ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គុណសម្បត្តិនៃការវិនិយោគអចលនទ្រព្យនៅប្រទេសកម្ពុជា

គុណសម្បត្តិនៃការវិនិយោគអចលនទ្រព្យនៅប្រទេសកម្ពុជា

2020-09-26
98
0
សង្ខេប:បច្ចុប្បន្ននេះមានគម្រោងថ្មីជាច្រើនដែលបានរីកលូតលាស់នៅប្រទេសកម្ពុជា ប្រសិនបើវិនិយោគិនមិនទាន់ទុកចិត្តនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា វិនិយោគិនគួរតែវិនិយោគលើគម្រោងដែលមានតម្លៃសមរម្យនិងមានទីតាំងល្អ មិនមែនតែវិនិយោគិនបរទេសឬក្នុងស្រុកទេ ប្រជាជនដែលមានចំណូលមធ្យមក៏អាចទិញសម្រាប់រស់នៅបានដែរ តើគួរតែជាគម្រោងមួយណាទៅ?

ការវិនិយោគលើអចលនទ្រព្យនៅប្រទេសដែលកំពុងអភិវឌ្ឍន៍គឺគួរឱ្យព្រួយបារម្ភ ហើយអាចបង្កហានិភ័យជាច្រើន។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែខណៈពេលដែលវាជាជម្រើសដ៏ឈ្លាសវៃ វានៅតែមានសារសំខាន់សម្រាប់អតិថិជនដែលចង់ទិញនាពេលអនាគតដើម្បីយល់ដឹងអំពីហានិភ័យ។ គន្លឹះដើម្បីទទួលបានមកវិញនូវការវិនិយោគល្អលើការវិនិយោគអចលនទ្រព្យណាមួយនៅកម្ពុជាគឺសាមញ្ញបំផុត។

ការទិញលំនៅដ្ឋាន ឬទិញអចលនទ្រព្យសម្រាប់វិនិយោគគឺខុសគ្នាទាំងស្រុង។ ទិញលំនៅដ្ឋានគឺជាការសម្រេចចិត្តតាមអារម្មណ៍។ វាមានអត្ថប្រយោជន៍ដែលទទួលបានផាសុកភាពនិងសុភមង្គលជាជាងការពិចារណាលើការចំណេញលើរូបិយវត្ថុ។

ការវិនិយោគលើអចលនទ្រព្យគឺជាការសម្រេចចិត្តដែលយើងត្រូវដឹងក្នុងការទិញអចលនទ្រព្យ។ វាមើលទៅជាការទទួលបានផលចំណេញពីការវិនិយោគលឿនបំផុតនិងគ្មានការរំខានតាមដែលអាចធ្វើទៅបាន។

ប្រទេសកម្ពុជាបានរីកចម្រើនពីប្រទេសទី ៣ ពិភពលោករហូតដល់ទីផ្សារឈានមុខគេក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតទី ៦ នៅលើពិភពលោក។ ការវិនិយោគបរទេសត្រូវបានគេមើលឃើញនៅទូទាំងប្រទេស។ នោះជាមូលហេតុចំបងដែលធ្វើឱ្យប្រទេសនេះមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

មានហេតុផលជាច្រើនដែលអ្នកជំនួញជ្រើសរើសយកមូលធនរបស់ពួកគេមកបណ្ដាក់នៅក្នុងប្រទេសកម្ពុជា។ មូលហេតុមួយគឺមិនចាបាច់ត្រូវការសញ្ជាតិដើម្បីមកវិនិយោគ ឬទិញអចលនទ្រព្យនៅក្នុងប្រទេសទេ។ ភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមានច្រើនប្រភេទនៅកម្ពុជា ដែលជនបរទេសអាចទទួលបាន។ សម្រាប់អគារខុនដូ ជនបរទេសអាចទទួលបានសិទ្ធិកាន់កាប់ជាអចិន្រ្តៃយ៍នៅពេលដែលទិញចាប់ពីជាន់ទៅ២ទៅ។ ចំណែកឯប្លង់ទន់វិញអាចបានដោយប្រើសម្រាប់កន្លែងរស់នៅនិងកន្លែងអាជីវកម្ម។ រីឯដីធ្លីវិញក៏អាចមានសិទ្ធិជួលរយៈពេល ៥០ ឆ្នាំឬច្រើនជាងនេះបានទៀត។

បច្ចុប្បន្ននេះមានគម្រោងថ្មីជាច្រើនដែលបានរីកលូតលាស់នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលជាបណ្ដុំដោយជនបរទេស ប្រជាជនក្នុងស្រុក ក្រុមហ៊ុន សាលារៀន សាកលវិទ្យាល័យ។ល។ ប្រសិនបើវិនិយោគិនមិនទាន់ទុកចិត្តនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា វិនិយោគិនគួរតែវិនិយោគលើគម្រោងដែលមានតម្លៃសមរម្យនិងមានទីតាំងល្អ មិនមែនតែវិនិយោគិនបរទេសឬក្នុងស្រុកទេ ប្រជាជនដែលមានចំណូលមធ្យមក៏អាចទិញសម្រាប់រស់នៅបានដែរ តើគួរតែជាគម្រោងមួយណាទៅ?ថ្ងៃនេះគេហទំព័រខមភើស សូមណែនាំគម្រោងUrban Village Phnom Penh-Phase 2ដែលជាគម្រោងមានតម្លៃសមរម្យសម្រាប់វិនិយោគ និងកំពុងតែបង្ហាញខ្លួនជាបណ្ដើរៗ បន្ទាប់ពីដំណាក់ទីមួយបានទទួលជោគជ័យយ៉ាងពេញទំហឹង។

ការណែនាំអំពីគម្រោង

[សេចក្ដីណែនាំអំពីអ្នកអភិវឌ្ឍគម្រោង]

ក្រុមហ៊ុន Jinkeng Group  ត្រូវបានបង្កើតឡើងដោយលោក Chen Zhiguangនៅឆ្នាំ ១៩៩២ ហើយមានការិយាល័យកណ្តាលនៅទីក្រុងហុងកុង ដែលមានសាខាពីរទៀតនៅប្រទេសកម្ពុជានិងអេស្ប៉ាញ។

ក្រុមហ៊ុន Jinkeng Group  ជាក្រុមហ៊ុនសហគ្រាសពហុជាតិដែលមានអាជីវកម្មក្នុងវិស័យធានារ៉ាប់រង ហិរញ្ញវត្ថុ វេចខ្ចប់ បោះពុម្ព កសិកម្ម ការគ្រប់គ្រងអចលនទ្រព្យ និងឧស្សាហកម្មផ្សេងៗទៀត។ ក្រុមហ៊ុន Jinkeng Group  ក៏បានឧបត្ថម្ភក្នុងនាមជាសប្បុរសជននិងដល់អង្គការក្រៅរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេសកម្ពុជាដើម្បីសាងសង់ផ្លូវនិងបើកសាលារៀនជាដើម។

Jinkeng Group ជាអ្នកវិនិយោគធំនៅក្នុងគម្រោងហិរញ្ញវត្ថុអន្តរជាតិដែលក៏ជាគម្រោងទី ៣ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុននៅរាជធានីភ្នំពេញ។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនUrban Living Solutions, ក្រុមហ៊ុនJinkeng Groupសង្ឃឹមថានឹងអាចសាងសង់អាផាតមិនដែលមានតំលៃសមរម្យនិងមនុស្សទូទៅអាចទិញបានច្រើន។

【ទីតាំងរបស់គម្រោង】

Urban Village Phnom Penh ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌមានជ័យចន្លោះមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះនរោត្តម ដែលជាគម្រោងតែមួយគត់ដែលឆ្លងកាត់ផ្លូវធំពីរ។ តំបន់នេះនៅជិតទីក្រុងថ្មីអាយអិនជី(ING)ភ្ជាប់ជាមួយតំបន់ទីប្រជុំជនប្រកបដោយភាពងាយស្រួលក្នុងការធ្វើដំណើរ។

1575883293164051.png

Urban Village Phnom Penh ព័ទ្ធជុំវិញទៅដោយស្ថានទូតរបស់ប្រទេសចំនួន ៣១ រួមទាំងប្រទេសម៉ាឡេស៊ីគឺនៅជាប់នឹងគម្រោងតែម្ដង។ គម្រោងនេះមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីតំបន់បឹងកេងកង ហើយគម្រោងនេះមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីផ្សារទំនើបអ៊ីអន ១ ។ ចំណែកឯគម្រោងផ្សារទំនើបអ៊ីអន ៣ ក៏គ្រោងនឹងបើកនៅតាមបណ្ដោយមហាវិថីហ៊ុន សែន ចម្ងាយប្រហែល ៥ នាទីពីគម្រោងនេះនិងទីតាំងអាកាសយានដ្ឋានថ្មីក្នុងរាជធានីភ្នំពេញមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីគម្រោង។

【ការពិពណ៌នាអំពីគម្រោង】

Urban Village Phnom Penh មានទំហំផ្ទៃដីសរុប ៧,៦ ហិកតា ហើយត្រូវបានអភិវឌ្ឍជាបីដំណាក់កាល។ វាគឺជាគម្រោងដែលមានការរួមបញ្ចូលច្រើន មានដូចជាហាងអន្តរជាតិធំជាងគេបង្អស់នៅក្នុងរាជធានីភ្នំពេញនិងមានអត្រាបៃតងរហូតដល់ទៅ ៤៥ ភាគរយ។ គម្រោងទាំងនោះរួមមានរោងចក្រ អាផាតមិន (ប្រភេទ ១ រហូតដល់ ៣ បន្ទប់គេង), loft, ការិយាល័យពាណិជ្ជកម្ម និងកន្លែងបរិក្ខារផ្សេងៗទៀតដូចជាចំណតរថយន្តជាដើម។ ដំណាក់កាលដំបូងនៃគម្រោងនេះមានអាគារចំនួន ៤ ដែលមានកម្ពស់សរុប ២៣ ជាន់ និងមានយូនីតសរុបចំនួន ៨២៨យូនីត ។ ដំណាក់កាលទីមួយត្រូវបានលក់ចេញអស់ហើយ។ នឹងត្រូវប្រគល់ជូននៅខែមីនា ឆ្នាំ ២០២០ ។ សមាមាត្រចំនួន៧០ ភាគរយនៃដំណាក់កាលទីមួយត្រូវបានទិញដោយប្រជាជនក្នុងស្រុក។

1575883384120511.png

សម្រាប់ដំណាក់កាលទី ២ នៃគម្រោងUrban Village Phnom Penh ប្រភេទអាផាតមិនមួយចំនួននៅក្នុងអគារអ៊ី អេហ្វ និងជី នឹងត្រូវដាក់ឱ្យដំណើរការ ដែលក្នុងនោះត្រូវបានចែកចេញជា ៤ ប្រភេទគឺប្រភេទបន្ទប់ស្ទូឌីយ៉ូ ប្រភេទបន្ទប់គេង១ ប្រភេទបន្ទប់គេង ២ ប្រភេទបន្ទប់គេង៣ និងប្រភេទloft។ អាផាតមិនទាំងបីប្រភេទមានទំហំចាប់ពី ៣១-១០៧ ម៉ែត្រការ៉េ ហើយប្រភេទloftមានទំហំចាប់ពី ៦២-៧៤ ម៉ែត្រការ៉េ។ ដំណាក់កាលទី ២ លក់ចេញអស់ ៥០% ហើយរំពឹងថានឹងប្រគល់ជូននៅដំណាច់ឆ្នាំ ២០២០ ។

1575883411397995.png

【ទីតាំងបរិក្ខារនៅជុំវិញគម្រោង】

គម្រោងអ៊ីអន ៣ ស្ថិតនៅចម្ងាយតិចជាង ១ គីឡូម៉ែត្រពីគម្រោងUrban Village Phnom Penh ហើយតំបន់ពាណិជ្ជកម្មពេជ្រកំពុងត្រូវបានសាងសង់ចម្ងាយ ១ គីឡូម៉ែត្រទៅភាគខាងត្បូង។ គេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២១ ហើយអគារពាណិជ្ជកម្មថ្មី ជីបម៉ុងលែននឹងត្រូវបានសាងសង់នៅទល់មុខនឹងគម្រោងនេះ។

គម្រោង Urban Village Phnom Penh មានសាលាមត្តេយ្យម៉ុនតែសសូរីនៅក្នុងតំបន់របស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះក៏មានសាលាអន្តរជាតិល្អៗបំផុតនៅភ្នំពេញ  ISPP សាកលវិទ្យាល័យអាយអាយស៊ី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងមានបរិយាកាសអប់រំល្អ។

1575883550772647.png

【គុណប្រយោជន៍របស់ទីតាំង】

គម្រោងUrban Village Phnom Penh ជាទីតាំងយុទ្ធសាស្ត្ររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះនរោត្តម។ ដោយចំណាយពេលត្រឹមតែ ៥-១០ នាទីប៉ុណ្ណោះ ដែលធ្វើដំណើរពីវិមានឯករាជ្យនិងកាស៊ីណូណាហ្គាវើល ដោយរីករាយនឹងការកម្សាន្ត ការលំហែ និងការដើរទិញឥវ៉ាន់។

យូនីតទាំងនេះអាចមើលទេសភាពដែលគួរឱ្យចាប់អារម្មណ៍នៃរាជធានីដែលមានទិដ្ឋភាពពីទន្លេមេគង្គ ពហុកីឡាដ្ឋានអូឡាំពិក តំបន់បឹងកេងកង ព្រលានយន្តហោះអន្តរជាតិថ្មីនាពេលខាងមុខ និងផ្សារទំនើបអ៊ីអនដំណាក់កាលទីបី។ គម្រោងនេះនឹងនាំយកទេសភាពនៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ និងទេសភាពតាមដងទន្លេមកបំពេញអារម្មណ៍របស់លោកអ្នក។

【អត្ថប្រយោជន៍របស់គម្រោង】

១) ជាឧទ្យានសិល្បៈសហគ្រិនអន្តរជាតិធំជាងគេនៅអាស៊ីអាគ្នេយ៍។

២) មានកន្លែងសហគមន៍ទេសចរណ៍អន្តរជាតិពេញលេញបំផុតនៅក្នុងប្រទេសកម្ពុជា។

៣) ក៏ជាគម្រោងអចលនទ្រព្យអន្តរជាតិដែលមានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជាផងដែរ។

៤) ទីតាំងភូមិសាស្ត្រល្អដែលមានទីតាំងនៅចន្លោះ មហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះនរោត្តម ដោយចំណាយពេលតិចជាង ១០ នាទីសម្រាប់ការធ្វើដំណើរពីវិមានឯករាជ្យ និងកាស៊ីណូណាហ្គាវើល។ 

៥) ការរស់នៅក្នុងគម្រោងUrban Village Phnom Penh អាចទទួលបានទេសភាពដ៏ស្រស់ត្រកាលនៃទេសភាពមាត់ទន្លេមេគង្គ ពហុកីឡដ្ឋានអូឡាំពិក តំបន់បឹងកេង អាកាសយានដ្ឋានអន្តរជាតិថ្មីនិងផ្សារទំនើបអ៊ីអន ដំណាក់កាលទី ៣ ដែលនឹងរួមគ្នាសាងសង់សភាពអ៊ូអរនិងទេសភាពនៃដងទន្លេដ៏ស្ងប់ស្ងាត់មកបំពេអារម្មណ៍និងថាមពលរបស់លោកអ្នក ពេលដែលត្រឡប់មកធ្វើការជាប្រចាំថ្ងៃវិញបានយ៉ាងមានប្រសិទ្ធិភាព។

៦) គម្រោងUrban Village Phnom Penh គឺជាគម្រោងអចលនទ្រព្យដែលមានប្រសិទ្ធិភាពបំផុតក្នុងការចំណាយក្នុងរាជធានីភ្នំពេញ សម្រាប់ការស្នាក់នៅ ការដាក់ជួលចេញវិញ និងការវិនិយោគ។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងUrban Village Phnom Penhបានឈ្នះពានរង្វាន់ធំៗចំនួន ៥ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ ហ្គូរូ ខេមបូឌាឆ្នាំ ២០១៩ (PropertyGuru Cambodia Property Awards)  រង្វាន់ធំរួមមាន៖

១) ជាគម្រោងអភិវឌ្ឍខុនដូល្អបំផុតនៅប្រទេសកម្ពុជា

២) ជាគម្រោងអភិវឌ្ឍខុនដូល្អបំផុតនៅរាជធានីភ្នំពេញ

៣) ជាគម្រោងខុនដូល្អបំផុតក្នុងការរចនាស្ថាបត្យកម្មផ្នែកទេសភាពនៅក្នុងគម្រោង

៤) រចនាបទខាងក្នុងគម្រោងខុនដូគឹពិសេសបំផុត

៥) ជាគម្រោងខុនដូដែលមានស្ថាបត្យកម្មល្អបំផុត។

អត្ថបទខាងលើនេះគ្រាន់តែជាឯកសារយោងជំនួយវិនិយោគិន ឬអ្នកប្រើប្រាស់ក្នុងការពិចារណាលើការចំណាយថវិកាទៅលើលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬសម្រាប់វិនិយោគឲ្យចំគោលដៅតាមក្ដីស្រមៃ។

ដូច្នេះប្រសិនបើលោកអ្នកចាប់អារម្មណ៍លើគម្រោងUrban Village Phnom Penh លោកអ្នកអាចចូលទៅត្រួតពិនិត្យព័ត៌មានបន្ថែមនៅក្នុងគេហទំព័រ ខមភើស ឬអាចទាក់ទងមកភ្នាក់ងារលក់គម្រោងផ្ទាល់តែម្ដង។ 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)