ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រុមហ៊ុនរថភ្លើងនៃប្រទេសវៀតណាមបើកដំណើរការហើយនូវសេវាដឹកជញ្ជូនរវាងហាណូយ–ប្រទេសប៊ែលហ្សិកនៃទ្វីបអឺរ៉ុប

ក្រុមហ៊ុនរថភ្លើងនៃប្រទេសវៀតណាមបើកដំណើរការហើយនូវសេវាដឹកជញ្ជូនរវាងហាណូយ–ប្រទេសប៊ែលហ្សិកនៃទ្វីបអឺរ៉ុប

2021-07-23
108
0
សង្ខេប:កាលពីពេលថ្មីៗ ក្រុមហ៊ុនរថភ្លើងនៃប្រទេស វៀតណាម បានធ្វើការចាប់ផ្តើមបើកដំណើរការនូវសេវាដឹកជញ្ជូននៅតាមផ្លូវដែកពីទីក្រុងហាណូយនៃប្រទេស វៀតណាម រហូតដល់ ប្រទេសប៊ែលហ្សិកនៃទ្វីបអឺរ៉ុប ជាលើកដំបូងហើយ ដែលសេវានេះគឺកកើតឡើងនៅលើរថភ្លើងចំនួន២៣ទូ និងដាក់ឱ្យមានការដឹកនូវទំនិញដូចជាផលិតផលវាយនភណ្ឌ ផលិតផលស្បែក និងស្បែកជើងជាដើម។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~  យោងតាមរយៈសារព័ត៌មាន Vietnam News នៅថ្ងៃ២០ ខែកក្កដានេះបានឱ្យដឹងថា ក្រុមហ៊ុនរថភ្លើងនៃប្រទេស វៀតណាម បានធ្វើការចាប់ផ្តើមបើកដំណើរការនូវសេវាដឹកជញ្ជូននៅតាមផ្លូវដែកពីទីក្រុងហាណូយនៃប្រទេស វៀតណាម រហូតដល់ ប្រទេសប៊ែលហ្សិកនៃទ្វីបអឺរ៉ុប ជាលើកដំបូងហើយ ដែលសេវានេះគឺកកើតឡើងនៅលើរថភ្លើងចំនួន២៣ទូ និងដាក់ឱ្យមានការដឹកនូវទំនិញដូចជាផលិតផលវាយនភណ្ឌ ផលិតផលស្បែក និងស្បែកជើងជាដើម។

news/2021-07-23/1627022831763990.jpg

នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Hoang Thanh អគ្គនាយករងនៃ Ratraco ដែលជាក្រុមហ៊ុនរៀបចំនូវការដឹកជញ្ជូនទំនិញនៅលើផ្លូវដែកទៅកាន់ទ្វីបអឺរ៉ុបលើកនេះបានឱ្យដឹងថា ការដឹកជញ្ជូនទំនិញតាមរយៈរថភ្លើងពីប្រទេសវៀតណាមទៅកាន់ប្រទេសប៊ែលហ្សិក វាគឺជាចំណែកមួយនៃការជួយពង្រីកមធ្យោបាយដឹកជញ្ជូនទៅតាមផ្លូវដែកពីប្រទេសវៀតណាមទៅកាន់តំបន់ក្នុងទ្វីបអឺរ៉ុបឱ្យកាន់តែទូលាយបន្ថែម ដែលនាពេលបច្ចុប្បន្នគឺមានស្រាច់រួចមកហើយនូវសេវាកម្មទៅកាន់មួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់ និងប្រទេសប៉ូឡូញ។

លោកបានបន្តទៀតថា “ បច្ចុប្បន្ននេះក្រុមហ៊ុន Ratraco ជាមួយនិងដៃគូរបស់ខ្លួនក្នុងតំបន់នៃទ្វីបអឺរ៉ុប បានគ្រោងនឹងធ្វើការរៀបចំការធ្វើដំណើរចំនួន ៨ ដងក្នុងមួយខែ ពីខាងស្តានីយន៍នៃប្រទេសវៀតណាម ” ។ ទទ្ទឹមនឹងគ្នានេះ តាមការថ្លែងរបស់លោក ខាងក្រុមហ៊ុនមាននូវគម្រោងរថភ្លើងជើងទី ២ ដែលនឹងចាកចេញពីស្ថានីយ៍ Yen Vien ក្នុងប្រទេសនៅថ្ងៃទី ២៧ ខែកក្កដាខាងមុខនេះ ដោយមានការដឹកជញ្ជូននូវផលិតផលអេឡិចត្រូនិច ហើយចំពោះជើងទី៣គឺនឹងចាកចេញនូវថ្ងៃទី ៣ នៃខែសីហា។

គួរបញ្ជាក់ផងដែរថា ការដឹកជញ្ជូនតាមរថភ្លើងរវាងប្រទេសវៀតណាម ទៅកាន់តំបន់អឺរ៉ុប គឺនឹងត្រូវចំណាយរយៈពេលប្រមាណពី ២៥ ទៅ ២៧ថ្ងៃ ហើយរថភ្លើងគឺមានការចាប់ចេញដំណើរពីស្ថានីយ៍ Yen Vien ក្នុងទីក្រុងហាណូយនៃប្រទេស វៀតណាម ឆ្ពោះទៅកាន់ទីក្រុង Zhenzhou ក្នុងខេត្ត Henanនៃប្រទេសចិន មុននឹងធ្វើការភ្ជាប់ចូលទៅបណ្តាញផ្លូវរថភ្លើងនៃអាស៊ីអឺរ៉ុប ដែលឆ្លងកាត់ប្រទេស កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ និងប៊ែលហ្សិក៕

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)