ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ស្រុកចំនួន៤ក្នុងខេត្តកណ្ដាលត្រូវបានកំណត់ជាតំបន់ប៉ូលសេដ្ឋកិច្ច

ស្រុកចំនួន៤ក្នុងខេត្តកណ្ដាលត្រូវបានកំណត់ជាតំបន់ប៉ូលសេដ្ឋកិច្ច

2020-02-19
88
0
សង្ខេប:ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) ខេត្តកណ្ដាល មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានកំណត់យកស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច។

/public/uploads/us/image/20200219/1582078712422326.gif

ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) ខេត្តកណ្ដាល មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានកំណត់យកស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់កំណត់តំបន់ប៉ូលសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម មន្ត្រីគម្រោងអេម (AIMS) មកពីមន្ទីរពាណិជ្ជកម្ម មន្ត្រីគម្រោង អាស្ប៉ាយ(Aspire) មកពីមន្ទីរកសិកម្ម និងមន្ត្រីគម្រោងសម្បត្តិ (SAAMBAT)។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល  បានឲ្យដឹងថាទៀតថា ការកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល មានស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកពញាឮ ហើយគម្រោងនេះគឺផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជាសំខាន់ ដោយកែប្រែពីផ្លូវកម្ទេចថ្ម ផ្លូវដីស ផ្លូវក្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូDBST។ ក្នុងនោះស្រុកខ្សាច់កណ្ដាល ទទួលបាន១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ ស្រុកមុខកំពូល ទទួលបាន០២គម្រោង ស្មើ១៥.២០គីឡូម៉ែត្រ ស្រុកស្អាង ទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ និងស្រុកពញាឮ ទទួលបាន៦គម្រោង ស្មើ៣០.៦៥គីឡូម៉ែត្រ។

ក្នុងកិច្ចប្រជុំ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានប្រសាសន៍ថា គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះវាបានសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅកាន់ទីផ្សារ និងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

លោកអភិបាលរងខេត្ត បានស្នើដល់ក្រុមការងារ ត្រូវធ្វើការសិក្សាគម្រោងឱ្យបានល្អ ហើយត្រូវគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តទៅលើគម្រោងណាដែលមានអាទិភាព និងមានផ្លូវវែងមុន ព្រោះថា ផ្លូវនេះមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ប្រើប្រាស់នោះទេ តែសម្រាប់ប្រជាពលរដ្ឋដែលមកពីស្រុកផ្សេង និងខេត្តផ្សេងផងដែរ៕(ព័ត៍មាននេះមានប្រភពមកពីKampucheaThmey.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)