ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ៥ខែឆ្នាំនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៦៤ សរុបទុនជាង ៥៤០លានដុល្លារ

៥ខែឆ្នាំនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៦៤ សរុបទុនជាង ៥៤០លានដុល្លារ

2023-06-05
92
0
សង្ខេប:​នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ គម្រោងវិនិយោគចំនួន៦៤ក្រុមហ៊ុន ដែលមានទុនវិនិយោគចំនួន ៥៤០,៧៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន៧៨២៩២កន្លែង។

នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ គម្រោងវិនិយោគចំនួន៦៤ក្រុមហ៊ុន ដែលមានទុនវិនិយោគចំនួន ៥៤០,៧៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន៧៨២៩២កន្លែង។

ចំនួននេះបើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាឆ្នាំ២០២២កន្លងទៅឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈ ៥ខែឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៧២ក្រុមហ៊ុនដែលមានទុនវិនិយោគជាង២៦៤៨លានដុល្លារអាមេរិកនិងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៤៤៦៥៩កន្លែង។

柬.jpg

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាក្នុងចំណោមគម្រោងវិនិយោគចំនួន៦៤ ក្រុមហ៊ុនក្នុងនោះក្នុងខែមករាមានគម្រោងវិនិយោគចំនួន ១០មានទុនវិនិយោគចំនួន ៩៩,៤លានដុល្លារ ផ្តល់ឱកាសការងារបាន ១៧១២៩ កន្លែង។ ខែកម្ភៈ មានគម្រោងវិនិយោគចំនួន ១៧មានទុនវិនិយោគចំនួន ៩៨,៨លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ២២៧៨៤ កន្លែង។ ខែមីនាមានគម្រោងវិនិយោគចំនួន ៧មានទុនវិនិយោគចំនួន ៣៣,៧ លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៦៦៩កន្លែង ខែមេសាមានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនវិនិយោគចំនួន ២៤៧,៧ លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១៧៧២៣កន្លែងនិងខែឧសភាមានគម្រោងវិនិយោគចំនួន១០មានទុនវិនិយោគចំនួន ៦០,១៤លានដុល្លារដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគចំនួន ៦៤មានតែខែមេសា មានគម្រោងវិនិយោគធំៗ និងចំណាយទុនច្រើនជាងគេក្នុងនោះរួមមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ។គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ នៅភូមិតានៃឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ៕

64-investment-projects.jpg




ប្រភព៖ កាសែត កម្ពុជាថ្មី 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)