ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ចំណេះដឹងទូទៅ៖ ស្វែងយល់អំពីប្រភេទផ្ទះវីឡានៅប្រទេសកម្ពុជា

ចំណេះដឹងទូទៅ៖ ស្វែងយល់អំពីប្រភេទផ្ទះវីឡានៅប្រទេសកម្ពុជា

2023-01-27
150
0
សង្ខេប:សំណង់លំនៅឋាននៅប្រទេសកម្ពុជា តែងតែមានការអភិវឌ្ឍជាលំដាប់ ក្នុងនោះយើងសង្កេតឃើញថា ប្រភេទផ្ទះវីឡា ក៏មានសន្ទុះគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ ទោះបីជា ផ្ទះវីឡាមានសណ្ឋានច្រើនក៏ដោយ ប៉ុន្តែទម្រង់មូលដ្ឋានគឺមានតែចំនួន​ ៣ តែប៉ុណ្ណោះ។

សំណង់លំនៅឋាននៅរាជធានីភ្នំពេញ(សំណង់លំនៅឋាននៅរាជធានីភ្នំពេញ)

ដោយសារតែវិទ្យាសាស្ត្រផ្នែកសំណង់ និងវិស័យសំណង់ទំនើបនីយកម្មពេលបច្ចុប្បន្ននៅលើពិភពលោកមានការរីកចម្រើនយ៉ាងគំហុក រីឯការច្នៃប្រឌិតទៀតសោត ក៏មានជាបន្តបន្ទាប់ដែលបានធ្វើឲ្យការសាងសង់លំនៅឋាន ឬ ក្បូរក្បាច់រចនាផ្ទះតែងតែមានរបៀប ម៉ូដម៉ាកខុសៗគ្នាជាច្រើន ជាមួយភាពទាក់ទាញទៅតាមលក្ខណសម្បត្តិរៀងៗខ្លួន។ ក្រឡេកមកមើលសំណង់លំនៅឋាននៅប្រទេសកម្ពុជាយើងវិញ ក៏មិនខុសពីប្រទេសដែលបានអភិវឌ្ឍ ឬ កំពុងអភិវឌ្ឍនៅលើសកលលោកប៉ុន្មានដែរ ដោយពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគម្រោងសាងសង់លំនៅឋានបានរីកដុះដាលជាលំដាប់ជាមួយនឹងរូបវន្តល្អសោភ័ណគួរឲ្យចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលបានទិញ មិនថាទុកសម្រាប់វិនិយោគ ឬសម្រាប់ស្នាក់នៅផ្ទាល់ខ្លួននោះទេ។ ក្នុងចំណោមប្រភេទផ្ទះទាំងអស់នៅប្រទេសកម្ពុជា ប្រភេទផ្ទះដែលគេចាត់ទុកថាមានភាពថ្លៃថ្នូរ និងពេញនិយមសម្រាប់ប្រជាជនដែលមានជីវភាពលំដាប់មធ្យម និងលំដាប់ខ្ពស់ នោះគឺប្រភេទផ្ទះវីឡា។ 

តើផ្ទះវីឡានៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទ? ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីប្រភេទផ្ទះវីឡា ខមភើសសូមលើកយកចំណុចគោលមកបង្ហាញដូចជា៖ 

- ប្រភេទផ្ទះវីឡាទោល

-  ប្រភេទផ្ទះវីឡាភ្លោះ

- ប្រភេទផ្ទះវីឡាកូនកាត់
-  ភាពខុសគ្នារវាងផ្ទះវីឡា, ផ្ទះល្វែង និងផ្ទះអាជីវកម្ម

១. ប្រភេទនៃផ្ទះវីឡានៅប្រទេសកម្ពុជា 

ដូចដែលបានជម្រាបពីខាងលើបន្តិចរួចមក យើងសង្កេតឃើញថា ទម្រង់ផ្ទះវីឡាដែលបានសាងសង់ឡើងគឺមានក្បូរក្បាច់ច្រើនម៉ូដណាស់ ហើយបានដាក់ឈ្មោះសម្គាល់ទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះផ្ទាល់ និងអ្នកអភិវឌ្ឍរបស់គម្រោងលំនៅឋាន(បុរី)នានា ប៉ុន្តែសម្រាប់ទម្រង់សំណង់មូលដ្ឋាន គឺបានបែងចែកត្រឹមតែបីធំៗតែប៉ុណ្ណោះ។ ទម្រង់ទាំងនោះរួមមាន៖ 

ក. ប្រភេទផ្ទះវីឡាទោល 

(ផ្ទះវីឡាទោល)

* លក្ខណសម្គាល់៖ ជាប្រភេទផ្ទះវីឡាដែលសាងសង់ឡើងជាសំណង់អគារមួយ  នៅលើដីទំហំធំ និងដាច់ដោយឡែកពីគេ គម្លាតផ្ទះពីមួយទៅមួយ គឺមិនជាប់គ្នា ឬជាប់គ្នាតែមិនញឹកដូចជាផ្ទះវីឡាភ្លោះ ឬវីឡាកូនកាត់នោះឡើយ គឺត្រឹមតែជាប់របង។ មានដីសល់ ឬទីធ្លាទំនេរនៅសងខាងផ្ទះ ដែលអាចដើរនៅជុំវិញផ្ទះបាន ឬច្នៃជាសួនច្បារសងខាងផ្ទះ។ 

(ទីធ្លាក្នុងវីឡាទោលមួយនៅរាជធានីភ្នំពេញ)

វីឡាទោលអាចផ្ដល់នូវឯកជនភាពនិងស្ដង់ដានៃការរស់នៅខ្ពស់ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបរិវេណផ្ទះ ម្ចាស់អាចរៀបចំ បន្ថែមឲ្យមានកន្លែងប្រណីតៗ បានដូចជា សួនច្បារឯកជន អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងចតឡាន ទីធ្លាផ្សេងៗទៀត។ល។ 

ចំណែកផ្ទៃដីសម្រាប់សាងសង់ផ្ទះវីឡាទៀតសោត ទំហំទទឹងមានចាប់ពី ៨ ម៉ែត្រ ជាមួយបណ្ដោយ ១២ ម៉ែត្រឡើងទៅ (អាស្រ័យលើការសាងសង់ជាមួយតម្លៃជាក់ស្ដែង)។ ចំពោះរចនាបទនៅក្នុងផ្ទះវិញ ចំនួនបន្ទប់ច្រើនជាង ៣ បន្ទប់គេង ផ្ទះខ្លះសឹងតែលើស ១០បន្ទប់គេងទៅទៀត ដែលបែងចែងច្បាស់លាស់ទៅលើ បន្ទប់មេគ្រួសារ បន្ទប់សមាជិកជាដើម ពិសេសសម្រាប់គ្រួសារធំមានសមាជិកច្រើន បន្ថែមពីនោះកន្លែងទទួលភ្ញៀវធំទូលាយ ទីធ្លាផ្ទះបាយ  កន្លែងទទួលទានអាហារយ៉ាងមានផាសុកភាព។ 

(ម៉ូដផ្ទះវីឡាតឿជាម៉ូដពេញនិយមនៅតាមបណ្ដាខេត្ត)

សូមដកឃ្លាបន្តិច វីឡាទោលនេះ ក៏មានភាពនិយមក្នុងការសាងសង់ ក្រៅពីអភិវឌ្ឍផ្ទាល់ពីគម្រោងបុរីតូចធំផងដែរ ក្នុងករណីម្ចាស់ផ្ទះមានទំហំដីធំល្មម និងមានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់ ដោយភាគច្រើនគឺគេសាងសង់ជាម៉ូដវីឡាតឿ ឬក៏មានកម្ពស់ត្រឹមតែមួយជាន់។ 

វីឡាទោលមានតម្លៃថ្លៃជាងគេនៅលើទីផ្សារលំនៅឋាន ដោយតម្លៃជាមធ្យមចាប់ពី ៣០០,០០០ ដុល្លារឡើងទៅ។ ចំណែកឯប្លង់កម្មសិទ្ធិជាប្រភេទប្លង់រឹង។ ចំណែកឯតម្លៃជួលវិញ ជាមធ្យមប្រមាណ ៤,០០០ - ៧,០០០ ដុល្លារ ឬលើសពីនេះ។ 

ផ្ទះវីឡាទោលគឹពិតជាផ្ដល់គុណសម្បត្តិច្រើនដល់អ្នកស្នាក់នៅ សាកសមនឹងការរស់នៅបែបប្រណីតភាព និងអភិជន។ 

ខ. ប្រភេទផ្ទះវីឡាភ្លោះ 

(ផ្ទះវីឡាភ្លោះ)

សូមបង្វែរចក្ខុរបស់អ្នកអាន មកមើលសណ្ឋានផ្ទះវីឡាភ្លោះវិញ។ 

* លក្ខណសម្គាល់៖ ទម្រង់របស់ផ្ទះវីឡាភ្លោះ គឺជាផ្ទះជាប់គ្នាពីរៗ ប៉ុន្តែខណ្ឌចែកជាពាក់កណ្ដាល ដោយជញ្ជាំងនិងរបងរួមគ្នា មានទីធ្លាខាងមុខផ្ទះ និងម្ចាស់គេហដ្ឋានផ្សេងដោយឡែកពីគ្នា ហើយមានទីធ្លាទំនេរតែម្ខាងនៃផ្ទះ។ 

បើយើងមើលពីខាងក្រៅ វាគឺទម្រង់ផ្ទះធំមួយហើយ និងត្រូវបានពុះពាក់កណ្ដាលអញ្ចឹង។ ម្យ៉ាងវិញទៀត ជាធម្មតាផ្ទះប្រភេទវីឡាភ្លោះមានទំហំរាងតូចជាង វីឡាទោល។ វីឡាប្រភេទនេះ គឺមានតែនៅក្នុងគម្រោងលំនៅឋានបែបបុរីទេ។ 

យោងទៅតាមចក្ខុវិស័យរបស់អ្នកអភិវឌ្ឍជាច្រើនរូប បានឲ្យដឹងថា រចនាបថនៃប្រភេទផ្ទះវីឡាភ្លោះ ផ្ដោតសំខាន់ទៅលើភាពផ្ទាល់ខ្លួនក៏ពិតមែន តែក៏ផ្សាភ្ជាប់ជាមួយអត្ថប្រយោជន៍ក្នុងការរស់នៅរួមគ្នា ដែលធ្វើឲ្យទំនាក់ជាអ្នកជិតខាងកាន់តែមានភាពស្និទ្ធស្នាល ជាពិសេសសម្រាប់គ្រួសារដែលមានសមាជិកច្រើនក៏អាចពិចារណាក្នុងការរស់នៅផ្ទះវីឡាភ្លោះ ព្រោះមានមតិជាច្រើនក៏បានលើកឡើងដែរថា ការរស់នៅជិតគ្នា ធ្វើឲ្យទំនាក់ទំនងនឹងកាន់តែរឹងមាំថែមមួយកម្រិតទៀត។ 

(ផ្ទះវីឡាភ្លោះ)

សម្រាប់ទីធ្លានៅក្នុងបរិវេណរបង ទំហំផ្ទះ ចំនួនបន្ទប់គេង ឬក៏ការតុបតែងរៀបចំនៅក្នុងផ្ទះ ក៏មិនខុសពីវីឡាទោលប៉ុន្មានទេ គឺអាស្រ័យទៅតាមការរៀបចំរបស់អ្នកអភិវឌ្ឍគម្រោង ឬម្ចាស់ផ្ទះដូចគ្នា។ 

តម្លៃផ្ទះវីឡាភ្លោះវិញគឺមានតម្លៃសមរម្យជាងវីឡាទោល មានតម្លៃជាមធ្យមចាប់ពី  ២០០,០០០ ឡើងទៅ ជាមួយតម្លៃជួលជាមធ្យម ២,០០០ -  ៥,០០០ ដុល្លារក្នុងមួយខែ។ 

គ. ប្រភេទផ្ទះវីឡាកូនកាត់

(ផ្ទះវីឡាកូនកាត់)

ផ្ទះវីឡាកូនកាត់នេះជាប្រភេទផ្ទះវីឡាចុងក្រោយ កូនពៅក្នុងចំណោមប្រភេទផ្ទះវីឡាទាំងអស់។

*លក្ខណសម្គាល់៖ ទម្រង់ខុសស្រលះពីវីឡាទោល និងវីឡាភ្លោះ វីឡាកូនកាត់គឺជាប្រភេទគេហដ្ឋានបែបសហសម័យ ដែលបង្កើតឡើងដោយការរួមបញ្ចូលរវាងទម្រង់ផ្ទះល្វែង ជាមួយរចនាបថខាងក្នុងជាវីឡាទំនើប។ វីឡាប្រភេទនេះ គឺបានសាងសង់ឡើងតម្រៀបជាជួរដូចជាផ្ទះល្វែង មានជញ្ជាំងរួមគ្នា ខណ្ឌដោយរបង ឬគ្មានការខណ្ឌដោយរបង ជាមួយកម្ពស់ពី ២ ទៅ ៣ ជាន់។

ចំណែករចនាបទខាងក្នុងវិញ រៀបចំឡើងជាមួយភាពប្រណីតក្នុងទម្រង់ជាប្រភេទផ្ទះវីឡា  មានការច្នៃប្រឌិតប្លែកៗពីគ្នាទៅតាមគម្រោងលំនៅឋាននីមួយៗ។ ជាធម្មតា ចំនួនបន្ទប់គេងមានត្រឹមតែ ៣ ទៅ ៤ ដោយមានចំនួនតិចជាងវីឡាទាំងពីរខាងលើ មានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ រានហាលខាងមុខ។ល។ គួរបញ្ជាក់ផងដែរថា វីឡាកូនកាត់ ក៏ស្រដៀងនឹងវីឡាភ្លោះដែរ គឺថា ផ្ទះវីឡាប្រភេទនេះ គឺមានតែក្នុងគម្រោងលំនៅឋាន(បុរី) តែប៉ុណ្ណោះ។ 

សម្រាប់តម្លៃរបស់វីឡាកូនកាត់វិញ គឺមានតម្លៃចាប់ពី ១៥០,០០០ ដុល្លារ ឬលើសពីនេះ សមស្របជាមួយការចង់បានរបស់អតិថិជនដែលមានជីវភាពសមរម្យ និងបង្គួរ។ ងាកទៅមើលតម្លៃជួលជាមធ្យម តម្លៃប្រមាណ ១,០០០ - ២,៥០០ ដុល្លារក្នុងមួយខែ។ តម្លៃទាំងអស់គឹអាស្រ័យទៅលើទំហំ រចនាបថពិសេសៗរបស់ផ្ទះនីមួយៗ សក្ដានុពលរបស់ទីតាំង និងគុណសម្បត្តិផ្សេងៗទៀតដែលគម្រោងនឹងធ្វើការផ្ដល់ជូនអតិថិជន។ 

២. តើផ្ទះវីឡា, ផ្ទះល្វែង និងផ្ទះអាជីវកម្មមានភាពខុសគ្នាដូចម្ដេចខ្លះ? 

+ ផ្ទះវីឡា 

(ផ្ទះវីឡាទោលមួយនៅរាជធានីភ្នំពេញ)

- ជាប្រភេទគេហដ្ឋានបែបទំនើបនិងមានទម្រង់ដូចអត្ថបទខាងលើ

- វីឡាទោលនិងវីឡាភ្លោះ មានកម្ពស់ ១ ឬ ២ ជាន់ ចំណែកផ្ទះវីឡាកូនកាត់ អាចមានកម្ពស់រហូតដល់ ៣ ជាន់

- មានបន្ទប់លើសពី ៤ បន្ទប់គេងឡើងទៅ

- ផ្នែកផ្សេងៗនៃផ្ទះ ដូចជា បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ កន្លែងទទួលទានអាហារ គឺដាច់ផ្សេងពីគ្នា

- មានសួនច្បារនៅជុំវិញ, មុខ ឬសងខាងផ្ទះ

- អាចបន្ថែមជាមួយទីធ្លាផ្សេងៗ ដូចជា អាងហែលទឹក កន្លែងញ៉ាំអាហារ

- ទីធ្លាធំទូលាយ អាចប្រារព្ធពិធីផ្សេងៗនៅក្នុងបរិវេណផ្ទះ 

- មានតម្លៃខ្ពស់ជាងប្រភេទលំនៅឋានផ្សេងៗ 

- ប្រើប្រាស់តែសម្រាប់ការស្នាក់នៅប៉ុណ្ណោះ 

- អតិថិជនគោលដៅ ភាគច្រើនជាប្រជាជនដែលមានជីវភាពបង្គួរ និងលំដាប់ខ្ពស់

+ ផ្ទះល្វែង 

(ទម្រង់ផ្ទះល្វែងនៅក្នុងគម្រោងបុរីមួយកន្លែង)

- ជាទម្រង់លំនៅឋាន សាងសង់ឡើងតម្រៀបជាជួរ 

- មួយជួរអាចមានផ្ទះពី ៧ ទៅដល់ ១០ ល្វែង

- រចនាបទមានភាពសាមញ្ញ

- អាចមានទីធ្លាលើដំបូល

- មានជញ្ជាំងរួមគ្នា មិនមានរបងខណ្ឌ

- កម្ពស់ពី ២ ទៅ ៣ ជាន់

- ប្រើប្រាស់តែសម្រាប់ការស្នាក់នៅ 

- មានបន្ទប់គេងតិចជាង ៥ 

- ភាគច្រើន ទីតាំងស្ថិតនៅខាងក្រោយនៃគម្រោងបុរី 

- ជាប្រភេទផ្ទះដែលមានតម្លៃសមសម្យ ជាមធ្យម ១០០,០០០ដុល្លារ ដោយអតិថិជនគោលដៅ ភាគច្រើនជាប្រជាជនដែលមានចំណូលទាប និងបង្គួរ 

+ ផ្ទះអាជីវកម្ម 

(ផ្ទះអាជីវកម្មនៅគម្រោង ជីប ម៉ុង លែនម៉ាក ២៧១)

- ជាទម្រង់លំនៅឋាន សាងសង់ឡើងតម្រៀបជាជួរ  ស្រដៀងទៅនឹងសណ្ឋានផ្ទះល្វែងឬវីឡាកូនកាត់ដែរ 

- មានរចនាបទទំនើប ទីធ្លាក្នុងផ្ទះធំទូលាយ ជាពិសេសជាន់ផ្ទាល់ដី 

- មានបន្ទប់គេងតិចជាង៥

- អាចមានឬគ្មានទីធ្លាលើដំបូល 

- បង្កើតឡើងក្នុងគោលបំណងធំៗពីរគឺ អាចទាំងស្នាក់នៅ និងធ្វើអាជីវកម្មបាន 

- មានទីតាំងនៅមុខគម្រោង ផ្លូវលំ ដែលមាន

- មានជញ្ជាំងរួមគ្នា មិនមានរបងខណ្ឌ

- ជាប្រភេទផ្ទះដែលពេញនិយមសម្រាប់អ្នកមានអាជីវកម្ម ឬចង់ពង្រីកសាខារបស់ខ្លួន

- តម្លៃជាមធ្យមពី ២០០,០០០ ដុល្លារឡើងទៅ (តែក៏អាស្រ័យទៅលើទីតាំង និងសក្ដានុពលរបស់គម្រោង) 

(ទិដ្ឋភាពពីខាងលើនៃគម្រោងបុរីមួយកន្លែង)

បន្ទាប់ពីបានស្វែងយល់នូវភាពខុសគ្នាអមជាមួយគុណសម្បត្តិផ្សេងៗពីគ្នារវាងផ្ទះវីឡាទាំងបីខាងលើនេះ បន្ថែមពីនោះ អត្ថបទក៏បានជ្រៀតលើកឡើងនូវចំណុចខុសគ្នារវាងផ្ទះដែលកំពុងពេញនិយមពីសំណាក់អ្នកទិញ រួមមាន ផ្ទះវីឡា ផ្ទះល្វែង និង ផ្ទះអាជីវកម្មផងដែរ។ ខមភើសសង្ឃឹមថា អ្នកអានអាចយកជាគំនិតបន្ថែមក្នុងការជ្រើសរើសផ្ទះរបស់ខ្លួន មិនថាទុកសម្រាប់វិនិយោគ ឬ ស្នាក់នៅផ្ទាល់ខ្លួនក៏ដូចជាទុកជាកេរ្ដិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។ 

* Compass Real Estate - ជាវេទិកាដ៏ធំបំផុតរបស់ចិនក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកផ្ទះក្នុងក្ដីស្រមៃរបស់អ្នក។ ប្រសិនបើលោកអ្នកមានចម្ងល់បន្ថែមទាក់ទងជាមួយព័ត៌មានទូទៅ តម្លៃ នៃផ្ទះវីឡា សូមចូលទៅកាន់វេទិកា https://www.compass.com.kh/

** ប្រសិនបើលោកអ្នកមានបំណងស្វែងរកជួលឬទិញផ្ទះវីឡា សូមចុចលើ ផ្ទះវីឡាសម្រាប់ជួល និង ផ្ទះវីឡាសម្រាប់លក់

***សូមចូលទៅកាន់ COMPASS ដើម្បីស្វែងរកផ្ទះ ហើយទាញយកកម្មវិធី (https://www.compass.com.kh/app/lang/en.html)

ទំនាក់ទំនងតាមរយៈ (TG): +855 (0) 66400666 /+855 (0) 66300666

គេហទំព័រ ហ្វេសប៊ុក: 金边租房 Phnom Penh rental

គណនី WeChat : inft66

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)