ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ទិញភ្លាមចូលនៅភ្លាម! តើមានគម្រោងខុនដូណាខ្លះដែលបានប្រគល់សោរនៅក្នុងឆ្នាំ២០២៣នេះ?

ទិញភ្លាមចូលនៅភ្លាម! តើមានគម្រោងខុនដូណាខ្លះដែលបានប្រគល់សោរនៅក្នុងឆ្នាំ២០២៣នេះ?

2024-01-06
560
0
សង្ខេប:ខាងក្រោមនេះ គឺជាការណែនាំពីគម្រោងល្អៗ ដែលបានប្រគល់សោររួចនៅឆ្នាំ២០២៣កន្លងទៅនេះ សម្រាប់អ្នកដែលមានបំណងចង់ទិញខុនដូ និងចង់ចូលរស់នៅបានឆាប់ៗ។

បច្ចុប្បន្ន ជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងការសម្រុកចូលរបស់វិនិយោគិនក្រៅស្រុក គម្រោងលំនៅឋានប្រភេទខុនដូថ្មីជាច្រើន បានបង្ហាញខ្លួន និងដុះឡើងដូចផ្សិតនៅក្នុងរាជធានីភ្នំពេញ។ ដោយសារតែមានជម្រើសកាន់តែច្រើន ដូច្នេះហើយមុនទិញផ្ទះគួរតែពិចារណាឲ្យបានច្បាស់គ្រប់ជ្រុងជ្រោយ និងជ្រើសរើសម្ចាស់អភិវឌ្ឍន៍ដែលអាចទុកចិត្តបាន ដើម្បីជៀសវាងជួបប្រទះនឹងហានិភ័យដូចជា ការប្រគល់សោរយឺតយ៉ាវ មិនទាន់ពេល សំណង់ត្រូវបានផ្អាកកណ្ដាលទី ការឆបោកពីម្ចាស់គម្រោងដើម...

1Q5A0723.jpg

យ៉ាងណាមិញ បើជ្រើសរើសផ្ទះដែលសាងសង់ហើយស្រាប់ បញ្ហាទាំងនេះនឹងមិនអាចកើតឡើងនោះទេ។ ខាងក្រោមនេះ គឺជាការណែនាំពីគម្រោងល្អៗ ដែលបានប្រគល់សោររួចនៅឆ្នាំ ២០២៣ កន្លងទៅនេះ សម្រាប់អ្នកដែលមានបំណងចង់ទិញខុនដូ និងចង់ចូលរស់នៅបានឆាប់ៗ។


១. Real Hope Condo

● ទីតាំង៖ សង្កាត់បឹងត្របែក  ខណ្ឌចំការមន

● កាលបរិច្ឆេទប្រគល់សោរ៖ ខែឧសភា ឆ្នាំ2023

● ប្រភេទយូនីត៖ ស្ទូឌីយោ-2 បន្ទប់គេង

● ទំហំ 37-70ម៉ែត្រការ៉េ

● តម្លៃ៖ ចាប់ពី $6ម៉ឺនជាងដុល្លារឡើងទៅ

Picture1.png

(រូបភាពពិតនៃគម្រោង)


Real Hope Condo គឺជាអគារខុនដូដែលមានកម្ពស់៩៣ម៉ែត្រ សរុប២៧ជាន់ និងអភិវឌ្ឍដោយក្រុមហ៊ុន ហ័រតេង (ខេមបូឌា) អ៉ិនវេសមេន ឯ.ក ហើយបច្ចុប្បន្នសាងសង់រួចរាល់១០០%។ 

គម្រោងមានទីតាំងដ៏មានសក្ដានុពលខ្លាំង ស្ថិតនៅកែងនឹងស្តុបបូកគោ ក្នុងខណ្ឌចំការមន មានភាពងាយស្រួយយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ក៏ដូចជាផ្សារទំនើបអ៉ីអន ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ផ្សារបឹងកេងកងជាដើម ដែលអាចបំពេញគ្រប់តម្រូវការទិញទំនិញប្រចាំថ្ងៃរបស់អ្នករស់នៅ។ លើសពីនេះ ចំណុចពិសេសមួយដែលទាក់ទាញអតិថជនអោយទិញក្នុងគម្រោងនេះ គឺម្ចាស់គម្រោងផ្ដល់ជូនប្លង់រឹង កម្មសិទ្ធិអចិន្ត្រៃយ៍ តាមយូនីតនីមួយៗដែលអតិថិជនបានទិញ ដោយរស់នៅបានមួយជីវិត។ 

ចំពោះគ្រឿងបរិក្ខារនៅក្នុងអគារក៏មានលក្ខណៈពេញលេញ មានកន្លែងចំណតឡានស្វ័យប្រវត្តិ  ស្ទីម សូណា កន្លែងហាត់ប្រាណ អាងហែលទឹក ស្កាយបារ និងហាងភោជនីយដ្ឋានជាដើម។

Picture2.png

(បន្ទប់គំរូ)



២. Phnom Penh Galaxy Garden

● ទីតាំង៖ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

● កាលបរិច្ឆេទប្រគល់សោរ៖ ខែកក្កដា ឆ្នាំ២០២៣

● ប្រភេទយូនីត៖ ស្ទូឌីយោ-2បន្ទប់គេង 

 ទំហំ៖ 48-110ម៉ែត្រការ៉េ

● តម្លៃ៖ ចាប់ពី $7.2ម៉ឺនដុល្លារឡើងទៅ

Picture3.png

(រូបភាពពិតនៃគម្រោង)


ភ្នំពេញ ហ្គាឡាក់ស៊ីហ្គាឌិន គឺជាគម្រោងខុនដូស្ថិតនៅចំកណ្តាលតំបន់សែនសុខ ជិតផ្លូវហាណូយ, ផ្សារទំនើបអ៉ីអន2, ផ្សារម៉ាក្រូ, គ្លូប៊លហៅស៍ The Premier SenSok។ល។ ជាមួយនឹងអគារភ្លោះកម្ពស់ 166 ម៉ែត្រ សរុប 33 ជាន់ និងបានក្លាយជាទីសម្គាល់ទីក្រុងថ្មី ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងអគារមានបំពាក់នូវអាងហែលទឹកInfinity កន្លែងទទួលភ្ញៀវ កន្លែងធ្វើការសាធារណៈ សាលប្រជុំ និងកន្លែងហាត់ប្រាណ ព្រមទាំងរុក្ខជាតិបៃតង និងកន្លែងកម្សាន្តផ្សេងៗ ដែលនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់សង្គម និងលម្ហែកាយសម្រាប់អ្នកស្នាក់នៅ។ ក្រៅពីនេះ គម្រោងក៏មានសណ្ឋាគារ(Jingdi POLMAN) មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនិញ និងស្កាយបារ… ដែលកន្លែងបរិក្ខារទាំងនេះកំពុងត្រូវបានរៀបចំឡើង។

Picture4.png

(បន្ទប់គំរូ)


៣. Prince Huan Yu Center

● ទីតាំង៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

● កាលបរិច្ឆេទប្រគល់សោរ៖ អគារLoftនៅខែកក្កដាឆ្នាំ២០២៣

● ប្រភេទយូនីត៖ ខុនដូ Loft

● ទំហំ 40.37-81.84ម៉ែត្រការ៉េ

● តម្លៃ៖ ចាប់ពី $2,980/ម៉ែត្រការ៉េ

Picture5.png

(រូបភាពពិតនៃគម្រោង)


គម្រោង Prince Huan Yu Center សិ្ថតនៅតាមបណោ្តយផ្លូវសុធារស ហ៊ុមព័ទ្ធជុំវិញដោយNaga3 ផ្សារទំនើបអ៉ីអន ស្ថានទូតសហព័ន្ធរុស្ស៊ី វិមានឯករាជ្យ និងទីតាំងសម្គាល់ល្បីៗជាច្រើនទៀត។

ចំណែកឯគ្រឿងបរិក្ខារក្នុងគម្រោងមានបំពាក់នូវស្កាយបារ សួនច្បារលើអាកាស កន្លែងក្មេងលេង កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់ប្រជុំ និងកន្លែងធ្វើការរួមជាដើម។

លើសពីនេះ ផ្សារទំនើបព្រីនស៍ម៉លភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមានកំពស់ 5 ជាន់ ស្ថិតនៅខាងក្រោមអគារ Prince Huan Yu Center នេះក៏គ្រោងនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះដែលនឹងអាចផ្តល់ក្នុងការបម្រើជូននូវ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់ទំនិញ ដ៏សម្បូរបែបដែលសាកសមជាមួយមនុស្សគ្រប់វ័យ ហើយធ្វើអោយកាន់តែងាយស្រួលដល់ការទិញទំនិញនិងការកំសាន្តរបស់អ្នករស់នៅទីនេះ។

Picture6.png

(ផ្សារទំនើបព្រីនស៍ម៉លភ្នំពេញ)


៤. The Garden Residency 2

● ទីតាំង៖ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

● កាលបរិច្ឆេទប្រគល់សោរ៖ ខែតុលា ឆ្នាំ2023

● ប្រភេទយូនីត៖ 1-3បន្ទប់គេង

● ទំហំ៖ 30-70ម៉ែត្រការ៉េ

● តម្លៃ៖ ចាប់ពី $3ម៉ឺនជាងដុល្លារឡើងទៅ (បង់ផ្ដាច់)

Picture7.png

(រូបភាពពិតនៃគម្រោង)


The Garden Residency 2 ដែលមានកម្ពស់ 31 ជាន់ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន JS Land ជាមួយនឹងគំនិតនិងការរចនាឡើងតាមស្តង់ដារ “ការរស់នៅបែបសួនច្បារបៃតង”។

គម្រោងThe Garden Residency 2 ផ្តល់នូវអារម្មណ៍នៃការសម្រាកលម្ហែ និងភាពស្ងប់ស្ងាត់ ទោះបីទីតាំងស្ថិតនៅចំកណ្តាលទីក្រុងក្នុងតំបន់សែនសុន ដែលហ៊ុំព័ទ្ធដោយផ្សារទំនើបជីបម៉ុងសែនសុខ ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអន2 គ្លូប៊លហៅស៍ Design Village ក៏ដូចជាមន្ទីរពេទ្យ និងសាលារៀនអន្តរជាតិជាច្រើនទៀត។ 

នៅជាន់ខាងលើដំបូលអគារ មានគ្រឿងបរិក្ខារទំនើបៗដូចជា៖ អាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងជប់លាងអាំងសាច់ សួនច្បារអង្គុយលេង អាងត្រាំទឹកត្រជាក់ក្តៅ រោងភាពយន្ត បន្ទប់ជួបជុំជាដើម។

Picture8.png

(ទិដ្ឋភាពដំបូល)


៥. Morgan EnMaison 

● ទីតាំង៖ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

● កាលបរិច្ឆេទប្រគល់សោរ៖ អគារទី2នៅខែវិច្ឆិកា ឆ្នាំ2023

● ប្រភេទយូនីត៖ Condo: 1-3បន្ទប់គេង; Loft: 1-3បន្ទប់គេង; Sky Palace

● ទំហំ៖ Condo ទំហំ44-139㎡; Loft ទំហំ83-173㎡; Sky Palace ទំហំមានចាប់ពី300㎡

● តម្លៃ៖ ចាប់ពី $6ម៉ឺនជាងដុល្លារឡើងទៅ 

Picture9.png(រូបភាពពិតនៃគម្រោង)


“Morgan Enmaison” គឺជាជាសហគមន៍សួនច្បារខ្នាតធំ ទំហំ420,000 ម៉ែត្រការ៉េ ជាប់មាត់ទន្លេដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ ត្រូវបានអភិវឌ្ឍន៏ដោយ Morgan Group ដែលលជាក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ។ គម្រោងនេះមានស្ថិតនៅចំណុចប្រសព្វនៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ អាចគយគន់ទេសភាពទន្លេដ៏ស្រស់ស្អាតបំផុត ខណះដែលទីតាំងមានភាពងាយស្រួលទៅកាន់សាកលវិទ្យាល័យន័រតុន សណ្ឋាគារសុខាភ្នំពេញ សួនសត្វភ្នំពេញសាហ្វារី សួនទឹកកំសាន្តGarden City ផ្សារទំនើបម៉ាក្រូ3 ពហុកីឡដ្ឋានជាតិមរតកតេជោ...

ក្នុងគម្រោងមានបំពាក់ដោយគ្រឿងបរិក្ខារលំដាប់អន្តរជាតិជាច្រើនដូចជា  កន្លែងចតឧទ្ធម្ភាគចក្រលើដំបូល ក្លឹបទូកកម្សាន្ត ចំណតអូប័រ ក្លឹបVIPកម្ពស់ 210 ម៉ែត្រ អាងហែលទឹកលើអាកាស សួនបៃតងដែលមានទំហំប្រហែល 10,000 ម៉ែត្រការ៉េ កន្លែងហាត់ប្រាណ សាលស៊ីហ្គានិងស្រាក្រហម កន្លែងស្ប៉ាជាដើម។

Picture10.png

(រូបភាពពិតនៃគម្រោង)


៦. LIXIN CEO Center

● ទីតាំង៖ សង្កាត់វាលវង់ ខណ្ឌ៧មករា 

● កាលបរិច្ឆេទប្រគល់សោរ៖ ខែធ្នូ ឆ្នាំ2023

● ប្រភេទយូនីត៖ អាផាតមិនWyndham 

● ទំហំ៖ 46-138ម៉ែត្រការ៉េ

● តម្លៃ៖ $3,100-$3,500/ម៉ែត្រការ៉េ

Picture11.png(រូបភាពពិតនៃគម្រោង)


LIXIN CEO Center មានទីតាំងនៅជិតនឹងទីស្តីការគណរដ្ឋមន្ត្រី តំបន់CBDនៃរាជធានីភ្នំពេញ។ ការរចនាជាអគារភ្លោះបែបAB មានកម្ពស់130ម៉ែត្រ សុរប33ជាន់ និងមានផ្ទៃដីសាងសង់សរុប93367.82㎡  វាជាកន្លែងសម្គាល់ដែលរួមបញ្ចូលជាន់យូនីតlarge flat អគារការិយាល័យកម្រិត6A និងអាផាតមិនលំដាប់ផ្កាយប្រាំWyndham។ 

គម្រោងនេះជាស្នាដៃដែលបង្កើតឡើងដោយ LIXIN Group មានកន្លែងបរិក្ខារសាធារណៈដ៏ប្រណីតរហូត 6,000 ម៉ែត្រការ៉េ ដោយក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលទំហំ 2,000㎡; SKY BAR ជាមួយអាងហែលទឺកInfinityប្រវែង 30 ម៉ែត្រ និងមានផ្លូវរត់លើដំបូលចម្ងាយ 330 ម៉ែត្រ រួមទាំងបរិក្ខារផ្សេងៗជាច្រើនទៀត។

លើសពីនេះ ម្ចាស់គម្រោងក៏មានផ្ដល់នូវ ការធានាជួលត្រលប់រយៈពេល10 ឆ្នាំ ជាមួយការចំណេញប្រចាំឆ្នាំប្រហែល 8% និងការធានាទិញត្រលប់វិញក្នុងរយៈពេល 5 ឆ្នាំទៀតផង។

Picture12.png

(រូបភាពគ្រឿងបរិក្ខារ)



ក្រៅពីគម្រោងខាងលើនេះ ក៏មានគម្រោងផ្សេងទៀតជាច្រើនដែលសាងសង់រួចរាល់ ជាមួយទីតាំងល្អៗ ដែលអ្នកអាចទៅមើលផ្ទាល់ និងធ្វើការប្រៀបធៀប រួចជ្រើសរើសគម្រោងមួយណាដែលស័ក្តិសមបំផុតសម្រាប់លោកអ្នក។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)