករកស៊ីក្រៅវិជ្ជាជីវៈនេះផ្ទាល់ ចេះប្រឌិតនូវប្លង់ក្លែងក្លាយ មានត្រា មានស្នាមមេដាយ ធ្វើដូចប្លង់ពិតប្រាកដដែលចេញពីម្ចាស់គម្រោងដែរ ។

2) ទិន្នន័យលក់គម្រោងក្លែងក្លាយ ៖ ល្បិចនេះកំពុងពេញនិយមខ្លាំងណាស់ ពីព្រោះការប្រកាសរបៀបនេះ ធ្វើឱ្យគម្រោងលក់ដាច់លឿននិងទាក់ទាញអតិថិជនបានឆាប់រហ័ស ។ តែនេះក៏ចាត់ទុកជាល្បិចកលក្នុងការបោកអតិថិជនដ៏ធ្ងន់ធ្ងរផងដែរ ពីព្រោះការរកស៊ីអចលនទ្រព្យ ទាមទារនូវភាពស្មោះត្រង់ ។ ការប្រកាសទាំងអស់របស់ក្រុមហ៊ុនមួយចំនួនធំនេះ ចេះតែផ្ដល់ទិន្នន័យឱ្យកើនឡើង ដើម្បីឱ្យអតិថិជន ជឿថាគម្រោងមានការលក់ដាច់ ទើបប្រញាប់ទៅទិញឱ្យបានឆាប់រហ័ស ។

3) ប្លង់មេក្លែងក្លាយ ៖ ចំណុចនេះគឺសំដៅទៅដល់គម្រោងមួយចំនួនដែលតែងតែចេញប្លង់រួមខ្យល់ ដើម្បីទាក់ទាញអតិថិជន ដូចជាប្លង់រួមដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធល្អមានផ្សារ សាលារៀន តំបន់កំសាន្នជាដើម។តាមពិតប្លង់មេនោះ គ្រាន់បញ្ចេញចោលដើម្បីស្រូបយកអតិថិជន មិនខុសអីពីការបោកបញ្ជោតនោះទេ ។

4) ធ្វើជាត្រូវការលុយបន្ទាន់ ៖ អ្នកទិញខ្លះ ចូលចិត្តទិញអចលនទ្រព្យដែលដាក់លក់បន្ទាន់ដើម្បីទិញបានថោកហើយលក់វិញបានចំណេញទៀត ។ តាមពិតទៅទិញតាមរបៀបនេះជារឿងត្រឹមត្រូវហើយ គ្រាន់តែមានម្ចាស់គម្រោងហេងស៊យមួយចំនួនចេះតែដាក់ គ្មានត្រូវការបន្ទាន់នោះទេ ដើម្បីឱ្យអចលនទ្រព្យខ្លួនលក់បានលឿនប៉ុណ្ណោះ ។ ជាពិសេសគឺចំណេញបានច្រើនទៀត ដោយសារតែពួកគេដាក់តម្លៃកប់ក្ដោងមួយដើម្បីចរចា ហើយប្រើពេលខ្លីដើម្បីទទួលបានលុយពីការលក់ ។

5) ទាក់ទាញចំណាប់អារម្មណ៍ ៖ តាមពិតគេការរកស៊ីអចលនទ្រព្យ គេតែងនិយាយលើកតម្កើនរបស់ខ្លួនឯជារឿងត្រឹមត្រូវហើយ តែសូមឱ្យជាការពិត មិនមែនប្រឌិតហើយទាមទារចំណាប់អារម្មណ៍នោះទេ ពីព្រោះអ្នករកស៊ីអចលនទ្រព្យមួយចំនួនដែលចាត់ទុកក្នុងបញ្ជីខ្មៅនេះ តែងតែស្វែងរកអតិថិជនដោយស្រូបយកបេះដូងតាមរយៈការប្រាប់នូវព័ត៌មានក្លែងក្លាយដូចជាទីតាំងគម្រោងត្រៀមអភិវឌ្ឍន៍ មានការសាងសង់សំណង់ថ្មីៗ ទិញទៅឆាប់ឡើងថ្លៃជាដើម ដែលធ្វើឱ្យអ្នកទិញមិនបានស្វែងរកព័ត៌មានពិតប្រាកដ ឆាប់ទិញបានយ៉ាងងាយ

អ្នកនិពន្ធ Samnang , ប្រធានផ្នែកនិពន្ធ Sunnie, និពន្ធនាយក / ផលិតករ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ  : CambodiaLaos | Myanmar SingaporePhilippinesThailandUAE


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)