ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ស្របពេលខុនដូ កំពុងមានទីផ្សារ អ្នកចង់ទិញខុនដូក្នុងឆ្នាំថ្មី គួរដឹងចំណុចទាំងនេះ

ស្របពេលខុនដូ កំពុងមានទីផ្សារ អ្នកចង់ទិញខុនដូក្នុងឆ្នាំថ្មី គួរដឹងចំណុចទាំងនេះ

2019-12-28
605
0
សង្ខេប:សំណង់ថ្មីៗ បានលេចរូបរាងឡើង ស្របពេលដែល ការវិវត្តនៃវិស័យអចលនទ្រព្យរីកចម្រើនឥតឈប់ឥតឈរ ហើយក៏បានទាក់ទាញវិនិយោគិនថ្មីៗទាំងក្នុងនិងក្រៅស្រុកជាហូរហែផងដែរ

/public/uploads/us/image/20191228/1577497256391222.jpg

សំណង់ថ្មីៗ បានលេចរូបរាងឡើង ស្របពេលដែល  ការវិវត្តនៃវិស័យអចលនទ្រព្យរីកចម្រើនឥតឈប់ឥតឈរ ហើយក៏បានទាក់ទាញវិនិយោគិនថ្មីៗទាំងក្នុងនិងក្រៅស្រុកជាហូរហែផងដែរ ទើបមួយរយៈនេះ គេសង្កេតឃើញអចលនវត្ថុថ្មីៗបានសម្រុកចូល ដើម្បីបំពេញតម្រូវការមនុស្សនិងដើរឱ្យទាន់ទីផ្សារ។

ជាក់ស្ដែងខុនដូ ដែលជាអចលនវត្ថុកំពុងវាយលុកទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់មានការរីកចម្រើនខ្លាំង ពីព្រោះបានពង្រីកខ្លួនបានឆាប់រហ័ស ព្រមទាំងមានសក្ដានុពលខ្លាំងទាំងពេលបច្ចុប្បន្ននិងអនាគត។

ស្របពេល ប្រជាជនកម្ពុជាចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិត និងស្វែងយល់ច្បាស់ពីគុណសម្បត្តិនៃខុនដូ ជាពិសេសគឺបញ្ហាកកស្ទះ ដែលជម្រុញឱ្យខុនដូក្លាយទៅជាលំនៅឋានដ៏សំខាន់ ដែលមានទីតាំងនៅកណ្ដាលក្រុង ងាយស្រួលចេញចូល ហើយតម្លៃអាចទទួលយកបាន បើធៀបទៅនឹងតម្លៃផ្ទះទូទៅ។ខុនដូ ក៏ជាអចលនវត្ថុ ដែលងាយស្រួលក្នុងការជួលដែរ ពោលគឺអាចដាក់ជួលបានតម្លៃថ្លៃ ហើយលក់ចេញក៏មិនសូវខាតដែរ។

ក៏ប៉ុន្ដែទន្ទឹមនឹងគុណសម្បត្តិដ៏ច្រើន អ្នកទិញក៏ត្រូវគិតផងដែរទៅលើចំណុចមួយចំនួន ដើម្បីងាយស្រួលគេចហានិភ័យ និងជោគជ័យក្នុងការទិញបានដូចជា៖

ទីតាំង៖ ទិញខុនដូត្រូវរើសទីតាំងឱ្យបានសមស្របបំផុត គួរតែទិញខុនដូដែលមានទីតាំងកណ្ដាលក្រុង មានទីប្រជុំជន និងមានបរិយាកាសល្អគ្រប់គ្រាន់ ជាពិសេសគឺជាតំបន់ដែលសាកសមសម្រាប់ការរស់នៅ ពោរពេញដោយសុខសុវត្ថិភាព និងមានចរាចរណ៍ល្អផងដែរ។ជាក់ស្ដែងនៅភ្នំពេញ ខុនដូកណ្ដាលក្រុងគឺកំពុងត្រូវប៉ាន់ និងលក់ចេញបានឆាប់រហ័ស ហើយតំបន់ជាយក្រុងដែលមានប៉ូលសេដ្ឋកិច្ចពិសេស ក៏អាចជាគោលដៅបន្ទាប់ ដូចជាតំបន់៦០ម៉ែត្រជាដើម។

ប័ណ្ណកម្មសិទ្ធិ៖ ជាចំណុចសំខាន់ដែលអ្នកទិញគ្រប់រូបត្រូវតែដឹង ត្រូវតែស្វែងរកនិងបញ្ជាក់ឱ្យបានច្បាស់ពីវា ដើម្បីទទួលបានសុវត្ថិភាព ភាពច្បាស់លាស់ពេលលក់ចេញ ឬដាក់ជួលផ្សេងៗដោយគ្មានហានិភ័យ។ជាទូទៅ ខុនដូក៏មិនខុសពីផ្ទះទូទៅដែរ ត្រូវតែទទួលបានប្លង់ចំណែកកម្មសិទ្ធិឬហៅថាប្លង់រឹងពីម្ចាស់គម្រោង ដើម្បីដឹងពីព័ត៌មានច្បាស់ជុំវិញខុនដូ។ជាក់ស្ដែងខុនដូមួយចំនួននៅទីក្រុងភ្នំពេញ គឺបានជួលដីពីរដ្ឋមានរយៈពេល១០០ឆ្នាំជាដើម ដូច្នេះអ្នកទិញត្រវតែដឹងពីគម្រោងនីមួយៗឱ្យបានជាក់ច្បាស់ និងទាមទារឱ្យមានការសិក្សាពីវាឱ្យបានច្រើន។ដោយឡែក ឯកសារសំខាន់មួយចំនួនទៀតត្រូវដឹងដូចជា អាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម ប័ណ្ណបាតង់ពីក្រសួងហិរញវត្ថុ លិខិតអនុញ្ញាតពីក្រសួងដែនដីនគរូបនីយកម្ម និងមានការអនុញ្តបើកការដ្ឋានសាងសង់ជាដើម។

សិក្សាពីម្ចាស់គម្រោង៖ ទិញខុនដូ ត្រូវតែមើលពីប្រវត្តិម្ចាស់គម្រោងឱ្យបានត្រឹមត្រូវ អាចមើលពីបទពិសោធន៍ក្នុងការសាងសង់គម្រោងមុនៗ ដើម្បីដឹងច្បាស់ពីគុណភាពសំណង់ ច្បាប់ក្នុងការសាងសង់ដូចជា ខុនដូទទួលសិទ្ធសាងសង់ពីក្រសួងឬនៅ? មានច្បាប់អនុញ្ញាតក្នុងការសាងសង់ទេ? ហើយម្ចាស់គម្រោងមានប្រវត្តិល្អជាមួយអតិថិជន មិនជាប់ពាក់ព័ទ្ធនឹងបញ្ហានានាពីព្រោះខុនដូត្រូវការសុំសិទ្ធច្រើនយ៉ាង ជាពិសេសខុនដូដែលមានកម្ពស់ខ្ពស់ ត្រូវការអនុញ្ញាតពីក្រសួងបរិស្ថាន ដើម្បីបញ្ជាក់ថាសំណង់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ មានប្រព័ន្ធលូ ភ្លើង មិនប៉ះពាល់បរិស្ថានជាដើម៕(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)