ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកទេសចរនិងអ្នកវិនិយោគបរទេសពីថៃមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកទេសចរនិងអ្នកវិនិយោគបរទេសពីថៃមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក

2021-10-23
149
0
សង្ខេប:នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក ដើម្បីទាក់ទាក់ភ្ញៀវទេសចរ និង អ្នកវិនិយោគឱ្យបានច្រើនឡើងវិញ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក ដើម្បីទាក់ទាក់ភ្ញៀវទេសចរ និង អ្នកវិនិយោគឱ្យបានច្រើនឡើងវិញ។ ការបើកឱ្យពិចារណានេះ ខណៈដែលប្រទេសថៃ បានអនុញ្ញាត ឱ្យអ្នកដំណើរមកពី ៤៥ប្រទេស និងទីក្រុងហុងកុង អាចធ្វើដំណើរចូលប្រទេសថៃ ដោយមិនបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ ។

ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសថៃបានចេញបញ្ជីមួយ ដែលបានអនុញ្ញាត ឱ្យអ្នកដំណើរមកពី ប្រទេសចំនួន៤៥ប្រទេស និងទីក្រុងហុងកុង ដែលមានហានិភ័យទាបពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ អាចចូលមកក្នុងប្រទេសថៃបាន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះឡើយ ដែលក្នុងនោះ ប្រទេសអាស៊ាន មានប្រទេសចំនួន៣ គឺកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលអាច ចេញចូលក្នុងប្រទេសថៃបាន ។

សម្តេចតេជោបន្តថា ប្រសិនបើដូចនោះមែន គឺអាចនឹងចាប់យកវិធានការបដិការជាមួយប្រទេសថៃតែម្តង ដែលអាចឱ្យភ្ញៀវទេចរ និងអ្នក វិនិយោគដែលចូលក្នុងប្រទេសថៃហើយ អាចចូលមកដល់ប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច សង្គម ការវិនិយោគ និងទេសចរណ៍ ។ សម្តេចតេជោ បន្តទៀតថា ដើម្បីចាប់យកឱកាសដែលយើងមាន ហើយក៏ត្រូវពិនិត្យមើល លទ្ធភាពនៃការបើកឡើងវិញ នូវផ្លូវអាកាស ជាមួយទីក្រុងកូឡាំពួរប្រទេសម៉ាឡេស៊ី ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និង ហ្វីលីពីន ជាដើម មកកម្ពុជាវិញផងដែរ ខណៈដែលយើងបានធ្វើការគ្រប់គ្រងល្អហើយ សម្រាប់ព្រលានយន្តហោះរបស់យើង ។ បន្ថែមពីនោះទៀតយើងក៏បានកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កផងដែរ ដែលអាចជាផ្នែកមួយនៃការទាក់ទាញ និងឈានទៅដល់ ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាពគឺទេសចរណ៍វ៉ាក់សាំង ។

« ហេតុអ្វីបានជាត្រូវធ្វើអ៊ីចឹងខ្ញុំសុំលើកជាយោបល់តិច ដើម្បីឱ្យធ្វើការពិចារណា យើងត្រូវបានប្រទេសខ្លះមិនមានទំនាក់ទំនង ផ្លូវអាកាសជាមួយយើងទេ ប៉ុន្តែប្រទេសខ្លះក៏យើងខ្លួនឯងជាអ្នកបិទដែរ ដោយសារមានការឆ្លងកូវីដ១៩ខ្លាំងពេក ។ ឥឡូវនេះការហោះហើររបស់កម្ពុជា មានមកពីប្រទេសសិង្ហបុរី ចិននិងកូរ៉េ អ៊ីចឹងប្រសិនបើជាថៃចាប់ផ្តើមអនុវត្តបញ្ហានេះ យើអាចចាប់ផ្តើម មានគោលការណ៍បដិការជាមួយថៃ ។ យើងទៅថៃគេមិនឱ្យធ្វើចត្តាឡីស័ក ថៃមកយើងក៏មិនធ្វើចត្តាឡីស័ក អ៊ីចឹងអាចចាប់ផ្តើមបើក ការហោះហើរ ឧបមាថា ទេសចរណ៍នៅថៃទទួលគឺមកដល់ថៃអាចមកដល់កម្ពុជា ក្នុងពេលដែលយើងមានគោលការណ៍រួចមកហើយ គឺវីសាមួយប្រើបាន២ប្រទេស អ៊ីចឹងអាចថា ទម្លាយទេសចរថៃ អ្នកវិនិយោគថៃ មកកាន់កម្ពុជាផងនិងទេសចរពីប្រទេសដទៃមកប្រទេសថៃ អាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា » ៕

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា

រៀបរៀងដោយ ៖ Nea,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ផ្ទះបុរីសម្រាប់លក់នៅរាជធានីភ្នំពេញ សម្រាប់ណែនាំនៅថ្ងៃនេះ៖ 

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)