ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្នុងឆ្នាំ២០២៣កន្លងទៅ គម្រោងអនុម័តថ្មីនៅខេត្តព្រះសីហនុមានតម្លៃ៦៥៦លានដុល្លារអាមេរិក ស្មើនឹង៤៤%នៃការវិនិយោគសរុប

ក្នុងឆ្នាំ២០២៣កន្លងទៅ គម្រោងអនុម័តថ្មីនៅខេត្តព្រះសីហនុមានតម្លៃ៦៥៦លានដុល្លារអាមេរិក ស្មើនឹង៤៤%នៃការវិនិយោគសរុប

2024-01-05
309
0
សង្ខេប:ក្នុងរបាយការណ៍របស់ធនាគារពិភពលោក ដែលបានដកស្រង់ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហ់ើយបានអោយដឹងថា ចាប់ពីខែមករា ដល់ខែសីហា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ គម្រោងសាងសង់ដែលបានអនុម័តថ្មីនៅកម្ពុជាមានតម្លៃសរុបដល់ទៅ ១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០២២។

ខេត្តព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការវិនិយោគសំណង់ថ្មី ដែលនេះជំរុញដោយការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស និងតម្រូវការសម្រាប់រោងចក្រឧស្សាហកម្មថ្មីៗ។

Kh.jpg

ក្នុងរបាយការណ៍របស់ធនាគារពិភពលោក ដែលបានដកស្រង់ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហ់ើយបានអោយដឹងថា ចាប់ពីខែមករា ដល់ខែសីហា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ គម្រោងសាងសង់ដែលបានអនុម័តថ្មីនៅកម្ពុជាមានតម្លៃសរុបដល់ទៅ ១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០២២។ 

ក្នុងនោះតម្លៃនៃគម្រោងសាងសង់ថ្មីនៅខេត្តព្រះសីហនុសម្រេចបាន ៦៥៦ លានដុល្លារអាមេរិក ដែលស្មើនឹង ៤៤% នៃការវិនិយោគសរុប ហើយមានការកើនឡើង ១៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។

ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣ ទំហំផ្ទៃដីនៃគម្រោងសាងសង់ថ្មីបានឈានដល់ ១១.៥ លានម៉ែត្រការ៉េ កើនឡើង ១៨៤% ពីឆ្នាំ២០២២។

ធនាគារពិភពលោកបានចង្អុលបង្ហាញថា ទោះបីជាគម្រោងសំណង់ថ្មីទាំងនោះភាគច្រើនជាវិស័យលំនៅដ្ឋាន (មានប្រហែល ៥០%) គម្រោងរោងចក្រឧស្សាហកម្មថ្មីបានកើនឡើងគួរឱ្យកត់សម្គាល់ពី ៧០០,០០០ ម៉ែត្រការ៉េ (ស្មើនឹង ៧.៩% នៃផ្ទៃដីសរុប) ក្នុងរយៈពេលប្រាំបីខែដំបូងកាលឆ្នាំ២០១៨ កើនឡើងដល់ ២.៨ លានម៉ែត្រការ៉េ(ស្មើនឹង ២៥% នៃផ្ទៃដីសរុប)ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣ ។

6-story-1_53-1.jpg

ផ្ទុយទៅវិញ គម្រោងសាងសង់ទេសចរណ៍ និងពាណិជ្ជកម្ម គឺមានការថយចុះដោយក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣មានត្រឹមតែ ២០០,០០០ ម៉ែត្រការ៉េ (ស្មើនឹង ២.១% នៃផ្ទៃដីសរុប) និង ១. លានម៉ែត្រការ៉េ (ស្មើនឹង ១៥.៣% នៃផ្ទៃដីសរុប)រៀងគ្នា។ រីឯក្នុងរយៈពេលប្រាំបីខែដំបូងកាលពីឆ្នាំ២០១៨ គឺមាន ២.៥ លានម៉ែត្រការ៉េ (ស្មើនឹង ២៧.៥% នៃផ្ទៃដីសរុប) និង ២.២ លានម៉ែត្រការ៉េ (ស្មើនឹង ២៤.៦% នៃផ្ទៃដីសរុប) រៀងគ្នា។ 

ទាំងនេះបានបង្ហាញថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសឆ្ពោះទៅរកឧស្សាហកម្មផលិតកម្មដែលមានផលិតភាពកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ វិស័យសណ្ឋាគារនៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងក្រុងជាប់ព្រំដែនដូចជាប៉ោយប៉ែត និងបាវិត គឺមានការផ្គត់ផ្គង់លើសពីតម្រូវការ។

1-1.jpg

គួររំលឹកថា ការវិនិយោគលើអចលនទ្រព្យនៅខេត្តព្រះសីហនុ មានការស្ទុះឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ ដែលមានវិនិយោគគ្រិនបរទេសជាច្រើន (ភាគច្រើនមកពីប្រទេសចិន) បានចូលមកវិនិយោគលើការសាងសង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងសណ្ឋាគារ។ ប៉ុន្តែ ជាមួយនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ល្បែងអនឡាញនៅឆ្នាំ ២០១៩ និងការផ្ទុះឡើងនៃវីរុសកូវីដ១៩ គម្រោងសាងសង់ជាច្រើនក៏ត្រូវបានបង្ខំឱ្យផ្អាកនិងជាប់គាំំង។

គិតត្រឹមខែកញ្ញាឆ្នាំ២០២៣ គម្រោងថ្មីសរុបចំនួន ៩៦៥ ត្រូវបានអនុម័តសម្រាប់ការសាងសង់នៅខេត្តព្រះសីហនុ និងតំបន់ផ្សេងៗទៀតក្នុងខេត្ត ដែលមានចំនួនសរុប ១,០៦៩ អគារ និងទុនវិនិយោគសរុបចំនួន ៤.០៥៦ ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ អគារដែលបានផ្អាកដំណើរការនិងជាប់គាំងមានចំនួន ៣៦៤ អគារកំពុងសាងសង់មានចំនួន ៥៣ អគារដែលបានបញ្ចប់ប៉ុន្តែមិនដំណើរការមានចំនួន ១៧៧ ហើយនៅសល់តែ ៤៣៤ អគារប៉ុណ្ណោះដែលកំពុងដំណើរការប្រើប្រាស់។2-2.jpg

ដើម្បីជួយដល់ម្ចាស់ដី ម្ចាស់អចលនទ្រព្យ និងអ្នកវិនិយោគដែលចង់មកវិនិយោគលើអគារទាំងនេះឡើងវិញ កាលពីខែមីនាឆ្នាំ២០២៣ រដ្ឋាភិបាលបានប្រកាស "វិធានការជាកញ្ចប់" នៃការលើកទឹកចិត្ត រួមមានទាំងវិធានការផ្តល់អត្ថប្រយោជន៍ទាំងផ្នែកពន្ធដារ និងមិនមែនពន្ធដារ។ 

ក្នុងចំណោមនោះ សម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើអគារទាំងនេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ មានវិសាលភាពលើកលែងពន្ធលើការចុះបញ្ជីសម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យរវាងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥; ការលើកលែងពន្ធកាត់ទុក សម្រាប់ការជួលអចលនទ្រព្យរយៈពេល ៣ ទៅ ៥ ឆ្នាំ; ការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល០៩ឆ្នាំ និងការលើកលែងពន្ធអប្បបរមាសម្រាប់រយៈពេល០៩ឆ្នាំ។ 

柬中时报-西港高楼.png

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

1

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)