ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គម្រោងស្ពានផ្លូវក្រោមទន្លេនិងកោះថ្មី១ ដែលមានទុនវិនិយោគរាប់ពាន់លាន$នឹងលេចរូបរាងនៅពេលខាងមុខ

គម្រោងស្ពានផ្លូវក្រោមទន្លេនិងកោះថ្មី១ ដែលមានទុនវិនិយោគរាប់ពាន់លាន$នឹងលេចរូបរាងនៅពេលខាងមុខ

2019-12-30
508
0
សង្ខេប:យើងសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាកំពុងមានសន្ទុះខ្លាំងលើការអភិវឌ្ឍន៍

/public/uploads/us/image/20191230/1577670024450978.jpg

យើងសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាកំពុងមានសន្ទុះខ្លាំងលើការអភិវឌ្ឍន៍ ជាពិសេសទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលក្នុងនោះមាននូវគម្រោងធំៗជាច្រើនដែលកំពុងស្ថិតនៅក្នុងការសិក្សា ក៏ដូចជាកំពុងដំណើរការស្ថាបនាជាដើម។ ដើម្បីស្ថាបនាដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ព្រលានយន្ដហោះ និងការអភិវឌ្ឍនូវកោះថ្មីជាដើម ។ គម្រោងទាំងអស់នេះគឺដើម្បីឆ្លើយត ទៅនឹងភាពស៊ីវិល័យក្នុងការរស់នៅរបស់ប្រជាជននាយុគ្គសម័យថ្មីផងដែរ។

ជាមួយគ្នានេះដែរកាលពីពេលកន្លងទៅ ក៏លេចឮអំពីគម្រោងសាងសង់ស្ពាន និងផ្លូវក្រោមទន្លេ ឆ្ពោះពីទីក្រុងកោះពេជ្រទៅកាន់កោះថ្មីមួយទៀតដែលមានឈ្មោះថាកោះនរាហ៍ ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ។

លោកទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាលទ្ឋភាពសាងសង់ស្ពាន និងផ្លូវក្រោមទន្លេ ឆ្ពោះពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងកោះនរាហ៍ ដែលកំពុងចាក់ដី និងថ្មបំពេញលើទីតាំងដែលជាកោះចាស់ ហើយត្រូវបាក់ស្រុតដោយសារទឹកជំនន់ទន្លេមេគង្គ។

ដោយការសិក្សានេះ ស្ថិតក្រោមជម្រើសពីរគឺ ទី១ សាងសង់ស្ពានយោងដោយខ្សែឬកាប ដែលមានគន្លងរថយន្តអាចបើកបរពីរទៅមកបាន ដែលមានប្រវែងប្រមាណ១០០០ម៉ែត្រ និងគ្រោងចំណាយទឹកប្រាក់ពី៦០ ទៅ៧០លានដុល្លារអាមេរិក និងជម្រើសទី២ គឺសាងសង់ផ្លូវក្រោមទន្លេ ដែលមានប្រវែងនិងទំហំផ្លូវដូចគ្នា ប៉ុន្តែការចំណាយអាចប្រើប្រាស់ថវិកា រហូតដល់២០០លានដុល្លារអាមេរិកឯណោះ។

ចំពោះកោះដែលកំពុងធ្វើការអភិវឌ្ឍន៍នេះវិញគឺមានផ្ទៃដីប្រមាណ ១០០ ហិចតា ដែលមានប្រវែងបណ្ដោយ ៣.៥ គីឡូម៉ែត្រ និងមានការចាក់ដីអបដងទន្លេមេគង្គក្រោមប្រវែង ៣០០ ម៉ែត្រផងដែរ។ ហើយកោះថ្មីមួយនេះត្រូវបានគេរំពឹងទុកថា នឹងត្រូវរៀបចំ ដូចទៅនឹងទីក្រុងកោះពេជ្រសព្វថ្ងៃនេះអ៊ីចឹង។

សម្រាប់ទឹកប្រាក់ដែលត្រូវចំណាយទៅលើគម្រោងនេះគឺមាន រហូតទៅដល់២០០០លានដុល្លារអាមេរិក ដែលត្រូវចំណាយទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងកោះនរាហ៍នេះ ដោយរួមបញ្ចូលជាមួយនឹងស្ពានឬផ្លូវក្រោមទន្លេដែលកំពុងសិក្សាផងដែរ។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)