ទំព័រដើម
អំពី
គម្រោងយើងខ្ញុំ
មជ្ឈមណ្ឌលព័ត៌មាន
ទាក់ទង​មក​ពួក​យើង
ភាសាខ្មែរ

ឱកាស

មិនអាចប្រៀបផ្ទឹមបាន។

ក្រុមហ៊ុន OCIC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០។ អាជីវកម្មសំខាន់ ជំនាញ និងបេសកកម្មរបស់យើងស្ថិតនៅក្នុងវិស័យសំណង់ គម្រោងអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។ លើសពីនេះ យើងមានបទពិសោធន៍ វិជ្ជាជីវៈយ៉ាងទូលំទូលាយក្នុងការសាងសង់អគារពាណិជ្ជកម្មពហុគោលបំណង អាផាតមេន តំបន់លំនៅឋាន ផ្ទះល្វែង ទីក្រុងរណប ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗ។ គម្រោងអចលនទ្រព្យធំៗមានតម្លៃរាប់ពាន់លានដុល្លារ និងគម្រោងធំៗជាច្រើនទៀតត្រូវបានវិនិយោគ​ ដូចជាទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះពេជ្រ អូឡាំព្យាស៊ីធី ភូមិវប្បធម៌(ខេត្តសៀមរាប) បុរីកូលាប អគារកាណាឌីយ៉ា សួនឧស្សាហកម្មកាណាឌីយ៉ា បុរីឧទ្យាបាសាក់ ផ្សារទំនើបអូឡាំព្យា ផ្សារទំនើបសូរិយា ផ្សាររតនផ្លាស្សា ទាំងនេះបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុនដែលជាដៃគូ។ នេះគឺជាសក្ខីភាពមួយចំពោះភាពរឹងមាំនៃទ្រព្យសម្បត្តិរបស់ OCIC និងការរួមចំណែកដ៏សំខាន់របស់យើងក្នុងនាមជាក្រុមហ៊ុនវិនិយោគដ៏ល្អបំផុតមួយនៅក្នុងតំបន់។ បន្ថែមពីលើគម្រោងឯកជនដែលទទួលបានប្រាក់ចំណេញ OCIC វិនិយោគទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់។ OCIC មានមហិច្ឆតា និងប្ដេជ្ញាថានឹងបន្តមានឥទ្ធិពលយ៉ាងសំខាន់របស់យើងនៅក្នុងប្រទេស និងកាន់តែមានភាពសាទរចំពោះការវិនិយោគនៅក្នុងប្រទេស។

បេសកកម្ម

យើងបន្តរិះរក អភិវឌ្ឍ និងបង្កើតរបកគំហើញទៅលើវិស័យផ្សេងៗ ក៏ដូចជារួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា និងបង្កើតជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។

ចក្ខុវិស័យ

គ្រប់អាជីវកម្មដែលយើងដំណើរការ យើងក្លាយជាក្រុមហ៊ុនឈានមុខគេ និងជាទីទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា។

គុណតម្លៃ

ទំនុកចិត្ត សេចក្តីគោរព នវានុវត្តន៍ ស្មារតីសហគ្រិន ទំនួលខុសត្រូវសង្គម ភាពស្មោះត្រង់

គម្រោងយើងខ្ញុំ

Diamond Bay Garden

Diamond Bay Garden គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្តល់នូវតំបន់ឯកជននៃលំនៅឋានបែបសហសម័យដ៏ប្រណីត មានទេសភាពដ៏ស្រស់ត្រកាលនៃទន្លេទាំងបី រួមមាន ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក៏ដូចជាទិដ្ឋភាពក្នុងរាជធានីភ្នំពេញ កំណត់រចនាប័ទ្មនៃការរស់នៅតាមមាត់ទឹកដែលឱបក្រសោបទាំងភាពឆើតឆាយ និងសម្រស់ពីធម្មជាតិ។ អគារចំនួនបីដែលធ្វើពីកញ្ចក់ ថ្ម និងដែកអ៊ីណុកនៅលើទឹកដីកោះពេជ្រ មានកម្ពស់ដល់ទៅ ៣៩ ជាន់នៃអគារនីមួយៗ ដែលពិតជានឹងផ្តល់នូវគំនិតដ៏គួរឱ្យរំភើបមួយនៅក្នុងការរស់នៅដ៏ប្រណីតក្នុងទីក្រុង រួមមានការអភិវឌ្ឍន៍លំដាប់ពិភពលោក បច្ចេកវិទ្យាទំនើប ការបញ្ចប់ដ៏សម្បូរបែប និងការតភ្ជាប់​ ដែលយកទាំងការរស់នៅក្នុងទីក្រុង និងនៅតាមឆ្នេរទន្លេ​ ទៅជាការបង្ហាញចុងក្រោយរបស់គម្រោង។

លម្អិត

Elite Town III

ជាសំណង់អាគារបែបពាណិជ្ជកម្ម និងលំនៅដ្ឋាន លើផ្ទៃដី២៩,២៤៨ ម៉ែត្រការ៉េ ស្ថាននៅទីក្រុងរណបកោះពេជ្រ ដោយស្របតាមផ្លូវមេនៃកោះពេជ្រ។ មិនត្រឹមតែប៉ុណ្ណោះឋិតនៅតំបន់ដែលមានសក្កានុពលជុំវិញរួមមាន៖ កូកូណាត់ផាក មន្ទីរពេទ្យអរឃីដ សាលាអន្តរជាតិកាណាដា ស្ថានទូតកូរ៉េខាងត្បូង ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ណាហ្គាវើល និងធនាកកាណាឌីយ៉ាជាដើម។  Elite Town III ជាប្រភេទផ្ទះអាជីវកម្មខ្ពស់មធ្យមដែលមានកម្ពស់៥ជាន់កន្លះ ជាសំណង់រចនាបថបែបអឺរ៉ុប មានចំណតយានយន្តក្រោមដីឯកជន និងជណ្តើរយន្ត។ ជាន់នីមួយៗនៃអគារធំទូលាយ សក្ត័សមជាមួយការប្រកបអាជីវកម្ម និងស្នាក់នៅ។ បច្ចុប្បន្ននេះ គម្រោងដំណាក់ទី៣បានលក់សរុបចំនួន២០៩យូនីត។ សរុបមក Elite Town III ជាគម្រោងផ្ទះអាជីវកម្មប្រកបដោយការរស់នៅ និងអាជីវកម្មដ៏មានសក្តានុពល។

លម្អិត

The Elysée

អគារពាណិជ្ជកម្ម Elysee មានផ្ទៃដីសរុប ៧៥,៨០០ ម៉ែត្រការ៉េ ដែលមានទីតាំងនៅទីក្រុងរណបកោះពេជ្រ ស្ថិតនៅតាមដងទន្លេបាសាក់ និងផ្លូវកោះពេជ្រ។ ជាតំបន់មានសក្តានុពលក្បែរផ្សារទំនើបអ៊ីអន១ ស្ថានទូតសាធារណរដ្ឋកូរ៉េ សាលាអន្តរជាតិកាណាដា (CIS) មន្ទីរពេទ្យអ័រគីដេ សណ្ឋាគារ និងកាស៊ីណូណាហ្គា ធនាគារកាណាឌីយ៉ា។ ល។ អគារពាណិជ្ជកម្មដ៏អស្ចារ្យនេះត្រូវបានយកគំរូតាម Champs Elysées នៅទីក្រុងប៉ារីស ដែលមានហាងកាហ្វេ ហាង និងសណ្ឋាគារ។ យូនីតនីមួយៗមានទំហំធំទូលាយងាយស្រួលក្នុងការរៀបចំ មានទទឹង ៨ ម៉ែត្រ និងកំពស់ ៨ ជាន់ មានជណ្តើរយន្តឯកជននៅក្នុងអគារ។ ជាងនេះទៅទៀត ក្នុងគម្រោងទាំងមូលមានចំណតរថយន្តក្រោមដីចំនួនបីជាន់។ អាគារទាំងមូលត្រូវបានផ្គុំជា ៤ ជួរ៖ ជួរទីមួយបែរមុខទៅផ្លូវកោះពេជ្រ (ទំហំផ្លូវ ១៨ ម៉ែត្រ) ជាទីតាំងងាយស្រួលសម្រាប់ប្រកបអាជីវកម្ម ក្រុមហ៊ុន និងការិយាល័យ។ល។ ជួរទីពីរ និងទីបីបែរទល់មុខគ្នា (ទំហំផ្លូវ ១៤ ម៉ែត្រ) ជាទីតាំងងាយស្រួលក្នុងការបង្កើតព្រឹត្តិការណ៍ផ្សេងៗ ហើយគ្រោងនឹងបើកផ្សាររាត្រីដែលតភ្ជាប់ទៅជាន់ក្រោមដី។ ជួរទីបួនមានអគារមួយទល់មុខទន្លេបាសាក់ (ទំហំផ្លូវ ១០ ម៉ែត្រ) និងផ្លូវរត់ (ទទឹង ១០ ម៉ែត្រ) ។ បច្ចុប្បន្ននេះ ប្រតិបត្តិការលក់បានឈានដល់ដំណាក់កាលទីប្រាំមួយចុងក្រោយសរុបចំនួន ២២៩ អគារ (ពីដំណាក់កាលទី ៤ ដល់ដំណាក់កាលទី ៦ សរុបចំនួន ១១៩ អគារ) ហើយក្រុមហ៊ុនបានលក់អស់ហើយដំណាក់កាលទី ១ ដល់ទី ៣ សរុបចំនួន ១១០ រហូតមកដល់ពេលនេះ។ មានសណ្ឋាគារចំនួន ២ និងអគារ ១២ ជាន់ THE ARC DE TRIOMPHE (Vimean Chey) គឺជាចំណុចកណ្តាលនៃគម្រោងទាំងមូលដែលមានទេសភាព ៣៦០ ដឺក្រេនៃទីក្រុងកោះពេជ្រ។ ក្រុមហ៊ុននាំមកជូនលោកអ្នកនូវអគារពាណិជ្ជកម្មបែបបារាំងដែលមានគុណភាពខ្ពស់នេះទៅកាន់ទីតាំងអាជីវកម្មដ៏ល្អបំផុតរបស់លោកអ្នក។

លម្អិត

Two Rivers Residences

Two Rivers Residences ដីអភិវឌ្ឍន៍មានទំហំសរុបមានប្រហែល ៤ ហិកតា។ មានទីតាំងនៅទីក្រុងរណបកោះពេជ្រ បណ្ដោយដងទន្លេបាសាក់ និងផ្លូវកោះពេជ្រ។ ជាតំបន់ដែលមានសក្តានុពលក្បែរផ្សារទំនើបអ៊ីអន១ ស្ថានទូតសាធារណរដ្ឋកូរ៉េ សាលាអន្តរជាតិកាណាដា (CIS) មន្ទីរពេទ្យអ័រឃីដ សណ្ឋាគារ និងកាស៊ីណូណាហ្គា ធនាគារកាណាឌីយ៉ា ភីអិលស៊ី។ ល។ គម្រោងបែងចែកការលក់ជា ២ ដំណាក់កាល ដោយមាន ១៩ យូនីតសម្រាប់ដំណាក់កាលទី ១ និង ៣៣ យូនីតសម្រាប់ដំណាក់កាលទី ២ ។ ចំណុចពិសេសនៃគម្រោងនេះគឺអតិថិជនអាចសាងសង់ផ្ទះតាមបែបវីឡាដែលខ្លួនពេញចិត្ត និងអាចគយគន់ទេសភាពដ៏គួរឱ្យទាក់ទាញនៃទន្លេទាំងពីរ និងមានបទពិសោធន៍នៃរបៀបរស់នៅតាមមាត់ទន្លេ​ បែបលំដាប់អភិជន​ ប្រកបដោយផាសុកភាព។

លម្អិត

ពត៌មានថ្មីៗ

វឌ្ឍនភាព

  • 05
    Oct

    រវាងផ្ទះអាជីវកម្មបែបបុរាណនិងលំនៅឋានបែបទំនើប តើមានភាពដូចគ្នានិងការច្នៃប្រឌិតតាមរបៀបណាខ្លះ?

    អានទាំងមូល
  • 26
    Sep

    គំរូថ្មីនៃពាណិជ្ជកម្មតាមដងទន្លេក្នុងរាជធានីភ្នំពេញកំពុងលេចរូបរាងជាបណ្តើរៗ ហើយស្ថានភាព "យុទ្ធសាស្ត្រពេញលេញ" របស់ទីក្រុងកោះពេជ្រត្រូវបានរំលេច!

    អានទាំងមូល
  • 18
    Aug

    តើធ្វើដូចម្តេចដើម្បីកាន់កាប់ដីដែលមានប្លង់រឹងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលរាជធានីភ្នំពេញ និងអាចសាងសង់វីឡាក្នុងក្តីស្រមៃរបស់អ្នក?

    អានទាំងមូល