ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > សក្ដានុពលអចលនទ្រព្យកំពុងស្ទុះឡើងខ្លាំងនៅខណ្ឌចំនួន២ទៀតបន្ទាប់ពីខណ្ឌសែនសុខ

សក្ដានុពលអចលនទ្រព្យកំពុងស្ទុះឡើងខ្លាំងនៅខណ្ឌចំនួន២ទៀតបន្ទាប់ពីខណ្ឌសែនសុខ

2019-11-26
411
0
សង្ខេប:បន្ទាប់ពីមានគម្រោងធំៗជាច្រើនឆ្ពោះទៅកាន់ខណ្ឌសែនសុខមកតម្លៃដីធ្លីនៅតំបន់មានការកើនឡើងជាលំដាប់ដែលជំរុញឱ្យមានចរន្ដទិញលក់ យ៉ាងសកម្មគួរឱ្យកត់សម្គាល់។

/public/uploads/us/image/20191126/1574731628465787.jpg

បន្ទាប់ពីមានគម្រោងធំៗជាច្រើនឆ្ពោះទៅកាន់ខណ្ឌសែនសុខមកតម្លៃដីធ្លីនៅតំបន់មានការកើនឡើងជាលំដាប់ដែលជំរុញឱ្យមានចរន្ដទិញលក់ យ៉ាងសកម្មគួរឱ្យកត់សម្គាល់។

ខណ្ឌសែនសុខនៅតែជាខណ្ឌដែលមានគម្រោងសាងសង់ប្រភេទផ្ទះ និង បុរីច្រើនជាងគេ ដែលគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ ២០១៩ នេះមាន ៤៥គម្រោងបុរីបានសាងសង់រួចរាល់ហើយ។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia។

ដោយសារតែខណ្ឌសែនសុខជាទីតាំងល្អ ស្ថិតនៅជិតក្រុង ដែលអាចងាយស្រួលក្នុងការសាងសង់គម្រោងធំៗ ហើយតម្លៃដីនៅទីនោះហក់ឡើងខ្លាំង ក្រុមហ៊ុនជំនាញអចលនទ្រព្យខាងលើបានព្យាករណ៍ថា ខណ្ឌដែលមានសក្ដានុពលបន្ទាប់សម្រាប់គម្រោងសាងសង់ផ្ទះនិងបុរីមាន២ គឺខណ្ឌពោធិ៍សែនជ័យនឹងមានគម្រោងសាងសង់ផ្ទះនិងបុរីថ្មីចំនួន១៥ បន្ទាប់មកគឺខណ្ឌដង្កោចំនួន១៣ គម្រោងនៅពេលអនាគត។

បច្ចុប្បន្ន ខណ្ឌពោធិ៍សែនជ័យកំពុងមានសក្តានុពល ជាពិសេសផ្លូវលេខ៥១ ជាផ្លូវក្រវាត់ក្រុងពីឧត្ដុង្គមកថ្នល់ទទឹង ធ្វើឲ្យតម្លៃដីនៅទីនោះចាប់ផ្ដើមកម្រើកខ្លាំង ខណៈដែលស្រុកអង្គស្នួលដែលនៅជាប់នឹងខ័ណ្ឌពោធិ៍សែនជ័យ ក៏ចាប់ផ្ដើមមានការពុះដីឡូតិ៍លក់បណ្ដើរៗ។

ចំណែក ខណ្ឌដង្កោកំពុងអភិវឌ្ឍន៍ខ្លាំង ស្ថិតនៅក្នុងតំបន់ផ្លូវ៦០ម៉ែត្រ មានគម្រោងផ្សារទំនើបខ្នាតយក្ស ៣ នៅទីនោះ មានដូចជា៖ ផ្សារទំនើបជីប ម៉ុង ផ្សារទំនើប ភី អេច អេកូម៉ល និង ផ្សារទំនើបអ៊ីអន៣។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទើបបានប្រកាសពីគម្រោងសាងសង់រោងចក្រចម្រោះទឹកកខ្វក់តម្លៃ ២៧លានដុល្លារ ជាគម្រោងលើកទី១មិនធ្លាប់មាននៅរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់នៅបឹងជើងឯកចុងឆ្នាំ២០២០។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)