Compass Real Estate > Cambodia Real Estate Information > អភិបាលខេត្តកំពង់ចាម ប្តេជ្ញាដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយ គ្រប់ក្រុង-ស្រុក ទាំង ១០ នៅឆ្នាំ ២០២០

អភិបាលខេត្តកំពង់ចាម ប្តេជ្ញាដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយ គ្រប់ក្រុង-ស្រុក ទាំង ១០ នៅឆ្នាំ ២០២០

2019-02-23
1803
0
Summary:តាមគោលការណ៍ និង លិខិតណែនាំផ្សេងៗ អំពីនីតិវិធីនៃការ ផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៅក្រុង-ស្រុកមួយចំនួន ក្នុងខេត្តកំពង់ចាម ឃើញថា ប្រាក់ចំណូល នៃការទទួលសេវារដ្ឋបាល មានការកើតឡើង គួរឲ្យគត់សម្គល់ពី១ឆ្នាំទៅ១ឆ្នាំ ។ កំណើនឥតឈប់នេះហើយទើបជំរុញ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានប្ដេជ្ញាថា នឹងបន្តដាក់ឲ្យដំណើរការច្រកចេញចូលតែមួយគ្រប់ក្រុង-ស្រុកទាំង ១០ បន្ថែមទៀតនៅឆ្នាំ ២០២០ ។

/public/uploads/us/image/20190223/1550890874680493.jpg

កំពង់ចាម ៖ តាមគោលការណ៍ និង លិខិតណែនាំផ្សេងៗ អំពីនីតិវិធីនៃការ ផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៅក្រុង-ស្រុកមួយចំនួន ក្នុងខេត្តកំពង់ចាម ឃើញថា ប្រាក់ចំណូល នៃការទទួលសេវារដ្ឋបាល មានការកើតឡើង គួរឲ្យគត់សម្គល់ពី១ឆ្នាំទៅ១ឆ្នាំ ។ កំណើនឥតឈប់នេះហើយទើបជំរុញ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានប្ដេជ្ញាថា នឹងបន្តដាក់ឲ្យដំណើរការច្រកចេញចូលតែមួយគ្រប់ក្រុង-ស្រុកទាំង ១០ បន្ថែមទៀតនៅឆ្នាំ ២០២០ ។

លោកអភិបាលខេត្ត បានថ្លែងថា នៅក្នុងកម្មវិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ ២០១៩ នៃការអនុវត្តការងារ របស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០១៩ ថា  ស្របទៅតាមសក្តានុពលរបស់ខេត្ត និង ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម បច្ចុប្បន្ន បាននិងកំពុងអនុវត្តការផ្តល់សេវាសាធារណៈ តាមរយៈច្រក ចេញចូលតែមួយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងកំពង់ចាម និងស្រុកជើងព្រៃ- ការិយាល័យច្រកចេញចូលតែមួយនៅក្រុងកំពង់ចាម បានចាប់ផ្ដើមដំណើរការ ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៤ ។

តាមលោកអភិបាលខេត្ត នៅក្នុងឆ្នាំ ២០១៨ កន្លងមក ក្រុងកំពង់ចាម បានទទួលសេវាសរុបចំនួន ១៨ ១៨៦ សេវា ទទួលបានប្រាក់ចំណូលចំនួន ១៦៧ ៥២៦ ០០០ រៀល ។ នៅស្រុកជើងព្រៃ បានដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ ពី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៧ ។ ហើយនៅក្នុងឆ្នាំ ២០១៨ កន្លងទៅស្រុកជើងព្រៃ បានទទួលសេវាចំនួន ៥ ៩៦៧ សេវា ទទួលបាន ប្រាក់ចំណូលចំនួន ៤៣ ៣២១ ០០០ រៀល ។ ស្របតាមគោលការណ៍ និង លិខិតណែនាំផ្សេងៗអំពីនីតិវិធីនៃការ ផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម បានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននៅ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨។ នៅក្នុងឆ្នាំ ២០១៨ កន្លងទៅអង្គភាព ច្រកចេញចូលតែមួយខេត្ត បានទទួលសេវាសរុបចំនួន ១០ ៩៤៦ សេវា ទទួលបានប្រាក់ចំ ណូលសរុប ៣២៦ ៧៥២ ៧២២ រៀលផងដែរ។ជាមួយគ្នានោះ លោកអភិបាលខេត្ត បានប្តេជ្ញាដាក់អោយ ដំណើរការច្រកចេញចូលតែមួយ នៅស្រុកចំនួនបីបន្ថែមទៀត នៅឆ្នាំ ២០១៩ នេះ និង ដាក់អោយដំណើរការ អោយបានគ្រប់ ក្រុងស្រុកទាំង ១០ នៅឆ្នាំ ២០២០។

បើតាមលោកអភិបាលខេត្ត អំពីការទទួល សម្រប សម្រួល និង ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋ ការិ យា ល័យប្រជាពលរដ្ឋ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីឥរិយាបទ របស់មន្ត្រីផ្ដល់សេវា ភាពត្រឹមត្រូវនៃកម្រៃសេវា និងការទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៨ នេះការិយាល័យ ប្រជាពលរដ្ឋខេត្ត ក្រុងកំពង់ចាម និង ស្រុកជើងព្រៃ អនុវត្តបាន – ការិយាល័យប្រជាពលរដ្ឋក្រុងកំពង់ចាម បានទទួល និង ដោះស្រាយបណ្ដឹងចំនួន ១៥ បណ្ដឹង – ការិយាល័យប្រជាពលរដ្ឋស្រុកជើងព្រៃ បានទទួល និង ដោះស្រាយបណ្ដឹងចំនួន ១៦ បណ្ដឹង -។ចំណែកការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម មិនទាន់បានទទួល និង ដោះស្រាយបណ្ដឹងនៅឡើយទេ ។

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ត្រូវបន្តខិតខំលើការបម្រើសេវាសាធា រណៈ ជូនប្រជាពលរដ្ឋ បន្ថែមទៀត។ហើយកិច្ចការនេះស្ថិតនៅក្រោមសមត្ថ កិច្ចរបស់ក្រសួងមហាផ្ទៃផង និងរដ្ឋបាលថ្នាក់ក្រោមជាតិផង ពោលគឺប្រឹងប្រែងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ មានតម្លាភាពគណនេយ្យភាព ចំពោះប្រជា ពលរដ្ឋ ពិសេសការផ្ដល់អត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវ ភៅស្នាក់នៅ ជាដើម ដែលនេះក៏ជា កត្តាសំខាន់ ដើម្បីផ្ដល់ភាពកក់ក្តៅ និងទំនុក ចិត្តទៅដល់ប្រជាពលរដ្ឋ ហេតុ ដូច្នេះ យើងត្រូវពង្រឹង និងពង្រីក វិសាល ភាព នៃសេវាបម្រើប្រជារដ្ឋនេះអោយបានកាន់តែល្អប្រសើរ ទាំងនៅរាជធានី-ខេត្ត ស្រុក-ខណ្ឌ និងថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ៕

  • ---------------------------------- The End ----------------------------------

Disclaimer: The re-forward articles on Compass website are for the purpose of conveying more information, and it does not mean that the Compass website agrees with its views or confirms the authenticity of its content. Article noted as "Source: Compass original", please note that the source from Compass. The content of the article is for reference only and should not consider as investment advice, and it does not mean that Compass agree with its views.

0

Latest comment
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • Rent
    {{MemberInfoData.house_num.rent}}
  • Buy
    {{MemberInfoData.house_num.buy}}
  • Land for rent
    {{MemberInfoData.house_num.land_rent}}
  • Land for sale
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} active
Image is being sent:
Message loading
Message failed to load, click to try again
{{emoji.emoji}}
OBTAIN
Send a business card to{{ taname }}
Start sending
Cancel
No recent contacts
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • Recent contacts are loading
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
Selected({{checked_length}}/3)