ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > M Residence: អាផាតមិនដ៏ប្រណីតនៅBKK1 ជាមួយនឹងតម្លៃដ៏ពិសេស

M Residence: អាផាតមិនដ៏ប្រណីតនៅBKK1 ជាមួយនឹងតម្លៃដ៏ពិសេស

2022-12-05
923
0
សង្ខេប:ហេតុអ្វីបានជាគួរជ្រើសរើសស្នាក់នៅក្នុង លំនៅឋាន អឹម?

លំនៅឋាន អឹម (M Residence) គឹជាគម្រោងអាផាតមិនថ្មីស្រឡាងដែលទើបតែបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។ គម្រោងត្រូវបានបង្កើតឡើងក្នុងរូបរាងដ៏ប្រណិត ជាអគារដ៏ល្អបំផុតមួយក្នុងទស្សវត្សរ៍ក្នុងរាជធានីភ្នំពេញ បឹងកេងកង១។ ស្ថិតនៅចំកណ្តាលរាជធានីនៃប្រទេសកម្ពុជា សហគមន៍របស់លំនៅឋាន អឹមនាំមកនូវការរស់នៅបែបទំនើប ជាមួយទីតាំងដ៏ពិសេស។ 


ការរស់នៅបែបទំនើបគឺកាន់តែប្រសើរ នៅពេលដែលកន្លែងដែលអ្នកកំពុងស្នាក់នៅ ស្ថិតនៅក្នុងទីតាំងសំខាន់។ ជាក់ស្ដែង តំបន់បឹងកេងកង១ ជាតំបន់មួយ ដែលមានឈ្មោះល្បីល្បាញទាំងប្រជាជនក្នុងស្រុក និងជនបរទេស។ សម្រាប់គម្រោងលំនៅឋាន អឹម ក៏បានឈរជើងយ៉ាងរឹងមាំនៅក្នុងតំបន់ពិសេសខាងលើនេះ។ គ្រប់កន្លែងសំខាន់ៗ មិនថាកន្លែងប្រវត្តិសាស្រ្ត ឬ កម្សាន្តនោះទេ គឺធ្វើដំណើរត្រឹមតែប៉ុន្មាននាទី អ្នកនឹងទៅដល់គោលដៅ។  

ប្រសិនបើអ្នកត្រូវការស្វែងរកទិញទំនិញ ឬម្ហូបអាហារប្រចាំថ្ងៃ ចេញពីអគារលំនៅឋាន អឹម ចំណាយពេលត្រឹម ៧ នាទី អ្នកនឹងទៅដល់ផ្សារទំនើប អ៊ីអន ម៉លភ្នំពេញ ឬ ផ្សារទំនើប ឡាក់គី។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញ គម្រោងក៏មានជាហាងកាហ្វេ ភោជនីយដ្ឋានចម្រុះជាតិសាសន៍ ហាងលក់សម្លៀកបំពាក់ មីនីម៉ាត និងកន្លែងបរិក្ខារផ្សេងផងដែរ តាមដងផ្លូវ។  


អមជាមួយក្បូរក្បាច់រចនាយ៉ាងប្រណីតរបស់អគារ អគារមានបំពាក់នៅអាងហែលទឹកលើអាកាស ដោយព័ទ្ធជុំវិញកន្លែងហាលថ្ងៃ  អាចហែលលេងកម្សាន្តមើលទេសភាពបានរហូតដល់ទៅ ៣៦០ ដឺក្រេ ចំណែកឯកន្លែងហាត់ប្រាណក្នុងអគារវិញ មានឧបករណ៍ហាត់ប្រាណជាច្រើនប្រភេទ ដែលធ្វើឲ្យអ្នកនៅតែអាចរក្សាទម្លាប់ល្អក្នុងការថែរក្សាសុខភាព។ ក្រៅពីនេះ គម្រោងក៏មានទីតាំងបរិក្ខារជាច្រើនកន្លែងដូចជា ស្កាយបារ កន្លែងស្ប៉ា ភោជនីយដ្ឋាន កន្លែងអង្គុយរង់ចាំយ៉ាងមានផាសុកភាពនៅជាន់ផ្ទាល់ដី ចំណតឡានម៉ូតូធំទូលាយ។ល។ 

អគារលំនៅឋាន អឹម មានកម្ពស់រហូតដល់ទៅ ៣៦ ជាន់ និងប្រភេទយូនីតចំនួន ៣ ប្រភេទ ទំហំចាប់ពី ៣៥-៨០ ម៉ែត្រការ៉េ ជាមួយការរចនាប្រកបទៅដោយផាសុកភាព ខ្យល់អាកាសស្រស់ថ្លា ដែលផ្ដល់ឲ្យម្ចាស់បន្ទប់នូវការស្នាក់នៅបែបប្រណីត ស៊ីវិល័យ ភ្ជាប់ជាមួយសេវាកម្ម តាមស្ដង់ដាអន្តរជាតិ។ អ្វីដែលពិសេសជាងនេះទៀត អ្នកក៏អាចរស់នៅជាមួយសត្វចិញ្ចឹមរបស់អ្នកបានយ៉ាងរីករាយ ដោយមិនមានសម្ពាធអ្វីនោះឡើយ។ 

ប្រភេទបន្ទប់

ប្រភេទយូនីត៖ បន្ទប់ស្ទូឌីយ៉ូ បន្ទប់ទឹក ១ យ៉រ ១
ទំហំ៖ ៣៥-៤៥ ម៉ែត្រការ៉េ
តម្លៃជួល៖ ៤៥០-៥៥០ ដុល្លារ/ខែ
ការទូទាត់៖ កក់ប្រាក់ ១ បង់មុន ១ ខែ
រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើងទៅ 


ប្រភេទយូនីត៖ បន្ទប់គេង១ បន្ទប់ទឹក ១ យ៉រ ១
ទំហំ៖ ៥៦ ម៉ែត្រការ៉េ
តម្លៃជួល៖ ៨៥០ ដុល្លារ/ខែ
ការទូទាត់៖ កក់ប្រាក់ ១ បង់មុន ១ ខែ
រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើងទៅ  

ប្រភេទយូនីត៖ ស្ទូឌីយ៉ូ បន្ទប់ទឹក ១ យ៉រ ១
ទំហំ៖ ៨០ ម៉ែត្រការ៉េ
តម្លៃជួល៖ ១,០០០ ដុល្លារ/ខែ
ការទូទាត់៖ កក់ប្រាក់ ១ បង់មុន ១ ខែ
រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើងទៅ 

ការជួលរយៈពេលវែង/ខ្លី សូមស្វាគមន៍ក្នុងការធ្វើការណាត់ជួប

លេខទំនាក់ទំនង៖ +855 (0) 66 400 666 



  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)