ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ចិននឹងមានសកម្មភាពឡើងវិញ ស្របពេលអ្នកជំនាញពោលថា នឹងត្រលប់មកជាមួយការវិនិយោគកាន់តែខ្លាំងបន្ថែមទៀត

ចិននឹងមានសកម្មភាពឡើងវិញ ស្របពេលអ្នកជំនាញពោលថា នឹងត្រលប់មកជាមួយការវិនិយោគកាន់តែខ្លាំងបន្ថែមទៀត

2019-12-14
424
0
សង្ខេប:តម្លៃដីធ្លី ក៏ដូចជាការទិញលក់នៅតាមបណ្ដាខេត្តជាយដែនដែលមានជនជាតិចិនច្រើនដាក់ទុនវិនិយោគ ត្រូវរងគ្រោះជាដំណំ ក្រោយជនជាតិចិនមួយចំនួនចាកចេញនាខែសីហាកន្លងមក។

/public/uploads/us/image/20191214/1576288076964538.jpg

តម្លៃដីធ្លី ក៏ដូចជាការទិញលក់នៅតាមបណ្ដាខេត្តជាយដែនដែលមានជនជាតិចិនច្រើនដាក់ទុនវិនិយោគ ត្រូវរងគ្រោះជាដំណំ ក្រោយជនជាតិចិនមួយចំនួនចាកចេញនាខែសីហាកន្លងមក។ក៏ប៉ុន្ដែជនជាតិចិនដែលចាកចេញពីស្រុកខ្មែរភាគច្រើនជាចិនលេងល្បែងតែប៉ុណ្ណោះ តែចំណូលជនជាតិចិនថ្មីៗវគ្គក្រោយនេះសុទ្ធសឹងជាចិនវិនិយោគម្ដង។

បើនិយាយពីផលប៉ះពាល់ប្រាកដជាមាន ជាពិសេសអ្នកដែលមានអគារជួលច្រើនឬកំពុងសាងសង់ ដែលត្រូវវ័ណ្ឌកជាប់បំណុលធនាគារ។តែបើគិតតែអវិជ្ជមានពេកគឺមិនកើត ដោយហេតុថា ក្រោយលុបបំបាត់អាជីវកម្មអនឡាញ ខេត្តក្រុងទាំងអស់ ហាក់ចាប់បានអ្នកវិនិយោគថ្មីៗ ជាពិសេសរាជរដ្ឋាភិបាល ចាប់ផ្ដើមយកចិត្តទុកដាក់ ស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដែលជាសញ្ញាណមួយពិសេសដល់អ្នកវិនិយោគ ចាប់ផ្ដើមរកឱកាសវិនិយោគទុន ហើយរាជរដ្ឋាភិបាលទៀតសោត ក៏ខិតខំផ្សព្វផ្សាយ ដើម្បីកៀងគរវិនិយោគិនចិន ដែលរកស៊ីច្បាស់លាស់ត្រលប់មកវិញ។

បើតាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលោកច្រឹក សុខនីម បានបញ្ជាក់យ៉ាងច្បាស់ថាការចាកចេញរបស់ជនជាតិចិន ក្នុងរយៈពេលកន្លងមកនេះ មិនប៉ះពាល់ដល់ការទិញ លក់អចលនទ្រព្យនោះទេ ហើយស្របពេលជាមួយគ្នានេះក៏មានជនជាតិចិនខ្លះចូលមកស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលនៅតែមានផលវិជ្ជមានចំពោះវិស័យដីធ្លី មិនថានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតនោះទេ សន្ទស្សន៍នៃតម្លៃគឺនៅតែមានកំណើនជានិច្ច ដែលវាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយបង្ហាញនៅឡើយនោះទេ។

ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ចំពោះតម្លៃដីធ្លី គឺកំពុងតែមានកំណើនជាបន្តបន្ទាប់ ដែលក្នុងនោះរាប់ទាំងដីនៅក្នុងតំបន់ក្រុង ក៏ដូចជានៅជាយក្រុង ហើយនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួន ក៏កំពុងកើនឡើងយ៉ាងគំហុកផងដែរ ដូចជា ខេត្តព្រះសីហនុ កំពត កោះកុង បាត់ដំបង និងក្រុងប៉ោយប៉ែត។

ជាក់ស្ដែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឱ្យតំបន់ជាយដែនមួយចំនួន មានសន្ទុះអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។ ដើម្បីក្រុងព្រះសីហនុ ប្រែក្លាយជាទីក្រុងទំនើប មានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។(ព័ត៍មាននេះមានប្រភពមកពីBusiness.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)