ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > សម្តេចតេជោណែនាំជាថ្មីមិនអនុញ្ញាតឱ្យមានក្រុមហ៊ុនផ្តាច់មុខសេវាអ៊ិនធើណែតក្នុងបុរី

សម្តេចតេជោណែនាំជាថ្មីមិនអនុញ្ញាតឱ្យមានក្រុមហ៊ុនផ្តាច់មុខសេវាអ៊ិនធើណែតក្នុងបុរី

2023-05-26
79
0
សង្ខេប:​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំសាជាថ្មីមិនឱ្យមានក្រុមហ៊ុនលក់ផ្តាច់មុខសេវាទូរស័ព្ទ ឬអ៊ិនធើណែតក្នុងបុរី ឬផ្ទះល្វែង ជាដាច់ខាត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំសាជាថ្មីមិនឱ្យមានក្រុមហ៊ុនលក់ផ្តាច់មុខសេវាទូរស័ព្ទ ឬអ៊ិនធើណែតក្នុងបុរី ឬផ្ទះល្វែង ជាដាច់ខាត។ នេះបើតាមការលើកឡើងរបស់សម្តេច ក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ថែមពីនេះ សម្តេចក៏បានសំណូមពរ ទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ ត្រូវតែធ្វើការសហការគ្នា ជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ឬក្រុមហ៊ុនទូរស័ព្ទ អាចទៅភ្ជាប់សេវាកម្មជាមួយទីតាំងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធើណែតដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ។

柬.jpg

មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវបង្កើនការលើកអង់តែនរបស់ខ្លួនឱ្យបានច្រើន និងគ្រប់ទីកន្លែង ដើម្បីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះ មានសេវាអ៊ីនធឺណែតប្រើប្រាស់គ្រប់គ្រាន់ផងដែរ។

ក្នុងនោះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែតមួយ ដែលមានឈ្មោះថា ហូមអ៊ិនធើណែត ដែលតម្លើងសេវាអ៊ីនធឺណែត និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែត មានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវដល់គ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួង។

ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រី ធា្លប់បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯងក្នុងបុរីតទៅទៀត បើពុំនោះទេ នឹងប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណជាក់ជាមិនខានឡើយ។


ប្រភព៖ Construction & Property News

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)