ដូចដែលលោកអ្នកបានដឹងរួចមកហើយថា
ជិតដាច់ឆ្នាំ២០២១នេះវិញ ខមភើសនឹងប្រារព្ធនៅកម្មវិធីចំនួនពីរ ផ្ទួនៗគ្នាតែម្ដង
សម្រាប់អបអរសាទរដាច់ឆ្នាំនេះ ក៏ដូចជាចាំទទួលឆ្នាំថ្មី។
ខមភើសនឹងបន្ថែមនូវអ្វីដែលពិសេសៗ ទៅដល់អតិថិជន
ដែលនឹងទទួលបានអារម្មណ៍ប្លែកជាងកម្មវិធីរាល់ដងទៅទៀត។
បន្ទាប់ពីបានបញ្ចប់នៅទីតាំងទី ១ ដែលនៅម៉ាក្រូសែនសុខ
ក្នុងសប្តាហ៍នេះខាងក្រុមហ៊ុន នឹងប្រារព្ធនៅទីតាំងផ្សារទំនើប អូឡាំព្យាម៉លវិញម្ដង។
រកឯណាបាន គ្រាន់តែទាញយក COMPASS APP និងចុះឈ្មោះនៅនឹងកន្លែង
ដើម្បីទទួលបានកាដូដ៏ស្រស់ស្អាតៗជាច្រើន
ឲ្យតែលោកអ្នកចូលរួមដឹងតែបានកាដូគ្រប់ៗដៃតែម្ដង
ដោយកាដូរួមមាន៖ កែវទឹកក្ដៅ ដបទឹករក្សាកម្ដៅ ថង់ក្រណាត់បរិស្ថាន
ប្រអប់ដាក់ឈើចាក់ធ្មេអេឡិចត្រូនិក ដបដាក់អាកុល អាវយឺត និងកាដូគ្រិស្មាសដូចជា ស្ករគ្រាប់ និងសូកូឡាផងដែរ។
សូមកុំភ្លេចណា៎! ជួបគ្នានៅផ្សារទំនើប អូឡាំព្យាម៉ល ថ្ងៃទី ២៤-២៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ប៉ុន្តែក៏សូមកុំភ្លេចរឿងមួយនេះផងដែរ
សម្រាប់លោកអ្នកដែលបានចូលរួមនឹងទទួលបានលិខិតអញ្ជើញទៅក្នុងកម្មវិធីមួយទៀត
នៅពាក់កណ្ដាលខែមករាឆ្នាំ 2022 ផងដែរ
ដែលលោកអ្នកនឹងទទួលបានអារម្មណ៍ដូចជាបានទៅមើលផ្ទះពិតៗតែម្ដង។
បញ្ចាក់: សូមរក្សាលិខិតអញ្ចើញដើម្បីប្តូរយកកាដូនៅកម្មវិធីរបស់ខមភើសនៅថ្ងៃទី ១៥-១៦ ខែមករា ឆ្នាំ២០២២
ទីតាំងផ្សារទំនើប អ៊ីអន សែនសុខស៊ីធី។
ខមភើសសូមអរគុណសម្រាប់ការជឿទុកចិត្ត
ក្នុងការប្រើប្រាស់COMPASS APP ក៏ដូចជាគេហទំព័រ COMPASS.COM.KH រហូតមកដល់សព្វថ្ងៃនេះ។
សូមកុំរំលងឱកាសល្អមួយនេះឲ្យសោះ
ដើម្បីទទួលបានបទពិសោធន៍ពីគេហទំព័រអចលនទ្រព្យយ៉ាងសម្បូរបែបនៅកម្ពុជា
និងកាដូជាច្រើនណាត្រឡប់ទៅវិញ។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)