ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យ សម្លឹងឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងមានការរីកចម្រើននៅឆ្នាំក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញវិធានការមួយចំនួន

ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យ សម្លឹងឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងមានការរីកចម្រើននៅឆ្នាំក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញវិធានការមួយចំនួន

ប្រភព:Fresh News
2023-12-12
415
0
សង្ខេប:ក្រុមអ្នកជំនាញល្បីៗ លើវិស័យអចលនទ្រព្យកម្ពុជា បានសម្លឹងឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងមានការរីកចម្រើន នៅឆ្នាំ២០២៤ បន្ទាប់ពីសង្កេតឃើញថា នៅចុងឆ្នាំ២០២៣នេះ ការទិញ-លក់ លើវិស័យអចលនទ្រព្យ បានចាប់ផ្ដើមកម្រើកឡើងវិញ ជាពិសេសរាជរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដើម្បីជួយដល់វិស័យនេះ។

ក្រុមអ្នកជំនាញល្បីៗ លើវិស័យអចលនទ្រព្យកម្ពុជា បានសម្លឹងឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងមានការរីកចម្រើន នៅឆ្នាំ២០២៤ បន្ទាប់ពីសង្កេតឃើញថា នៅចុងឆ្នាំ២០២៣នេះ ការទិញ-លក់ លើវិស័យអចលនទ្រព្យ បានចាប់ផ្ដើមកម្រើកឡើងវិញ ជាពិសេសរាជរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដើម្បីជួយដល់វិស័យនេះ។

Kh.jpg

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាព ឆ្នាំ២០២៤ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ា វិរៈ សមាជិកក្រុមប្រឹក្សាភិបាល បានឲ្យដឹងថា «នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ វិស័យអចលនវត្ថុនៅកម្ពុជា នឹងមានការរីកចម្រើនត្រលប់មកវិញ»។

លោក វ៉ា វិរៈ បានលើកឡើងថា បើមើលពីការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា ដោយស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា៖ ADB, IMF និង WORLD BANK បានព្យាករណ៍ថា នៅឆ្នាំ២០២៣នេះ មានកំណើនប្រហែលជា៥.៦ភាគរយ និងឆ្នាំ២០២៤ អាចជាង៦ភាគរយ។

ទន្ទឹមគ្នានេះ លោកបានលើកឡើងថា នៅចុងឆ្នាំ២០២៤ ឬក៏ឆ្នាំ២០២៥ ស្ថានភាពវិស័យអចលនវត្ថុកម្ពុជា នឹងកាន់តែមានភាពល្អប្រសើរច្រើន ដោយសាររាជរដ្ឋាភិបាល អាណត្ដិទី៧ ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី មានការខិតខំប្រឹងប្រែង ជួយជំរុញក្នុងវិស័យនេះ។

សមាជិកក្រុមប្រឹក្សាភិបាល CVEA បានឲ្យដឹងផងដែរថា ជាទូទៅអចលនវត្ថុ ក៏ដូចជាសេដ្ឋកិច្ច គឺមានវដ្តរបស់វា ដូច្នេះនៅពេលដែលឡើងដល់កំពូលហើយ ក៏ចាប់ផ្ដើមចុះមកវិញ ហើយបន្ទាប់ចុះ មកដល់ក្រោមហើយ នឹងចាប់ផ្ដើមឡើងដល់កំពូលវិញ។

លោក វ៉ា វិរៈ បានគូសបញ្ជាក់ថា ឱកាសនាពេលបច្ចុប្បន្ននេះ គឺល្អបំផុតសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យ ហើយចង់វិនិយោគលើវិស័យនេះ ក្នុងករណីដែលគាត់ មានលំហូរសាច់ប្រាក់ល្អត្រឹមត្រូវ ប៉ុន្ដែបើសិនជាគាត់ប្រើប្រាស់កម្ចី ដែលមានការប្រាក់ខ្ពស់ គួរតែពុំវិនិយោគអី។

news/2023-12-12/1702362630626831.jpg


លោក សេង សុភ័ក្ដ្រ អនុប្រធានប្រតិបត្ដិសមាគម និងប្រធានគណៈកម្មការវាយតម្លៃ បានឲ្យដឹងថា សម្រាប់ទីផ្សារអចលនទ្រព្យ លោកមើលឃើញថា នៅចុងឆ្នាំនេះ ក៏ដូចជានៅឆ្នាំក្រោយ អ្នកវិនិយោគ នឹងមានការត្រលប់មកវិញច្រើន ព្រោះថា បច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកម្ពុជា មានការចាប់អារម្មណ៍ច្រើន ពីបណ្ដាលតំបន់អាស៊ាន។

លោកបានបញ្ជាក់ថា «នៅឆ្នាំ២០២៤ នឹងមានអ្នកវិនិយោគថ្មីៗ មកវិនិយោគនៅកម្ពុជា កាន់តែចំនួនច្រើន ដែលមិនមែនផ្ដោត តែទៅលើអ្នកវិនិយោគចិនតែមួយមុខ ដែលធ្វើឲ្យកម្ពុជា មានជម្រើស កាន់តែច្រើន»។

news/2023-12-12/1702362845543123.jpg


លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ សមាគមមើលឃើញថា តាំងពីដើមឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានការប្រឈមមួយចំនួន ហើយក៏មានឱកាសមួយចំនួនផងដែរ នៅក្នុងទីផ្សារអចលនទ្រព្យ។

លោកបានឲ្យដឹងថា ប្រភេទលំនៅដ្ឋាន ទាំងលំនៅដ្ឋានដែលជាប់ដី និងខុនដូរ មានការប្រកួតប្រជែងមួយចំនួន ហើយអ្នកទិញនៅខាងក្រៅ និងក្នុងស្រុក មានការថមថយ ក៏ប៉ុន្ដែជាឱកាសល្អ សម្រាប់អ្នកដែលចង់ បាននៅពេលនេះ និងអាចទិញបាននៅកន្លែងល្អ ហើយក្នុងតម្លៃល្អ។

Sorn Seap.jpg


លោកស្រី តាំង ហួរ អនុប្រធានសមាគម និងជាប្រធានគណៈកម្មការសមាគមធុរកិច្ច បានយល់ឃើញថា សម្រាប់ទីផ្សារអចលនទ្រព្យ នៅចុងឆ្នាំ២០២៣នេះ ហាក់បីមានសន្ទុះ ហើយសម្រាប់ឆ្នាំ២០២៤ នឹងមានការកើតឡើង ដោយសារតែរាជរដ្ឋាភិបាល បានជំរុញឲ្យធនាគារទាំងអស់ ផ្ដល់កម្ចីដល់អតិថិជន ដើម្បីទិញដីធ្លី និងលំនៅឋាន។

Tang Hour.jpg


លោកឧកញ៉ា ចេង ខេង សមាជិកក្រុមប្រឹក្សាភិបាល បានសម្លឹងឃើញថា «យើងឃើញថា នៅចុងឆ្នាំ២០២៣នេះ ចាប់ផ្ដើមឃើញសកម្មភាព ការទិញ-លក់ កម្រើកឡើងវិញ ខ្ញុំគិតថា ជាសញ្ញាល្អ ដែលធ្វើឲ្យនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ចលនាការទិញ-លក់ លើវិស័យអចលនវត្ថុ នឹងដំណើរការល្អឡើងវិញ»។

Cheng Kheng.jpg

សូមរំលឹកថា ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរួមចំណែកជួយ ដល់វិស័យអចលនទ្រព្យ ដែលបានរងផលប៉ះពាល់ ពីវិបត្តិនានាផ្ទួនៗគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ ជូនដល់អ្នកដែលខ្ចី ដើម្បីទិញដីធ្លី និងលំនៅឋាន ទៅតាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

1Q5A0919.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)