ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២៧ ដល់ ២មិថុនា នឹងមានភ្លៀងធ្លាក់ខ្លាំងមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២៧ ដល់ ២មិថុនា នឹងមានភ្លៀងធ្លាក់ខ្លាំងមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2020-05-27
636
0
សង្ខេប:ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី ២៧​ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។

/public/uploads/us/image/20200527/1590550213234118.jpg

ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។

តាមការចេញផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៦ ខែឧសភា ស្តីពីស្ថានភាពធាតុអាកាសពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បានលើកឡើងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ខ្យល់មូសុងនិរតីនឹងបក់ខ្លាំងមកលើកម្ពុជា ។

ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៦អង្សាសេ ។

ក្រសួងបន្តថាអាកាសធាតុបែបនេះនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះ ផ្នែកខ្លះ នៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ។ ក្រសួងបន្តថាចំពោះបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងមានសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។

ស្ថានភាពបែបនេះនឹងអាចមានភ្លៀងពីតិចទៅបង្គរ ដោយឡែកបណ្តាខេត្តនៅភាគឦសានជាប់ប្រទេសវៀតណាមនឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។

ដោយឡែកបណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានអប្បបរមាមានពី២៦-២៨អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។

/public/uploads/us/image/20200527/1590550334235319.jpg

ជាមួយគ្នានោះដែរក្រសួងក៏បានលើកឡើងថា ដោយអាស្រ័យស្ថានភាព ធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ៕(ព័ត៌មាននេះមានប្រភពមកពី Koh Santepheap.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)