រដ្ឋបាលខេត្តពោធិ៍សាត់ កំពុងសិក្សាលើគម្រោងស្ថានីយផលិតថាមពលចំនួន ២ បន្ថែមទៀត រួមមានវារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់ អានុភាព ៨០ មេហ្កាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្កាវ៉ាត់ នៅស្រុកក្រគរ ដែលអាចចែកចាយការផ្គត់ផ្គង់អគ្គិសនីទៅបណ្តាញទូទាំងប្រទេស។
នេះបើយោងតាមប្រសាសន៍ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី ២០ ឧសភា ២០២០កន្លងទៅ។
លោកបានមានប្រសាសន៍ថា៖ «នៅខេត្តពោធិ៍សាត់របស់យើងកន្លងមកនេះ យើងមានការផលិតវារីអគ្គិសនីនៅអូរសោម គឺវារីអគ្គិសនីអាតៃ គឺ ១២០ មេហ្កាវ៉ាត់អានុភាពរបស់វា។ ប៉ុន្តែ ឥឡូវយើងមានគម្រោងស្ថាបនាមួយទៀត នៅស្ទឹងពោធិ៍សាត់ អានុភាព ៨០ មេហ្កាវ៉ាត់ និងមួយទៀតប្រើថាមពលពន្លឺព្រះអាទិត្យ គឺ៦០មេហ្កាវ៉ាត់ នៅស្រុកក្រគរ។»
លោកបានបន្ថែមថា ចំពោះគម្រោងទាំងពីនេះ ក្រុមការងារកំពុងតែសិក្សា និងរៀបចំទៅលើការងារនេះ។ ក្រោយពីស្ថាបនាហើយ គម្រោងទាំងពីនេះ មិនត្រឹមតែអាចផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមផ្គត់ផ្គង់ដល់បណ្តាញជាតិសម្រាប់ចែកចាយ ដើម្បីប្រើប្រាស់ទូទាំងប្រទេសថែមទៀតផង ។
គួរបញ្ជាក់ផងដែរថា រោងចក្រវារីអគ្គិសនីដែលគ្រោងនឹងសាងសង់នៅក្នុងស្ទឹងពោធិ៍សាត់នេះ មានអានុភាព ៨០ មេហ្គាវ៉ាត់ នឹងប្រើរយៈពេលសាងសង់ក្នុងចន្លោះ ៣ ទៅ៤ឆ្នាំ ក្រោមតម្លៃវិនិយោគប្រមាណ ១៦០ លានដុល្លារ។
ចំណែកឯ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្រុកក្រគរ មានអានុភាព ៦០ មេហ្គាវ៉ាត់ ត្រូវបានរដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុន Schnei Tec Co., Ltd សាងសង់កាលពីខែ មេសា ឆ្នាំ ២០១៩ កន្លងទៅ៕(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)