ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ដើម្បីគុណភាពសំណង់នៅព្រះសីហនុ លោកគួច ចំរើន ចេញច្បាប់៤នេះឲ្យអនុវត្តន៍

ដើម្បីគុណភាពសំណង់នៅព្រះសីហនុ លោកគួច ចំរើន ចេញច្បាប់៤នេះឲ្យអនុវត្តន៍

2019-12-07
300
0
សង្ខេប:ក្នុងកិច្ចជំនួបលើកទី៣ នៃកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសុវត្ថិភាព គុណភាពសំណង់ក្នុងខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា រដ្ឋលេខាធិកាបានដាក់ចេញនូវបទដ្ឋានបច្ចេកទេសថ្មីចំនួន៤

/public/uploads/us/image/20191207/1575683402867471.jpg

ក្នុងកិច្ចជំនួបលើកទី៣ នៃកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសុវត្ថិភាព គុណភាពសំណង់ក្នុងខេត្តព្រះសីហនុ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា រដ្ឋលេខាធិកាបានដាក់ចេញនូវបទដ្ឋានបច្ចេកទេសថ្មីចំនួន៤ សម្រាប់ម្ចាស់ការដ្ឋានសំណង់យកទៅអនុវត្តន៍ ដែលមិនត្រឹមតែធ្វើ ឱ្យវិស័យសំណង់កាន់តែមានប្រសិទ្ធភាពនោះទេ ហើយក៏ជួយបង្កាហានិភ័យផ្សេងៗទៀត ដែលម្ចាស់សំណង់អគារគួរស្វែងយល់បន្ថែមផងដែរ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ ចំនួន ១៩៥ការដ្ឋាន ក្រោមអធិបតីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរខេត្តព្រះសីហនុ ក៍ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាពសំណង់ក្នុងខេត្តព្រះសីហនុ ដល់ម្ចាស់ការដ្ឋានទាំងអស់ ។ក្នុងនោះលោកក៏បានប្រកាសនូវ បទដ្ឋានបច្ចេកទេសចំនួន៤ដែលម្ចាស់ការដ្ឋានសំណង់ត្រូវតែអនុវត្ត ក្នុងរួមមាន៖

១.ការងារសិក្សាគំរោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគំរោងប្លង់ សំណង់ត្រូវមានអជ្ញាប័ណ្ណ។

២.ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្នានវិស្វករប្រចាំការ និងគ្នានកម្មករ ត្រូវបិទការដ្ឋានសំណង់ ។

៣.ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ ។

៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ជាបញ្ហាប្រឈម និងក៍មានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក, អគារស្រុតនៅអូរពីរ , បាក់ដងសន្ទូច និងបាក់សរសរធ្នឹមជាន់ទី៣ ជាដើម ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេស រឹតបន្តឹងអំពីសុវត្ថិភាព និងគុណភាពសំណង់នៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារសំណង់គ្មានគុណភាព នងសុវត្ថិភាព ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមគួច ចំរើន ក៍បានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន ដោយផ្អែកតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ការដ្ឋានណាមិនគោរពច្បាប់ បណ្តាលឱ្យកម្មករមាន របួស ឬស្លាប់ ត្រូវមានទោស ដូច្នេះម្ចាស់សំណង់ទាំងអស់ត្រូវបន្តផ្សព្វផ្សាយអំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋាននានាក្នុងខេត្តព្រះសីហនុឱ្យបានទូលំទូលាយ។

គួរំលឹកផងដែរថា  “ច្បាប់ស្តីពី សំណង់” បានធ្វើការអនុម័ត ទាំងស្រុងហើយ កាលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩កន្លងទៅនេះ ក្រោមការរៀបចំរបស់គណៈរដ្ឋមន្ត្រីដែលមានវត្តមានសម្ដេចហ៊ុនសែននិងនិងក្រសួងពាក់ព័ន្ធនានាចួលរួមផងដែរ។

ជឿជាក់ថាការដាក់ចេញនូវច្បាប់ស្ដីពីសំណង់និងការបន្ថែមបទដ្ឋានថ្មីៗ នឹងជំរុញឱ្យ វិស័យសំណង់ដែលកំពុងមានការពេញនិយមនេះ កាន់តែមានភាពរីកចម្រើនកាន់ឆាប់រហ័សនិងធានាបាននូវគុណភាពកាន់តែប្រើសើរឡើងជាក់ជាមិនខានឡើយ។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)