ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > តំបន់ជាយក្រុងថ្មីស្រឡាងមួយ ត្រូវបានលោក ប៉ា សុជាតិវង្ស ថាហាក់មានសន្ទុះខ្លាំងលើវិស័យសំណង់

តំបន់ជាយក្រុងថ្មីស្រឡាងមួយ ត្រូវបានលោក ប៉ា សុជាតិវង្ស ថាហាក់មានសន្ទុះខ្លាំងលើវិស័យសំណង់

2019-12-21
373
0
សង្ខេប:បច្ចុប្បន្នមានមានតំបន់ជាយក្រុងមួយចំនួនធំត្រូវបាន វិនិយោគិនធ្វើការអភិវឌ្ឍជាលំដាប់ ហើយមួយចំនួនក៏ទើបតែចាប់ផ្ដើមកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនតែប៉ុណ្ណោះ។

/public/uploads/us/image/20191221/1576892932526819.jpg

បច្ចុប្បន្នមានមានតំបន់ជាយក្រុងមួយចំនួនធំត្រូវបាន វិនិយោគិនធ្វើការអភិវឌ្ឍជាលំដាប់ ហើយមួយចំនួនក៏ទើបតែចាប់ផ្ដើមកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនតែប៉ុណ្ណោះ ហើយកាលពីថ្ងៃទី ១៩ ធ្នូ ២០១៩ នេះ នៅក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ខណ្ឌមួយនៅជាយក្រុងកំពុងមានការរីកចំរើនខ្លាំងខាងវិស័យសំណង់ និងឧស្សាហកម្មជាដើម។

ដោយក្នុងឱកាសនោះលោកបានលើកឡើង ពីខណ្ឌស្ថិតនៅតាមជាយក្រុងមួយគឺខណ្ឌកំបូល ដែលទើបបំបែកចេញពីខណ្ឌពោធិ៍សែនជ័យថ្មីៗនេះ។

លោកបានបញ្ជាក់ថា ខណ្ឌមួយនេះកំពុងមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ  នេះពិសេសលើវិស័យសំណង់ ពាណិជ្ជកម្ម និងឧស្សាហកម្ម។

បន្ថែមពីនេះលោក បានមានប្រសាសន៍ថា ទន្ទឹមនឹងការរីកចំរើនទាំងអស់នេះ វាក៏បានលេចចេញនូវបញ្ហាប្រឈម ជាច្រើនផងដែរ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនានា  និងផ្នែកបរិស្ថាន ជាដើម ដែលតម្រូវឲ្យមានការបង្កើនការផ្តល់សេវា អប់រំសុខាភិបាល បន្ថែមទៀត។

គួរកត់សម្គាល់ផងដែរថា ខណ្ឌកំបូល កកើតនូវហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង ហើយមានការតភ្ជាប់រវាងផ្លូវជាតិលេខ៤ ផ្លូវទំនប់កប់ស្រូវ និងផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ។មិនតែប៉ុណ្ណោះ ការវិនិយោគពីសំណាក់ធុរកិច្ចជនអន្តរជាតិនិងជាតិក៏មានច្រើនក្រាស់ក្រែលដែរ ឯកំណើននៃវិស័យអចលនទ្រព្យវិញគឺមានសន្ទុះយ៉ាងល្អប្រសើរ ដែលជំរុញឱ្យមានការកើនឡើងតម្លៃដីធ្លីជាបន្តបន្ទាប់ ហើយគម្រោងអភិវឌ្ឍលំនៅឋានក៏មានស្ទើរគ្រប់ប្រភេទ និងគ្រប់តម្រូវការរបស់ប្រជាជន។

បើអ្នកវិនិយោគចាប់អារម្មណ៍ ការបោះទុនវិនិយោគនៅតាមជាយក្រុងគួរចាប់អារម្មណ៍លើតំបន់នេះ ព្រោះមួយរយៈចុងក្រោយនេះពិតជាមានការរីកដុះដាលយ៉ាងល្អប្រសើរ មួយវិញទៀតវាក៏ជាតំបន់មួយដ៏សាកសមសម្រាប់អ្នកដែលមានជីវភាពមធ្យមធ្វើការវិនិយោគផងដែរ ជាពិសេសគឺវិស័យអចលនទ្រព្យ។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)