ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > នៅពេល​ទិញដែល​លំនៅឋានគួរ​ជ្រើសរើសយក​ជួរ​ទី​មួយ​នៅរាជធានី​ភ្នំពេញ! គម្រោងមួយនេះនឹងបំពេញនូវក្ដីស្រមៃពីផ្ទះដែលមានទេសភាពទន្លេ

នៅពេល​ទិញដែល​លំនៅឋានគួរ​ជ្រើសរើសយក​ជួរ​ទី​មួយ​នៅរាជធានី​ភ្នំពេញ! គម្រោងមួយនេះនឹងបំពេញនូវក្ដីស្រមៃពីផ្ទះដែលមានទេសភាពទន្លេ

2023-06-28
3065
0
សង្ខេប:គម្រោង Diamond Bay Garden ដែលមានទីតាំងនៅកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្មកណ្ដាល (CBD) ជាមួយនឹងភាពរុងរឿង + ទិដ្ឋភាពមាត់ទន្លេ បានក្លាយជាលំនៅឋានលំដាប់ខ្ពស់ដ៏កម្រនៅក្នុងទីក្រុងភ្នំពេញ!

ប្រសិនបើទន្លេទាំងបីរួមមានទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប គឺជាសមិទ្ធិផលដ៏អស្ចារ្យដែលបន្សល់ទុកដោយធម្មជាតិនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា អស់រយៈពេលរាប់ពាន់ឆ្នាំ នោះតំបន់ចតុមុខគឺជា "តួអង្គសំខាន់" ដែលគួរលើកឡើង ហើយលំនៅឋាននៅជិតមាត់ទន្លេគឺជាជំពូកនៃរស់នៅតាមរបៀបដ៏សម្បូរបែប និងចម្រុះពណ៌។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការកែលម្អគុណតម្លៃគ្រប់ផ្នែករបស់រាជធានីភ្នំពេញ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទីក្រុង មាត់ទន្លេមិនត្រឹមតែមានលក្ខណៈសាមញ្ញដូចជានៅជិតទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីក្រុងដែលមានការបកស្រាយអំពីរបៀបរស់នៅបែបថ្មី និងជាសក្ខីភាពមួយចំពោះអត្តសញ្ញាណរបស់អ្នករស់នៅ!

លំនៅឋានជិតមាត់ទន្លេបានក្លាយទៅជាជម្រកអចលនៈទ្រព្យសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើន។

ទោះជាយ៉ាងណាក៏ដោយ នៅពេលទិញលំនៅឋានជិតមាត់ទន្លេ គុណវិបត្តិខាងក្រោមអាចត្រូវបានជួបប្រទះជាញឹកញាប់៖

① ទំហំនិងគុណភាពផលិតផលល្អ ប៉ុន្តែទីតាំងមិនសូវល្អ ដែលមិនត្រូវនឹងលក្ខណៈសម្បត្តិទាំងមូល

② ទីតាំងល្អ ប៉ុន្តែគុណភាពផលិតផលនៅមានកម្រិត ដូច្នេះស្ដង់ដានៃការរស់នៅមិនអាចប្រសើរឡើងជាងមុនបានទេ

③ ទីតាំង និងតំបន់គឺសុទ្ធសឹងតែល្អទាំងអស់ បែរជាក្រុមហ៊ុនអភិវឌ្ឍន៍មានលក្ខណមិនគួរឱ្យទុកចិត្តទៅវិញ ចំណែកឯទំហំសាច់ប្រាក់ និងគុណតម្លៃនាពេលអនាគតនៅមានកំណត់។

សរុបមក មានគម្រោងតិចតួចណាស់ដែលអាចគ្របដណ្តប់លើលក្ខណពិសេសៗទាំងអស់។ ដូច្នេះនៅលើទីផ្សារអចលនទ្រព្យក្នុងភ្នំពេញ តើមានអចលនទ្រព្យណាដែលមិនត្រឹមតែមានទេសភាពមាត់ទន្លេប៉ុណ្ណោះទេ ថែមទាំងមានផលិតផលរឹងមាំ សម្ភារៈបរិក្ខារទ្រទ្រង់ពេញលេញ និងមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍?

Diamond Bay Garden គឺជាចម្លើយដ៏ល្អឥតខ្ចោះ។

356847630_750400950421545_3045470876242926526_n.jpg


ការកែលម្អលំនៅឋានឲ្យកាន់តែប្រសើរ

លំនៅឋានជិតមាត់ទន្លេដែលមានស្តង់ដារទទួលស្គាល់ និងសក្តានុពលកាន់តែទូលំទូលាយ

គម្រោង Diamond Bay Garden មានអត្ថប្រយោជន៍ដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញទាំងមូលទាក់ទងនឹងធនធានដូចជាទេសភាពនៃដងទន្លេ៖

រាជធានីភ្នំពេញមានធនធានមាត់ទន្លេចំនួនបី ហើយទីក្រុងកោះពេជ្រមានទីតាំងនៅភាគខាងត្បូងនៃក្រុងចតុមុខមានអត្ថប្រយោជន៍យ៉ាងពិសេស។

ក្នុងនាមជាតំបន់សំខាន់នៃរាជធានីភ្នំពេញ តំបន់កោះពេជ្រត្រូវបានប្រមូលផ្តុំដោយកន្លែងកំពូលរបស់ទីក្រុង ក៏ដូចជាសហគមន៍លំនៅឋាន និងវីឡាលំដាប់ខ្ពស់ជាច្រើន។ សព្វថ្ងៃនៅក្នុងតំបន់កោះពេជ្រ ដីសម្រាប់អភិវឌ្ឍន៍គឺតិចទៅៗ។

ដូច្នេះហើយ គម្រោង Diamond Bay Garden ដែលមានទីតាំងនៅកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្មកណ្ដាល (CBD) ជាមួយនឹងភាពរុងរឿង + ទិដ្ឋភាពមាត់ទន្លេ បានក្លាយជាលំនៅឋានលំដាប់ខ្ពស់ដ៏កម្រនៅក្នុងទីក្រុងភ្នំពេញ!

ជាមួយគ្នានេះ គម្រោងនេះមានអគារខ្ពស់ កម្ពស់ចំនួន ៣៩ ជាន់ ដល់ទៅ ៣ អគារ និងតភ្ជាប់ដោយស្ពានអាកាស។ ឈរនៅលើស្ពានអាកាស លោកអ្នកអាចរីករាយគយគន់នូវទេសភាពទីក្រុង និងទន្លេ។

សម្រាប់អ្នកស្នាក់នៅ ស្ពានអាកាសមិនត្រឹមតែជាកន្លែងទទួលភ្ញៀវ ឬកន្លែងអង្គុយដ៏ទូលាយប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍ដែលបម្រើនៃចំណុចកំពូលសម្រាប់លំដាប់ថ្នាក់ខ្ពស់។

មិនថាលក្ខណៈពិសេសនៃគម្រោង ឬបង្កើតទៅជាកន្លែងសម្គាល់ក៏ដោយ គម្រោង Diamond Bay Garden ផ្តល់នូវរសជាតិនៃការស្នាក់នៅលំដាប់ខ្ពស់ និងទាន់សម័យ!

355479129_745656737562633_1373503716273964700_n.jpg


ផលិតផលកាន់តែមានគុណភាពប្រសើរ

ប្រភេទយូនីតដែលមានការច្នៃប្រឌិតកាន់តែច្រើន + គុណភាពផលិតផលកាន់តែប្រសើរ

ដើម្បីធ្វើឲ្យទីធ្លានៃគម្រោងកាន់តែមានភាពពេញលេញ Diamond Bay Garden រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវទិដ្ឋភាពមាត់ទន្លេ ជាមួយនឹងភាពងាយស្រួលនៅក្នុងការរចនាផលិតផលរបស់ខ្លួន។

បើនិយាយអំពីការរចនាអគារ ដើម្បីឱ្យមានមុំមើលបានកាន់តែច្រើន គម្រោងជិតមាត់ទន្លេមួយចំនួននឹងយកការរចនាដែលមានមុំជាក់លាក់មួយរវាងអគារ និងធនធានមាត់ទឹក ដូច្នេះនឹងមានអគារជាច្រើនដែលមើលឃើញទន្លេ ប៉ុន្តែទិដ្ឋភាពពីអគារតែមួយតែម្ដងគឺ មានកំណត់។

សម្រាប់ការនេះ គម្រោង Diamond Bay Garden រៀបចំអគារជាជួរៗតាមបណ្តោយច្រាំងទន្លេ ដោយទទួលបានទិដ្ឋភាពទន្លេដ៏អស្ចារ្យប្រហែល ១៨០° ឬដល់ ២៧០° សម្រាប់អគារមួយៗ។ គួបផ្សំជាមួយនឹងទីតាំងតែមួយគត់ និងមិនមានអគារខ្ពស់ៗនៅជុំវិញនោះ គម្រោងទាំងមូលអាចគ្របដណ្តប់ស្ទើរតែទិដ្ឋភាពនៃទីក្រុងភ្នំពេញ រួមមាន ព្រះបរមរាជវាំង សណ្ឋាគារ សុខា ទីក្រុងរណបកោះនរា ណាហ្គាវើល និងទីតាំងសំខាន់ៗផ្សេងទៀត។

នៅក្នុងការរចនាយូនីតវិញ គម្រោង Diamond Bay Garden បានពង្រីកដោយទេសភាព និងការរស់នៅប្រកបដោយផាសុកភាព។ យូនីតនីមួយៗត្រូវបានបំពាក់ដោយយ៉រ និងប្លង់បន្ទប់ដែលធ្វើឱ្យកាន់តែចង់ស្នាក់នៅ។

នឹងយកយូនីតប្រភេទ 2R ជាឧទាហរណ៍ ប្រភេទយូនីតនេះមានទីតាំងនៅចុងខាងជើង ដែលមានទំហំ ១០៥.១៣-១៤៣.៩ ម៉ែត្រការ៉េ មានបន្ទប់គេងពីរ បន្ទប់ទឹកពីរ បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងផ្ទះបាយត្រូវបានរចនាយ៉ាងល្អដោយមិនខ្ជះខ្ជាយទីធ្លាឲ្យនៅទំនេរ។ ជាងនេះទៅទៀត បានបែងចែកតំបន់ដែលធ្វើសកម្មភាព និងកន្លែងស្ងប់ស្ងាត់បានយ៉ាងល្អ បន្ទប់គេងពីរមានរាងការ៉េ និងរាងល្អ ហើយបន្ទប់ទាំងពីរអាចមើលទេសភាពបាន ដើម្បីឱ្យអ្នកស្នាក់នៅបានរីករាយជាមួយនឹងមេឃពណ៌ខៀវ ពពកស និងទឹកហូរនៅខាងក្រៅបង្អួច។ ពេលកំពុងគេងលើគ្រែដែលក្លាយជា "គំនូរទេសភាពថាមវន្ត" ក្នុងផ្ទះ។ យ៉រធំទូលាយដែលមានប្រវែងប្រហែល ៧ ម៉ែត្រផ្តល់ឱ្យជីវិតនូវលទ្ធភាពកាន់តែច្រើន។ ហាត់យូហ្គា ហាត់ប្រាណ ផឹកតែ អាន... អាចធ្វើបាននៅទីនេះទាំងអស់។

7c1e620230523143216689938.jpg


របៀបរស់នៅកាន់ប្រសើរឡើង

កន្លែងបរិក្ខារកំពូលៗប្រមូលផ្តុំនូវផលិតផលលំដាប់ខ្ពស់

នៅពេលដែលទីតាំងសំខាន់ ធនធានធម្មជាតិដ៏មានតម្លៃ និងក្រុមហ៊ុនអភិវឌ្ឍន៍ដែលអាចទុកចិត្តបានមកជាមួយគ្នា នោះគ្មានអ្វីគួរឱ្យងឿងឆ្ងល់ទេថានេះនឹងជាការចាប់ផ្តើមជីវិតរស់នៅកាន់តែប្រសើរឡើង។

គម្រោង Diamond Bay Garden ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Diamond Bay Garden Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC។ បើអ្នកបានស្វែងយល់អំពីប្រទេសកម្ពុជាខ្លះៗ នោះអ្នកនឹងដឹងពីភាពខ្លាំងរបស់ OCIC ហើយ។ ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងរណបកោះនរា សុទ្ធសឹងតែបង្កើតឡើងដោយក្រុមហ៊ុន OCIC ។

គម្រោង Diamond Bay Garden គឺជាស្នាដៃមួយទៀតរបស់បុត្រសម្ព័ន្ធក្រុមហ៊ុន OCIC នៅតំបន់កោះពេជ្រ ហើយនឹងក្លាយជាតំណាងថ្មីនៃលំនៅឋានជិតមាត់ទន្លេរបស់ OCIC ។

កន្លែងទទួលភ្ញៀវបែប Boutique ដែលមានសិល្បៈ និង concierge ទំនើបទាន់សម័យ អាងហែលទឹកបែបនៅរមណីយដ្ឋាន កន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលហាត់យូហ្គា បំពាក់ដោយឧបករណ៍ទំនើបៗ ស្កាយបារដ៏ប្រណីតនៅជាន់ខាងលើ សួនលើអាកាស សួនកុមារ បន្ទប់ពហុមុខងារ .. ដែលដោះស្រាយរាល់តម្រូវការរស់នៅ លម្ហែកាយ កាយសម្បទា ទំនាក់ទំនងសង្គម អាជីវកម្ម គ្រួសារ។

ជាន់ក្រោមរបស់គម្រោងក៏នឹងសាងសង់នូវសហគមន៍ Connexion Koh Pich ដែលនឹងមានការិយាល័យ សាលវប្បធម៌ និងព្រឹត្តិការណ៍ កន្លែងលក់អាហារ និងភេសជ្ជៈ កន្លែងលក់ទំនិញ បន្ទប់សណ្ឋាគារ ផ្សារទំនើប កន្លែងក្មេងលេង និងកន្លែងកីឡា ហ៊ុំព័ទ្ធដោយឧទ្យានធំៗចំនួនបី គឺ សួនកោះពេជ្រ សួនCoconut Park និង សួនTrellion Park ដែលធ្វើអោយជីវិតកាន់តែមានផាសុកភាព។

park2.jpg

សម្រាប់ការរស់នៅ កន្លែងបរិក្ខារទ្រទ្រង់បែបនេះគឺល្អគ្រប់គ្រាន់ ប៉ុន្តែ Diamond Bay Garden មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំអោយមានការជឿនលឿននៃរបៀបរស់នៅបែបលំដាប់ខ្ពស់ទៀតផង។ ណាហ្គាវើល ផ្សារទំនើបអ៊ីអន មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ មហោស្រពកោះពេជ្រ ជាដើម គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ទំនាក់ទំនងសង្គមប្រកបដោយគុណភាព។ សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) សាលាអន្តរជាតិបារាំងភ្នំពេញ (EFI) គឺល្អបំផុតដើម្បីចាប់ផ្តើមការអប់រំដែលមានគុណភាពខ្ពស់សម្រាប់កុមារ។ អគារការិយាល័យកម្រិត A ដូចជា Morgan Tower និង GIA Tower នាំមកនូវឱកាសសហប្រតិបត្តិការអាជីវកម្មកាន់តែច្រើន។ តំបន់ជិតខាងនៃលំនៅឋាន និងវីឡាលំដាប់ខ្ពស់ដូចជា The Elite Town និង The Elysée ដែលផ្តល់នូវជីវិតដែលមានគុណភាពខ្ពស់ជាមួយនឹងរង្វង់អភិជន។

 

មានមនុស្សតែងតែសួរថា តើធនធានទីក្រុងពិតប្រាកដមានតម្លៃអ្វីខ្លះ?

ទាំងមានតម្លៃ និងមិនអាចជំនួសបាន។

មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងសូម្បីតែសាលារៀនក៏អាចបើកសាខាថ្មីបាន ប៉ុន្តែធនធានធម្មជាតិដ៏មានតម្លៃនៃទិដ្ឋភាពទន្លេមិនអាចចម្លងបានឡើយ ហើយទីតាំងដ៏កម្រមិនអាចបង្កើតឡើងវិញបានទេ។ បរិស្ថានវិទ្យាចម្រុះ និងរង្វង់ជីវិតវប្បធម៌លំដាប់ខ្ពស់ដែល OCIC បានសាងសង់ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះគឺពិបាកនឹងបង្កើតណាស់។

គម្រោង Diamond Bay Garden គឺលើសពីការស្រមើស្រមៃរបស់មនុស្សគ្រប់រូប អំពីលំនៅឋានអាចមើលឃើញទេសភាពមាត់ទន្លេនៅជួរទីមួយតែម្ដង!

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)