ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ខេត្តកែបគឺជាតំបន់ដែលមានសក្តានុពលដ៏ខ្លាំងក្លានឹងល្បីល្បាញនៅក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា

ខេត្តកែបគឺជាតំបន់ដែលមានសក្តានុពលដ៏ខ្លាំងក្លានឹងល្បីល្បាញនៅក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា

2019-04-24
28657
0
សង្ខេប:ខេត្តកែបជាតំបន់ដែលតូចបំផុត ហើយមិនងាយនឹងមើលឃើញពីសក្តានុពលរបស់ខេត្តនេះទេ ទោះជាយ៉ាងណាក៏ដោយ ដោយសារទីតាំងភូមិសាស្ដ្រ ធនធាននៅក្នុងតំបន់ សណ្ឋានដី កែបនឹងទទួលបានជោគជ័យនៅលើទីផ្សារអចលនទ្រព្យ ហើយប្រហែលជានៅថ្ងៃមុខកែបនឹងអាចក្លាយជាតំបន់ដែលមានសក្តានុពល

កែបគឺជាតំបន់ដែលមានសក្តានុពលដ៏អស្ចារ្យនឹងល្បីល្បាញនៅក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា

នៅពេលយើងនិយាយអំពីខេត្តកែប មនុស្សមួយចំនួនអាចនឹងមានការមើលស្រាលទៅលើខេត្តនេះ

ព្រោះគេគិតថាតំបន់តូចមួយ តើអាចប្រៀបធៀបជាមួយទីក្រុងភ្នំពេញនឹងខេត្តព្រះសីហនុបានយ៉ាងម៉េចទៅ?

សូមស្ដាប់ដោយយកចិត្តទុកដាក់និងប្រើចក្ខុវិស័យមើលពីសក្ដានុពលដ៏ខ្លាំងក្លារបស់ខេត្តកែបនាពេលអនាគត

កែបធ្លាប់ជាទីក្រុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្តកំពត តែចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ១៩៩៣ កែបបានក្លាយជាខេត្តមួយ។ កែបជាខេត្តតូចបំផុតដែលមានផ្ទៃដី៣៣៦គីឡូម៉ែត្រការ៉េដែលមានប្រជាជនបួនម៉ឺននាក់។ កែបក៏ជាកន្លែងទេសចរណ៍មួយផងដែរ ហើយត្រូវបានគេហៅថាក្រុងកែបនៅក្នុងប្រទេសកម្ពុជា។

ដោយសារតែកែបជាខេត្តតូចបំផុត ដូច្នេះហើយគេមិនងាយនឹងមើលឃើញពីសក្តានុពលខេត្តនេះទេ ទោះជាយ៉ាងណាក៏ដោយ ដោយសារទីតាំងភូមិសាស្ដ្រ ធនធានក្នុងតំបន់ សណ្ឋានដី ធ្វើឲ្យកែបនឹងទទួលបានភាពជោគជ័យលើទីផ្សារអចលនទ្រព្យ ហើយប្រហែលជានៅថ្ងៃមុខកែបនឹងក្លាយជាតំបន់ដែលមានសក្តានុពលដ៏អស្ចារ្យបំផុត។

ភូមិសាស្ត្រ

តើខេត្តកែបមានទីតាំងភូមិសាស្ត្រល្អបែបណាទៅ?

 ទីមួយខេត្តកែបជាខេត្តដែលមានទីតាំងនៅតាមបណ្តោយព្រំដែនវៀតណាមហើយឈមនឹងឈូងសមុទ្រថៃ។ វាមានចម្ងាយ ១៤៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹង១២៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុនិង ហើយ៤៤ គីឡូម៉ែត្រពីកំពត វាមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

 ធនធានក្នុងតំបន់

កែបបានក្លាយជាទីក្រុងមួយនៃព្រះរាជាណាចក្រកម្ពុជាពីព្រោះវាជារមណីយដ្ឋានមាត់សមុទ្រដ៏ល្បីល្បាញនៅក្នុងប្រទេសដែលមានធនធានទេសចរណ៍យ៉ាងសំបូរបែប។ ទោះបីឈ្មោះជាតំបន់ដែលមានការអភិវិឌ្ឍន៍ខ្លាំងត្រូវបានជំនួសដោយក្រុងព្រះសីហនុក៍ដោយ ក៏ប៉ុន្តែខេត្តកែបនៅតែជាទីក្រុងមាត់សមុទ្រជិតបំផុតទៅរាជធានី។ខេត្តកែបព័ទ្ធជុំវិញដោយឆ្នេរសមុទ្របីនិងមានអាកាសធាតុសើម ទោះបីជាការស្ថាបនានៅទីក្រុងក្នុងខេត្តកែបមិនស្អាតដូចព្រះសីហនុក៏ដោយប៉ុន្តែនៅមានសម្រស់ធម្មជាតិដ៏ល្អឥតខ្ចោះ ។ ផ្ទះវីឡា សណ្ឋាគារនិងរមណីយដ្ឋានដែលរចនាបទតាមបែបប្រទេសបារាំងដែលមានភាពប្រណីតយ៉ាងល្អឯក គេអាចចាត់ទុកបានថា កែបគឺជាកន្លែងមួយដែលទុកសម្រាប់តែ

ដំណើរទេសចរណ៍ប៉ុណ្ណោះ ការពិពណ៌នាបែបនេះត្រូវបាននិយាយតគ្នាពីមនុស្សជំនាន់មុន ហើយយើងនឹងពិភាក្សាអំពីវានៅពេលក្រោយ។

អ្វីដែលសំខាន់បំផុតនោះគឺថាផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនាគតនៃខេត្តកែបគឺ

កសាងវាឲ្យទៅជាតំបន់ទេសចរណ៍កម្សាន្តជាន់ខ្ពស់មួយ។

ទីក្រុង ឆ្នេរសមុទ្រ កោះ កំពង់ផែទេសចរណ៍ លំនៅដ្ឋាន ក្រុមហ៊ុនសេវាកម្មទេសចរណ៍និងតំបន់ទេសចរណ៍ដទៃទៀតនឹងត្រូវបានរីកចម្រើនឡើងជាមួយនិងវិសាលភាពធំបំផុតនៃការអភិវឌ្ឍ ហើយគេក៏បាននិយាយបញ្ជាក់បានដែរថាកែបគឺជា

តំបន់ដែលមិនអនុញ្ញាតឱ្យមានការសាងសង់កាស៊ីណូនិងបង្កើតតំបន់ឧស្សាហកម្មឡើយ គឺវាសម្រាប់តែជាទីកន្លែងដែលមានផាសុកភាពមួយសម្រាប់ការរស់នៅ ការសម្រាកលំហែរកាយ ឬដំណើរទេសចរណ៍ផ្សេងៗ។

លើសពីនេះទៀតបើយោងតាមទិន្នន័យនៃចំនួនភ្ញៀវទេសចរណ៍កាលពីឆ្នាំមុនបានបង្ហាញថានៅក្នុងខែធ្នូមុនថ្ងៃនិងក្រោយថ្ងៃចូលឆ្នាំថ្មី សណ្ឋាគារនៅកែបនិងកំពតត្រូវបានកក់ទាំងអស់ ខណៈដែលបន្ទប់សណ្ឋាគារមួយចំនួននៅក្រុងព្រះសីហនុនៅមានសល់ខ្លះ។ សារៈសំខាន់នៃទិន្នន័យនេះគឺបង្ហាញថាខេត្តកែបមានសក្តានុពលលើសពីខេត្តព្រះសីហនុ ហើយភាពល្បីល្បាញរបស់ទីក្រុងនេះមិនអាចជំនួសដោយខេត្តណាបានទេ។

 មនុស្សនិងប្រវត្តិសាស្រ្ត

ហេតុអ្វីបានជាយើងនិយាយថាកែបជាទីក្រុងដែលពោរពេញទៅដោយភាពសប្បាយរីករាយ? តោះយើងត្រឡប់ទៅមើលទិដ្ឋភាពនៅក្នុងសម័យអាណានិគមនិយមបារាំង

កំឡុងសម័យអាណានិគមបារាំងកែបគឺជារមណីយដ្ឋានសម្រាប់បារាំងជាន់

ខ្ពស់សម្រាកលំហែកាយ។ កំឡុងសម័យខ្មែរក្រហមផ្ទះជាច្រើននៅតំបន់នោះត្រូវបានបំផ្លិចបំផ្លាញ ហើយពួកវាមួយចំនួនត្រូវបានជួសជុលឡើងវិញកាលពី២០ឆ្នាំមុន។ ជាមួយនឹងការរីកចម្រើនឡើងនៃរមណីយដ្ឋានថ្មីៗប្រជាជនអឺរ៉ុបដែលរស់នៅតំបន់អាណានិគមបានដើរតាមជំហាននៃដូនតារបស់ពួកគេទៅកែបដែលជាកន្លែងដែលពួកគេធ្វើអាជីវកម្ម ផ្សព្វផ្សាយវប្បធម៌របស់ពួកគេ ហើយរស់នៅដោយមានក្តីសុខជាមួយប្រជាជនយើងជាងមួយសតវត្សមកហើយ។ កែបបាននាំមកនូវវប្បធម៌ដោយឡែកពីគេ។

ក្រោយមកអ្នកមានជីវភាពធូរធារនៅកម្ពុជាបានបន្តប្រពៃណីនេះហើយនៅតែចង់មកលេងតំបន់នេះនៅថ្ងៃឈប់សម្រាករបស់ពួកគេរហូតមកដល់ពេលបច្ចុប្បន្ននេះ។ តាមការពិតតំបន់នេះគឺជាសមុទ្រ មិនមានឆ្នេរទេ វាជាឆ្នេរសិប្បនិម្មិតដែលក្រោយមកត្រូវបានដឹកជញ្ជូនដីខ្សាច់ពីក្រុងព្រះសីហនុ។

សណ្ឋានដី

បច្ចុប្បន្ននេះតម្លៃវាគឺនៅថេរ ដោយសារតែហេដ្ឋានរចនាសម្ព័ន្ទទីក្រុងនៅរាជធានីភ្នំពេញនិងក្រុងព្រះសីហនុកំពុងស្ថិតក្នុងកំរិតខ្ពស់មួយដូច្នេះហើយវាងាយនឹងគេមើលរំលងពីទីក្រុងគុជដ៏អស្ចារ្យមួយនេះ។

កាលពីពីរឆ្នាំមុន តម្លៃដីនៅកែបមានតម្លៃត្រឹមតែ ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះដែលស្មើនឹង ២៨០ យ៉េន(ប្រាក់ចិន)។ ជាទូទៅមានវីឡាតូចៗ អាគារ និងភោជនីយដ្ឋានជាច្រើនដែលត្រូវបានទិញដោយជនជាតិបារាំង។ សូម្បីតែពេលឥលូវនេះដីនិងតម្លៃអចលនទ្រព្យនៅទីក្រុងកែបនៅតែមិនទាន់មានតម្លៃខ្ពស់ដែរដោយនៅតែបន្តតម្លៃចាស់ដដែល។

លើសពីនេះទៀតដោយសារកែបគឺជាក្រុងតូចមួយ ដូច្នេះទំហំដីនិងអចលនទ្រព្យនៅតំបន់ទីប្រជុំជនមានកង្វះខាតខ្លាំង។ ខណៈដែលវិស័យទេសចរណ៍នៅក្នុងតំបន់កំពុងរីកចម្រើនបន្តិចម្តងៗ សក្តានុពលដ៍ល្អប្រសើរនេះគឺ

គ្មានដែនកំណត់ទេ ... ប្រហែលថ្ងៃណាមួយកែបនឹងក្លាយជាតំបន់ដែលមានសក្តានុពលនិងពេញនិយមបំផុត ក្រោយពីការអភិវឌ្ឍន៍នៅក្នុងទីក្រុងភ្នំពេញនិងព្រះសីហនុនោះមានការថយចុះ ។

និយាយអោយខ្លី ខេត្តកែបអាចក្លាយជាតំបន់ដែលមានសក្តានុពលសម្រាប់ការវិនិយោគនាពេលអនាគត។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

2

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)