ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > Picasso City Garden: អាផាតមិនលំដាប់ខ្ពស់សម្រាប់ជួលនៅភ្នំពេញ ក្នុងតំបន់បឹងកេងកង

Picasso City Garden: អាផាតមិនលំដាប់ខ្ពស់សម្រាប់ជួលនៅភ្នំពេញ ក្នុងតំបន់បឹងកេងកង

2022-12-01
898
0
សង្ខេប:Picasso City Garden អាផាតមិនលំដាប់ខ្ពស់នៅតំបន់ពេញនិយមបឹងកេងកង១ កំពុងរង់ចាំអ្នក...

Picasso City Garden គឺជាគម្រោងខុនដូដែលបានបើកដំណើរការរួមគ្នាដោយក្រុមហ៊ុន Jushi Group និង Picasso Group ។ ជាប្រភេទអគារប៊ូទិកតែមួយគត់នៅអាស៊ី ដែលគ្រប់គ្រងដោយក្រុមហ៊ុនដែលមានម៉ាកយីហោអន្តរជាតិ (Picasso) ហើយបានក្លាយជាកន្លែងដ៏ល្បីល្បាញមួយនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

 Picasso City Garden មានទីតាំងនៅបឹងកេងកង១ ដែលជាតំបន់សំខាន់នៅទីក្រុងភ្នំពេញ ជិតតំបន់ដែលប្រជុំទៅដោយស្ថានទូត ជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ តែក៏មានសភាពអ៊ូអរ និងមានកន្លែងបរិក្ខារយ៉ាងប្រណីត។

បើនិយាយពីការដើរទិញឥវ៉ាន់ និងការកម្សាន្ត Picasso City Garden គឺងាយស្រួល ព្រោះមានទីតាំងនៅជិតផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉លនិងផ្សារទំនើបអ៊ីអន១។ មានកន្លែងបរិក្ខារពេញលេញនៅជុំវិញអគារអាផាតមិន ហើយក៏មានកន្លែងលក់ទំនិញល្បីៗដូចជា AEON, ChipMong, SuperDuper, និង Lukcy Supermarket មាននៅពាសពេញផ្លូវ។ ហើយមិនខ្វះទេ ប្រសិនបើអ្នកចង់ញ៉ាំអាហារនៅភោជនីយដ្ឋាន បារ និងហាងកាហ្វេគ្រប់ប្រភេទ ដូចជា បារាំង ចិន កូរ៉េ ថៃ ជប៉ុន ក្រិក ឥណ្ឌា ជាដើម ដោយអាចរកបានយ៉ាងងាយស្រួល។

ទីកន្លែងដែលបំពាក់មកជាមួយ Picasso City Garden គឺកាន់តែប្រណិត។ បន្ថែមពីលើអាងហែលទឹក និងកន្លែងហាត់ប្រាណដែលអាផាតមិនភាគច្រើននឹងមាន អាផាតមិនក៏ត្រូវបានបំពាក់ដោយសួនលើអាកាស Picasso City សាលជប់លៀង អាងទេសភាព អាងហែលទឹករបស់កុមារ បន្ទប់ប្រជុំ ការិយាល័យពាណិជ្ជកម្មអន្តរជាតិ បារស្រា ភោជនីយដ្ឋាន Casa Picasso និង Casa Picasso កាហ្វេដែលនៅជាន់ផ្សេងៗគ្នា។ សាល និង Picasso Art Auction Center ផ្តល់ជូនអ្នកជំនួញនូវបរិយាកាសរស់នៅយ៉ាងជាក់ស្តែង និងងាយស្រួល អមជាមួយកន្លែងបរិក្ខារ។ ដោយសារតែទីតាំងភូមិសាស្រ្តប្លែកពីគេ និងលក្ខខណ្ឌដ៏ប្រសើររបស់គម្រោង អាផាតមិននេះបានក្លាយជាជម្រើសដំបូងសម្រាប់ជនបរទេសក្នុងការជួល។

Picasso City Garden មានទំហំបន្ទប់ចាប់ពី 55 ដល់ 310㎡ ជាមួយនឹងជម្រើសដ៏សម្បូរបែបពីអាផាតមិនប្រភេទមួយបន្ទប់គេងរហូតដល់ផេនហោស៍ប្រាំបន្ទប់គេង។ ជាមួយនឹងអ្នកថែទាំអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ ដែលនឹងផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយប្រាំមួយ និងផ្តល់សេវាកម្មគិតគូរបន្ថែមទៀតសម្រាប់អ្នកជំនួញ និងអតិថិជនធម្មតា។

ប្រភេទបន្ទប់

ប្រភេទបន្ទប់ : បន្ទប់គេង ១, បន្ទប់ទឹក ១, យ៉រ ១

ផ្ទៃដី៖ ៥៥ ម៉ែត្រការ៉េ

តម្លៃជួល៖ ១,៥០០ដុល្លារ/ខែ

វិធីបង់ប្រាក់៖ កក់ប្រាក់ ១ បង់ ១

រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើង។

ប្រភេទបន្ទប់ : បន្ទប់គេង ២, បន្ទប់ទឹក ១, យ៉រ ១

ផ្ទៃដី៖ ៦០ ម៉ែត្រការ៉េ

តម្លៃជួល៖ ១,៥៥០ដុល្លារ/ខែ

វិធីបង់ប្រាក់៖ កក់ប្រាក់ ១ បង់ ១

រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើង។

ប្រភេទបន្ទប់ : បន្ទប់គេង ៤, បន្ទប់ទឹក ៤, យ៉រ ១

ផ្ទៃដី៖ ១៧៥  ម៉ែត្រការ៉េ

តម្លៃជួល៖ ៤,៦៥០ដុល្លារ/ខែ

វិធីបង់ប្រាក់៖ កក់ប្រាក់ ១ បង់ ១

រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើង។


ការជួលរយៈពេលវែង/ខ្លី សូមស្វាគមន៍ក្នុងការធ្វើការណាត់ជួប

លេខទំនាក់ទំនង៖ +855 (0) 66 400 666 

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)