ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > តំបន់ភាគខាងត្បូងភ្នំពេញនឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចថ្មីនៃប្រទេស

តំបន់ភាគខាងត្បូងភ្នំពេញនឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចថ្មីនៃប្រទេស

2021-08-23
3330
0
សង្ខេប:យោងតាមរបាយការណ៍ព្យាកររបស់ CBRE Cambodia បានឱ្យដឹងថា តំបន់ភាគខាងត្បូងភ្នំពេញនឹងក្លាយទៅច្រករបៀងសេដ្ឋកិច្ចថ្មីនៃប្រទេស។ ដូច្នេះហើយ ថ្ងៃនេះ ខមភើស នឹងនាំលោកអ្នកឱ្យទៅស្គាល់គម្រោងដ៏មានសក្តានុពលបំផុតប្រចាំតំបន់នេះ។ តោះនាំគ្នាមកមើលនាពេលឥឡូវនេះ។

យោងតាមរបាយការណ៍របស់ CBRE Cambodia នាថ្ងៃទី ១២ ខែសីហា បានឱ្យដឹងថា តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ព្រមទាំងតំបន់នានាដែលមានទីតាំងនៅជុំវិញនោះ ចាប់ពីនេះ នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីមួយនៃប្រទេស ដោយមានរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ មិនតែប៉ុណ្ណោះ ដោយកត្តានៃភាពរីកចម្រើនបានធ្វើឱ្យអត្រានៃការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក៏មានការកើនឡើងយ៉ាងសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត តាមរបាយការណ៍បានបង្ហាញថា មកទល់នឹងពេលនេះ យ៉ាងហោចណាស់ក៏មានទឹកប្រាក់វិនិយោគចំនួន ២,២ ពាន់លានដុល្លារត្រូវបានចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់តំបន់តែម្តង ទាំងនេះបានទៅជាហេតុផលនៃការជំរុញឱ្យតំបន់ក្លាយទៅជាភាពទាក់ទាញមួយសម្រាប់រាល់គម្រោងអចលនទ្រព្យខ្នាតធំកាន់តែច្រើនឡើងៗមកចាប់អភិវឌ្ឍនៅទីនេះ។ ដូច្នេះ ខមភើស នឹងនាំលោកអ្នកឱ្យទៅស្គាល់គម្រោងដ៏មានសក្តានុពលបំផុតប្រចាំតំបន់នេះ។ តោះនាំគ្នាមកមើលទាំងអស់គ្នា ។


1. បុរីខេមរភូមិ

បុរីខេមរភូមិមានទីតាំងស្ថិតនៅជាប់នឹងផ្លូវជាតិលេខ២ ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ។ គម្រោងនេះមានទីតាំងអំណោយផល នៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងលេខ៣ ផ្លូវវជាតិលេខ ២ ហើយចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្សារAeon៣ ឬទៅទីប្រជុំក្រុងតាខ្មៅ ចំណាយពេលមិនលើសពី ១០ នាទីនោះទេ។ តម្លៃសរុបនៃគម្រោងមានចាប់ពី ៥៥,០០០ដុល្លារក្នុងមួយល្វែងឡើងទៅ។

news/2021-08-24/1629795269253316.jpeg


2. Urban Village Phnom Penh-Phase 2

Urban Village Phnom Penh-Phase 2 មានទីតាំងស្ថិតនៅចន្លោះមហាវិថីហ៊ុនសែន និងមហាវិថីនរោត្តម ដែលមានចម្ងាយប្រហែលតែ ៥ ទៅ ១០ នាទីពីវិមានឯករាជ្យនិងកាស៊ីណូណាហ្គាវើល ហើយមានចម្ងាយតិចជាង ១ គីឡូម៉ែត្រពីគម្រោងអ៊ីអន ៣ ។ ភាគខាងត្បូងនៃគម្រោងនេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម PH Diamond Mall ដែលកំពុងសាងសង់ និងគ្រោងថានឹងបើកដំណើរការនៅឆ្នាំ ២០២១នេះ ហើយអគារពាណិជ្ជកម្មជីបម៉ុងលែនថ្មីមួយទៀតនឹងត្រូវសាងសង់នៅប៉ែកម្ខាងទៀត។  ដោយមានបរិក្ខារជុំវិញច្រើនបែបនេះ អតិថិជនអាចរីករាយជាមួយការកំសាន្តលំហែកាយ និងដើរទិញឥវ៉ាន់ ធ្វើឱ្យជីវិតកាន់តែប្រសើរនិងសម្បូរបែប។ តម្លៃសរុបនៃគម្រោងមានចាប់ពី 88,000 ដុល្លារ/យូនីត ។

news/2021-08-24/1629795284860528.jpg


3. R&F City

R&F City មានទីតាំងដែលល្អឥតខ្ចោះផងដែរ។ វាស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ ត្រង់ចំនុចប្រសព្វនៃមហាវិថីធំៗពីរ គឺមហាវិថីហ៊ុនសែននិងមហាវិថីព្រះមុនីវង្ស ហើយវាមានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ហ៊ុំព័ទ្ធដោយទីតាំងអាជីវកម្ម ពាណិជ្ជកម្ម និងកន្លែងកម្សាន្តអន្តរជាតិជាច្រើន។ មិនថាទីតាំង បរិយាកាសរស់នៅ ឬគ្រឿងបរិក្ខារជុំវិញ R&F City នឹងផ្តល់ឱ្យអ្នកនូវជីវិតកាន់តែងាយស្រួល! តម្លៃសរុបនៃគម្រោងមានចាប់ពី ១២០,០០០ដុល្លារ/យូនីត ឡើងទៅ។

113.jpg


4. L Residence 6th

L Residence 6th មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញដោយមានការកោតសរសើរយ៉ាងខ្លាំង។ គម្រោងនេះមានទីតាំងស្ថិតនៅត្រង់ផ្លូវបំបែកនៃមហាវិថីកងយោធពលខេមរភូមិន្ទ និងផ្លូវ ៣៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោង The L Residence 6th មានផ្តល់នូវ ចំណតរថយន្ត អាងហែលទឹកលើអាកាស ស្កាយបារ កន្លែងហាត់ប្រាណ និងបន្ទប់សូណា ជាមួយតម្លៃសរុបនៃគម្រោងមានចាប់ពី ៦0,000 ដុល្លារ/យូនីត។ មិនតែប៉ុណ្ណោះ ចំណូលជួលត្រលប់នៃគម្រោងត្រូវបានប៉ាន់ស្មានថានឹងខ្ពស់រហូតដល់ ១០% ជាមួយអត្រាកំណើនតម្លៃប្រចាំឆ្នាំគឺ ៥%។

news/2021-08-24/1629795329998215.png

គម្រោងដែលត្រូវបានណែនាំនាថ្ងៃនេះដោយ ខមភើស សុទ្ធតែមានទីតាំងស្ថិតនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ខាងយើងសង្ឃឹមថាអត្ថបទនេះផ្ទាល់អាចជួយផ្តល់ឱ្យលោកអ្នកនូវព័ត៌មានដែលមានសារសំខាន់ទៅដល់ការជាវអចលទ្រព្យនាពេលអនាគតរបស់លោកអ្នក!


ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែសីហា លោកអ្នកដែលមានបំណងទិញផ្ទះ អាចរីករាយជាមួយការបញ្ចុះតម្លៃ ដោយទទួលបានប្រូម៉ូសិនផ្តាច់មុខ ការផ្តល់ជូនកាដូផ្សេងៗ ព្រមទាំងទទួលបានការធានាចំពោះគុណភាពផ្ទះពីជម្រើសគម្រោងដ៏ពេញនិយមរបស់ខមភើស។ គម្រោងទាំងនេះផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤១% ទទួលបានកញ្ចប់កាដូអាថ៌កំបាំងពិសេសៗ និងអត្ថប្រយោជន៍ជាច្រើនទៀត!

news/2021-08-16/1629078988983016.jpg

[ចុចលើផ្ទាំងរូបភាពដើម្បីមើលប្រូម៉ូសិន]

សម្គាល់៖ ច្បាប់និងលក្ខខណ្ឌនានានៃកម្មវិធីនេះជាកម្មសិទ្ធិរបស់ COMPASS។ ព័ត៌មានលម្អិតនិងតម្លៃជាក់លាក់នៅលើទំព័រនេះអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។

និពន្ធដោយ ៖ Vouch Ly        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole         ប្រែសម្រួលដោយ៖ Thangnyth    


គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
ព័ត៌មានទាក់ទង
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)