ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោងស្ពានបេតុង ឫស្សីកែវ-ជ្រោយចង្វារ បានសម្រេចការសាងសង់បាន ៥០ ភាគរយហើយ

គម្រោងស្ពានបេតុង ឫស្សីកែវ-ជ្រោយចង្វារ បានសម្រេចការសាងសង់បាន ៥០ ភាគរយហើយ

2021-07-26
114
0
សង្ខេប:យោងតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូននៃរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រទី២៣ ខែកក្តដាកន្លងទៅនេះ គម្រោងសាងសង់ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ បានធ្វើការសម្រេចសមិទ្ធិផលការងាររួច ៥០% ហើយ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~  យោងតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូននៃរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រទី២៣ ខែកក្តដាកន្លងទៅនេះ គម្រោងសាងសង់ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ ដែលត្រូវបានដឹងរួចមកហើយថាជាគម្រោងដែលឆ្លងកាត់តាមបឹងទន្លេសាប ពីផ្លូវជាតិលេខ៥ ម្តុំឃ្លាំងសាំងក្នុងខណ្ឌប្ញស្សីកែវ តភ្ជាប់ទៅដល់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារនៃខណ្ឌជ្រោយចង្វា បានធ្វើការសម្រេចសមិទ្ធិផលការងាររួច ៥០% ហើយ។

news/2021-07-26/1627270412695945.jpg

តាមការបញ្ជាក់ គម្រោងសាងសង់ស្ពានបេតុងមួយខ្សែនេះមានតួនាទីសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកជួយសម្រួលដល់ចរាចរនៅលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏រួមទាំងច្រកចេញចូលនៃរាជធានីភ្នំពេញផងដែរ។ ម៉្យាងវិញទៀត នៅក្នុងនាមកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 គម្រោងសាងសង់ស្ពានថ្មីនេះក៏ជាការជួយផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ពីទីក្រុងភ្នំពេញ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា។

គួរបញ្ជាក់ផងដែរថា ការដ្ឋានសាងសង់នៃគម្រោងស្ពានបេតុង ឫស្សីកែវ-ជ្រោយចង្វារនេះ ជាស្ពានដែលមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើងគឺ ១,២៥ម៉ែត្រ ស្ថិតនៅស្របទៅនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រូវបានដឹងទៀតថា ក្រោយអំពីការដ្ឋានសាងសង់នៃស្ពានថ្មីនេះត្រូវបានចប់ជាស្តាពរ រដ្ឋាភិបាលក៏នឹងចាប់ផ្តើមធ្វើការរុះស្ពានបាឡេចេញតែម្តង។

គួរបញ្ជាក់បន្ថែម គម្រោងការដ្ឋានសាងសង់នៃគម្រោងស្ពានបេតុង ឫស្សីកែវ-ជ្រោយចង្វារត្រូវបានបើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)