ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គ.អ.ឆ.ក. បានសម្រេចបើកការអនុញ្ញាតទៅលើគម្រោងអភិវឌ្ឍឆ្នេរសមុទ្រកម្រិតខ្ពស់នៅខេត្តកែប

គ.អ.ឆ.ក. បានសម្រេចបើកការអនុញ្ញាតទៅលើគម្រោងអភិវឌ្ឍឆ្នេរសមុទ្រកម្រិតខ្ពស់នៅខេត្តកែប

2021-07-24
101
0
សង្ខេប:យោងទៅតាមការពិនិត្យ និងវាយតម្លៃទៅលើសំណើរគម្រោងអភិវឌ្ឍឆ្នេរសមុទ្រកម្រិតខ្ពស់ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានាពេលថ្មីៗនេះរួចមក ខាង គ.អ.ឆ.ក. ក៏បានសម្រេចគាំទ្រចំពោះគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈនៃខេត្តកែបលើកនេះ ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ យោងទៅតាមការពិនិត្យ និងវាយតម្លៃទៅលើសំណើរគម្រោងអភិវឌ្ឍឆ្នេរសមុទ្រកម្រិតខ្ពស់ប្រវែងជាង២,៧០០ម៉ែត្រ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) កាលពីថ្ងៃទី២២ ខែកក្តដាថ្មីៗនេះរួចមក ខាង គ.អ.ឆ.ក. ក៏បានសម្រេចគាំទ្រចំពោះគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈនៃខេត្តកែបលើកនេះ ដោយស្ថិតនៅក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍ រវាងរដ្ឋនិងឯកជនក្នុងគោលដៅនៃការកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈនិងផ្ទៃបៃតង សម្រាប់សាធារណជននិងទេសចរ។

គួរបញ្ជាក់ផងដែរថា ការបើកនូវកិច្ចប្រជុំរបស់ គ.អ.ឆ.ក. ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom  គឺស្ថិតនៅក្រោមការដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ព្រមទាំងជាប្រធានផ្ទាល់របស់ គ.អ.ឆ.ក. ដោយមានការចូលរួមដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធាន គ.អ.ឆ.ក.  លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិក គ.អ.ឆ.ក. លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបដែលជាសមាជិក រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.អ.ឆ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណជាង ៦៣ រូប។

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ដែលត្រូវបានទទួលការអនុញ្ញាតលើកនេះ ជាគម្រោងដែលស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប មានប្រវែងបណ្តោយប្រមាណ ២,៧០០ ម៉ែត្រ ដែលជាប្រភេទគម្រោងដែលនឹងត្រូវបង្កើតជាឆ្នេរធម្មជាតិសាធារណៈថ្មីស្ថិតនៅតាមបណ្តោយសមុទ្រ មានទទឹងយ៉ាងតិចប្រវែង ៣០ ម៉ែត្រ ព្រមទាំងត្រូវរៀបចំជាសួនសាធារណៈ និងដាំដើមឈើលើដីចំណីឆ្នេរទទឹងប្រវែង ៥០ម៉ែត្រ។

news/2021-07-24/1627096158622684.jpeg

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)