ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅផ្សេងៗត្រូវត្រៀមខ្លួនបែបណាក្រោយចប់វិបត្តិ?

ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅផ្សេងៗត្រូវត្រៀមខ្លួនបែបណាក្រោយចប់វិបត្តិ?

2020-05-25
681
0
សង្ខេប:ក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុង ប្រទេសឆក់យកឱកាសនេះ ដើម្បីកែលម្អគុណភាពក្នុងកន្លែងរបស់ខ្លួនឱ្យបានប្រសើរ។

/public/uploads/us/image/20200525/1590372500242295.jpg

ស្របពេលដែលក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំឱ្យស្ថានភាព ថយចុះនៃការរីករាលដាលជាសកលនៃវិបត្តិកូវីដ-១៩ ថ្មីៗនេះក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុង ប្រទេសឆក់យកឱកាសនេះ ដើម្បីកែលម្អគុណភាពក្នុងកន្លែងរបស់ខ្លួនឱ្យបានប្រសើរ ហើយក៏ដើម្បីខ្លួនឯងក្រោយចប់វិបត្តិកូវីដ-១៩ នៅពេលខាងមុខនេះ ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បាននិយាយថា ៖ «ក្រសួងសូម អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈ សម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើក ទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើ ប្រតិបត្តិការអាជីវកម្មចាប់ពី ១០ ឆ្នាំឡើងទៅ» ។‍

កាលពីថ្មីៗកន្លងមកនេះ ក្រសួងតែងតែណែនាំដល់ម្ចាស់កន្លែងអាជីវកម្មទេសចរណ៍ នានា ដើម្បីត្រៀមរៀបចំផែនការសង្គ្រោះវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ ឡើងវិញ ។ ក្រសួងបានបញ្ជាក់នូវមូលដ្ឋានអាជីវកម្មទេសចរណ៍ខ្លះៗដែលពាក់ព័ន្ធដូចជា ៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការីទេសចរណ៍/ភ្នាក់ងារទេសចរណ៍, មណ្ឌលកម្សាន្តមនុស្សពេញវ័យ, រមណីយដ្ឋាន, ម៉ាស្សា/ស្ប៉ា, ដឹកជញ្ជូនទេសចរណ៍, កីឡាទេសចរណ៍, ផ្សេងៗ ។

ក្នុងសេចក្តីប្រកាសបានបន្ថែមទៀតថា ៖ «ក្រសួងមានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកលនេះ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow» ។ ក្រសួងបានបន្តថា ក្នុងបរិបទនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិ ដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្ម ស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ) ។

វិបត្តិកូវីដ-១៩ នេះ មានរយៈពេលអូសបន្លាយជាច្រើនខែមកហើយ ដោយវិបត្តិនេះ ត្រូវបានកាត់បន្ថយភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកក្នុងការចូលមកទស្សនាក្នុង ប្រទេសកម្ពុជា ហើយវិបត្តិនេះមានជាសកល ៕(ព័ត៌មាននេះមានប្រភពមកពីKohSantepheap.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)