ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > "ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉" តម្លៃជាង១,៣លានដុល្លារ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ

"ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉" តម្លៃជាង១,៣លានដុល្លារ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ

2024-01-09
278
0
សង្ខេប:"ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉" តម្លៃជាង ១,៣លានដុល្លារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។

"ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉" តម្លៃជាង ១,៣លានដុល្លារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ មករា ២០២៤។

Kh.jpg

ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ នេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពី ស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។

គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២០ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ក្រោមទុនវិនិយោគ ១,៣៨៧,០០០ដុល្លារ។

CPM_Koh-Yor1_08012024_.png

ក្រៅពីពិធីសម្ពោធស្ពានខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិក ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ទាំងអស់ចំនួន ៥។

សម្តេចបានលើកឡើងថា គោលដៅធំបំផុតនៃនយោយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបន្តរក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាជន និងធ្វើការអភិវឌ្ឍឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធា។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ក្នុងដំណាក់កាលតាំងពីក្រោយសង្គ្រាមមកដល់ពេលនេះ នយោបាយយើងមានការដូរពី ត្រីកោណ មកចតុកោណ និងមកបញ្ចកោណ អាទិភាពយើងប្តូរពីការថែរក្សាសន្តិភាព ទៅជាការពង្រឹងធនធានអាទិភាពមាន ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាមួយទៀត យើងមានការកែសម្រួលមួយចំនួន ប៉ុន្តែគោលដៅធំពីរ គឺទី១-ថែរក្សាឱ្យបាននូវសុខសន្តិភាព និងទី២- គឺការអភិវឌ្ឍ ជូនឱ្យប្រជាពលរដ្ឋកាន់តែរីកចម្រើន នេះជាគោលដៅធំបំផុតសម្រាប់យើង គឺយកប្រជាជនជាគោល ឱ្យប្រជាជនយើងរស់នៅក្នុងសន្តិភាព និងមានឱកាសឱ្យកាន់តែមានបាន»។

CPM_Koh-Yor2_08012024_.png

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ចាប់ពីពេលបច្ចុប្បន្នទៅអនាគត ត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស រក្សាឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ និងត្រូវប្រឹងរួមគ្នារក្សាសមិទ្ធផលជំនាន់មុន ហើយបន្តប្រឹងប្រែង ដើម្បីបន្សល់សមិទ្ធផលដល់អ្នកជំនាន់ក្រោយ។

លើសពីនេះ សម្តេចក៏បានបញ្ជាក់អោយដឹងទៀតថា សម្តេចនឹងប្រកាសជាផ្លូវការនូវកម្មវិធីថ្មីមួយទៀត ដែលជាកម្មវិធីពិសេស សម្រាប់ជម្រុញការវិនិយោគនៅខេត្ដព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំង រឿងសំណង់មួយចំនួន នៅថ្ងៃទី ២៥ ខែមករាខាងមុខនេះផងដែរ។

CPM_Koh-Yor4_08012024_.png

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)