ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > R&F City Apartment៖ សហគមន៍លំនៅដ្ឋានដ៏អស្ចារ្យ ជាមួយនឹងតម្លៃជួលសមរម្យ

R&F City Apartment៖ សហគមន៍លំនៅដ្ឋានដ៏អស្ចារ្យ ជាមួយនឹងតម្លៃជួលសមរម្យ

2022-12-09
978
0
សង្ខេប:អាផាតមេន R&F City គឺជាយូនីតអាផាតមេនថ្មីមួយ ដែលមានបំពាក់នូវគ្រឿងបរិក្ខារយ៉ាងពេញលេញ កន្លែងបរិក្ខារដែលធ្វើអោយការរស់នៅប្រចាំថ្ងៃរបស់អ្នកពោរពេញដោយការចងចាំដ៏ល្អ។

គម្រោង R&F City ជាគម្រោងខុនដូដែលបានសាងសង់ឡើងនៅក្នងសហគមន៍លំនៅឋានយ៉ាងប្រណីត ការរស់នៅក្នុងលំដាប់អភិជន និងបានបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២១។ R&F City Apartment ទទួលបាននាមជា សហគមន៍លំនៅឋានដែលមានសួនច្បារធំជាងគេនៅរាជធានីភ្នំពេញ ។  

បណ្ដុំអគារអាផាតមេន R&F City បានរំលេចខ្លួននៅលើមហាវិថីដ៏សំខាន់ពីរខ្សែគឺ មហាវិថី សម្ដេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថី ព្រះមុនីវង្ស និងស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពល ព័ទ្ធទៅដោយគម្រោងអគារពាណិជ្ជកម្ម គម្រោងលំនៅឋានធំៗដូចជា បុរីជាដើម។ ជាការពិត ប្រសិនបើអ្នកត្រូវការដើរផ្សារទិញឥវ៉ាន់ ម្ហូបអាហារ ឬដើរកម្សាន្តនៅផ្សារទំនើប សូមកុំបារម្ភ ត្រឹមតែ ៥ នាទីអ្នកអាចទៅដល់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចំណែកឯគម្រោងផ្សារទំនើបខ្នាតយក្ស អ៊ីអន៣ ក៏កំពុងតែដំណើរការសាងសង់ជារៀងរាល់ថ្ងៃផងដែរ។ នៅជុំវិញគម្រោង ក៏មានជាផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន កន្លែងលក់ឥវ៉ាន់បោះដុំ លក់រាយ តូចធំ ហាងកាហ្វេ មីនីម៉ាត។ល។ ដោយជម្រុញឲ្យការរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែមានងាយស្រួល។ 

សហគមន៍លំនៅឋានមួយនេះ បានសាងសង់ឡើងជាមួយអគារដល់ទៅ ១១ អគារនៅលើផ្ទៃដីជាង ៥៦០,០០០ ម៉ែត្រការ៉េ អមជាមួយកន្លែងបរិក្ខារទំនើបនិងធំៗជាច្រើនកន្លែង រួមមានទាំង ទីលានលេងបាល់ទះ បាល់បោះ វាយសី កន្លែងវាយតេននីស កន្លែងក្មេងលេងយ៉ាងធំទូលាយ បន្ទប់ហាត់ប្រាណ បន្ទប់ហាត់យូហ្គា អាងហែលទឹក និង សួនច្បារទំហំប្រមាណជាង ៣០,០០០ ម៉ែត្រការ៉េ។

គម្រោងនេះត្រូវបានរចនាឡើងតាមបែបទំនើប ដែលបង្កើតបានជាគេហដ្ឋានទំនើបសមរម្យសម្រាប់ការរស់នៅសតវត្សរ៍ទី ២១។ ។បន្ទប់យូនីតនៅអាផាតមេន R&F City មានជម្រើសយូនីតចំនួន ៣ ប្រភេទ ចាប់ពីបន្ទប់គេង ១ ទៅដល់បន្ទប់គេង ៣ ជាមួយទំហំ ៥៤-១៣០ ម៉ែត្រការ៉េ។ នៅក្នុងបន្ទប់នីមួយៗ សុទ្ធតែមានបន្ទប់ទទួលភ្ញៀវធំទូលាយ អាចមើលទេសភាពពីខាងក្នុង ទៅដល់យ៉រខាងក្រៅ បន្ទប់គេងក៏មានផាសុកភាព អមជាមួយកន្លែងអានសៀវភៅ ឬញ៉ាំកាហ្វេជាមួយភាពស្ងប់ស្ងាត់។ បើក្រឡេកទៅមើល ផ្ទះបាយវិញ មានទំហំសមល្មម លោកអ្នកអាចចម្អិនម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់នៅផ្ទះបានដោយខ្លួនឯង។ អ្វីដែលពិសេសទៅទៀតនោះ បន្ទប់មានបំពាក់គ្រឿងបរិក្ខារ និងគ្រឿងសង្ហារឹមទំនើបយ៉ាងពេញលេញ ដោយអ្នកជួលគ្រាន់តែអូសវ៉ាលីខោអាវចូលនៅបានភ្លាមៗតែម្ដង។ 

ប្រភេទយូនីត

 

ប្រភេទយូនីត៖ បន្ទប់គេង១ បន្ទប់ទឹក ១ យ៉រ ១
ទំហំ៖ ៥៥ ម៉ែត្រការ៉េ
តម្លៃជួល៖ ៤៥០-៥០០ ដុល្លារ/ខែ
ការទូទាត់៖ កក់ប្រាក់ ១ បង់មុន ១ ខែ
រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើងទៅ 

ប្រភេទយូនីត៖ បន្ទប់គេង ២ បន្ទប់ទឹក ២ យ៉រ ១ 

ទំហំ៖ ៧៧ ម៉ែត្រការ៉េ 

តម្លៃជួល៖ ៦៥០-៧០០ ដុល្លារ/ខែ

ការទូទាត់៖ កក់ប្រាក់ ១ បង់មុន ១ ខែ

រយៈពេលជួល៖ ចាប់ពី ៩០ ថ្ងៃឡើងទៅ  

ការជួលរយៈពេលវែង/ខ្លី សូមស្វាគមន៍ក្នុងការធ្វើការណាត់ជួប

លេខទំនាក់ទំនង៖ +855 (0) 66 400 666 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)